Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ Google Maps ធ្វើ​ឲ្យ​បុរស​ម្នាក់​ដឹង​ថា​ប្រពន្ធ​គាត់​ផិត​ក្បត់ ហើយ​សម្រេច​ចិត្ត​លែង​​នាង​ចោល​

spot_img

​បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​លែងលះ​ប្រពន្ធ ដោយសារតែ​នាង​ផិត​ក្បត់ បន្ទាប់ពី​គាត់​បាន​ឃើញ​​រូបភាព​របស់​នាង​អង្គុយ​ឲ្យ​បុរស​ម្នាក់​ដេក​កើយ​ភ្លៅ នៅក្នុង Google Maps​។​

​រូបថត​របស់​ស្ត្រី​ម្នាក់​អង្គុយ​នៅលើ​បង់ ហើយ​មាន​បុរស​ម្នាក់​ផ្សេងទៀត​ដេក​កើយ​ភ្លៅ​នាង ត្រូវ​បាន​ថត​ដោយ​ឡាន​កាមេរ៉ា​របស់​ក្រុម​ហ៊ុន Google នៅក្នុង​រដ្ឋធានី Lima ប្រទេស​ប៉េ​រូ​។ រូបភាព​នោះ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​គាត់​មើល​ទៅ​​​ស្ត្រី​ម្នាក់​នោះ​មាន​រូបរាង​ដូច​ប្រពន្ធ​គាត់ ហើយ​សូម្បី​សំលៀក​បំពាក់​ក៏​ដូចគ្នា​ដែរ​។​

​រឿង​នេះ​បាន​កើតឡើង​កាលពី​ឆ្នាំ ២០១៣ ហើយ​ប្តី​របស់​គាត់​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​។​

​ប្តី​ប្រពន្ធ​ទាំង​ពីរ ដែល​មិន​ត្រូវបាន​គេ​បញ្ចេញ​ឈ្មោះ​ឲ្យដឹង បាន​សម្រេចចិត្ត​លែងលះ​គ្នា បន្ទាប់​ពី​​ស្ត្រី​ជា​ប្រពន្ធ បាន​ទទួលស្គាល់ថា មាន​ស្នេហា​លួចលាក់​៕ សុភ័ក្ត្រ

​ប្រភព​៖ Mirror

spot_img
×