Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ជាង ២៥០​នាក់​ ស្លាប់ដោយសារ​តែ​ថតរូប​សែ​ល​ហ្វី (Selfie) (វីដេអូ)

spot_img

​មនុស្ស​ជាង ២៥០ នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ទូទាំង​ពិភពលោក ដោយសារតែ​ការថតរូប​​សែ​ល​ហ្វី (Selfie)​។ នេះ​បើ​តាម​ការ​ស្រាវ​ជ្រាវ​​របស់​វិទ្យាស្ថាន​វិទ្យាសា​ស្ត្រ​ឱសថ​របស់​ប្រទេស​ឥណ្ឌា​។​

​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​នេះ​បានឲ្យដឹងថា មាន​មនុស្ស​ចំនួន ២៥៩​នាក់ ​បាន​ស្លាប់​ដោយ​​សារ​តែ​ការថតរូប​សែ​ល​ហ្វី ចាប់ពី​ខែ​តុលា ឆ្នាំ ២០១១ ដល់​ខែវិច្ឆកា ឆ្នាំ ២០១៧​។​

​កាលពី​ឆ្នាំ ២០១៦ មាន​មនុស្ស​ស្លាប់​ដោយសារ​ថតរូប Selfie ច្រើនជាងគេបង្អស់ ដោយ​មាន​ចំនួន ៩៨​នាក់​។

​ការស្លាប់​ដោយសារ​លង់ទឹក និង​ធ្លាក់​ពេល​កំពុង​ថតរូប Selfie គឺ​កើតឡើង​ជា​ញឹកញាប់ ហើយ​អ្នក​ស្លាប់​ភាគច្រើន​គឺជា​បុរស​។​

​ការសិក្សា​ស្រាវជ្រាវ បានឲ្យដឹង​ទៀតថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងអស់ មាន ៧២,៥​ភាគរយ​ជា​​បុរស និង ២៧,៥ ជា​ស្ត្រី​។ បុរស​ត្រូវ​បាន​​គេ​រកឃើញ​ថា ចូល​ចិត្ត​ធ្វើ​រឿង​ដែល​ប្រថុយ​នឹង​គ្រោះថ្នាក់​​ខ្លាំង ពេល​កំពុង​ថតរូប Selfie​ ៕ សុភ័ក្ត្រ

​ប្រភព​៖ DailyMailTV​

spot_img
×