Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹក​ចំ​ស្រា​កាច កើត​ជម្លោះ​កាប់​ស្លាប់ ៣​នាក់​ឪពុក​កូន ឯកជន​ដៃដល់​ត្រូវ​ចាប់ខ្លួន​

spot_img

​កំពង់ចាម ​៖ ករណី​ដ៏​ព្រៃផ្សៃ​បំផុត ឪពុក​និង​កូន​៣​នាក់​ត្រូវ​ជនដៃដល់ កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​យប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨

​បាន​តើ​ត​ឡើង​ក្នុង​ភូម​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ហើយ​សមត្ថកិច្ច​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹង​ថា​ជន​រង​គ្រោះ មាន​គ្នា​៣ នាក់​ត្រូវជា​ឪពុក​និង​កូន ឈ្មោះ នី ណុន ភេទ​ប្រុស អាយុ​53 ឆ្នាំ​ជា​ឪពុក​
​ឈ្មោះ ណុន ឆ​វ័ន ភេទ ប្រុស​អាយុ​19​ឆ្នាំ ជា​កូន ឈ្មោះ ណុន វី ភេទ​ប្រុស អាយុ 22​ឆ្នាំ​ជា​កូន​។ ចំណែក ជនសង្ស័យ មាន​តែ​ម្នាក់ ឈ្មោះ ឯម ភៀង ភេទ​ប្រុស អាយុ​៤១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ ពួកគេ​មាន​ទីលំនៅ​ភូមិ​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្ត​កំចាម ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ។ ចំណែក​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ប៉ុស្ដ៍នគរបាល​រដ្ឋបាលត្រប់ សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក ឃាត់ខ្លួន​និង​កសាង​សុំណុំរឿង​តាមច្បាប់​។​

​ករណី​នេះ​កើតឡើង បន្ទាប់ពី​ពួកគេ​បាន​ផឹក​ចំ​ស្រា​កាច​ជាមួយគ្នា ហើយ​ក៏​ក្លាយជា​ជម្លោះ បើកឆាក​ប្រយុទ្ធ​ស៊ីសាច់ហុតឈាម រវាង​ភាគី​ឪពុក រួម​នឹង​កូន​២​នាក់ ជាមួយ​ភាគី​ទំនាស់ ដែល​មាន​គ្នា​តែ​ម្នាក់ បាន​បណ្តាល ឲ្យ​ភាគី​មាន​គ្នា​ច្រើន ត្រូវ​ស្លាប់​យ៉ាង​អាណោច​អាធ័ម ក្រោម​ផ្លែ​កាំបិតផ្គាក់​ផ្តាច់ជីវិត​។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ ឈ្មោះ ឯម ភៀង និង​ឈ្មោះ ណុន វី បាន​ផឹកស៊ី​ជាមួយគ្នា​នៅ​នឹង​ផ្ទះ​របស់​ឈ្មោះ​ឯម ភៀង​( ជនដៃដល់​) ហើយ​ក៏​ទំនាស់​ពាក្យសំដី និង​វាយ​គ្នា​ទៅវិញទៅមក នៅពេលនោះ ឈ្មោះ ឯម ភៀង បាន​យក កាំបិត​ខ្វែវ របស់​ខ្លួន​មក​កាប់ លើ​ឈ្មោះ ណុន វី បណ្តាលឲ្យ​រងរបួសប​ន្តិ​ច​ហើយ ឈ្មោះ​ណុន វី បាន​និយាយថា​មិន​អី​ទេ​ឯង ប៉ុណ្ណឹង​រួច​ក៏​ដើរ​ចេញ​បាត់​។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ឈ្មោះ នី ណុន និង ឈ្មោះ ណុន​វីន​មក​ជាមួយ​ឈ្មោះ ណុន ឆ​វ័ន ត្រូវជា​ឪពុក បាននាំគ្នា​មក​រក​រឿង​ឈ្មោះ ឯម ភៀង​ដល់ផ្ទះ ដោយ​មាន​កាន់​ពូថៅ​និង​ដំបង​ជាប់​នឹង​ដៃ ហើយ​ក៏​បើកឆាក​ប្រយុទ្ធ​គ្នា​ពេល​នោះ ឈ្មោះ​ឯម ភឿន ក៏​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​អ្នក​ទាំង​បី បណ្តាល​ឲ្យ ឈ្មោះ នី ណុន​និង ឈ្មោះ​ណុន ឆ​វ័ន​ស្លាប់​នៅ​កន្លែងកើតហេតុ ចំណែក​ឈ្មោះ​ណុន វី ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​បាធាយ​។​

​សមត្ថកិច្ច បាន ដកហូត​វត្ថុតាង កាំបិតផ្គាក់​និង​ឃាត់ខ្លួន​ជនសង្ស័យ​ឃាត់ ខ្លួន​នាំ​មកកាន់​អធិការដ្ឋាន​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

   

spot_img
×