Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ខេត្ត​ស្វាយរៀង រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង ឯកភាព​ជាតិ​ខ្មែរ “ព្រះ​បរម​រតន​កោដ្ឋ” គម្រប់​ខួប​៦​ឆ្នាំ​

spot_img

ស្វាយរៀង​ ៖ ​លោក ជុំ​ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហា​វីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង ឯកភាព​ជាតិ​ខ្មែរ ” ព្រះ​បរម​រតន​កោដ្ឋ ” គម្រប់​ខួប​៦​ឆ្នាំ នៅ​សាលប្រជុំ​សាលា​ខេត្ត​​ស្វាយរៀង ។​

ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ស្នងការ​នគរបាល មេបញ្ជាការ បញ្ជាកា​រង កងកម្លាំងប្រដាប់អាវុធ និង អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ​ក្នុង​ខេត្ត​ស្វាយរៀង ប្រមាណ​​ចំនួន​៦០០​នាក់​។​

​សម្តេចព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល ចាត់ទុក​ជា​អង្គ​ព្រះមហាក្សត្រ និង​ជា​មហា​វីរក្សត្រ​ខ្មែរ ដែល​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​ពេញ​មួយ ព្រះជន្ម​របស់​ព្រះអង្គ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​នាំមក​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជាពិសេស​ព្រះរាជ​បូជនីយ​កិច្ច​ទាមទារ​ឯករាជ្យ ពី​ប្រទេស​បារាំង​នា​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​១៥​ខែតុលា ឆ្នាំ​២០១៨​នេះ គឺជា​គម្រប់​៦​ឆ្នាំ​ហើយ ដែល​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​ខ្មែរ សម្តេចព្រះ​នរោត្តម សីហនុ បាន​យាង​សោយ​ទិវង្គត​ចាកចោល​ប្រជារាស្ត្រ និង​ដែនដី​ជាទី​ស្នេហា​របស់​ព្រះអង្គ ហើយក៏​ជា​ថ្ងៃ​ដែល​កូន​ខ្មែរ និង​ជាតិខ្មែរ​ទាំងមូល​សោកសៅ​ជាទីបំផុត​។​

​ក្រោយ​ពី​ការបូជា​ទៀន ធូប ថ្វាយ​នៅ​ចំពោះ​មុខ​ព្រះឆ័​យ្យ​លៈរបស់​ព្រះប​រមរត​ន​កោដ្ឋ និង​ការគោរព​ព្រះ​វិញ្ញាណក្ខ័ន្ត របស់​ព្រះ​បរម​រតន​កោដ្ឋ ដោយ​បាន​ធ្វើការ​ស្មឹង​ស្មា​ត ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​វិញ្ញាណក្ខ័ន្ធ​របស់ ព្រះអង្គ​ទ្រង់ សូម​ទ្រង់​បាន​យាង​ទៅកាន់​ព្រះ​បរម​សុគតិភព ឲ្យបាន​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ បន្ទាប់​មក​ព្រះសង្ឃ​ក៏​បាន​សូត្រធម៌​ចម្រើន​ព្រះ​បរិត្ត​ឧទ្ទិស​ថ្វាយ​ព្រះអង្គ​ផងដែរ​៕ ដោយ ៖ វ៉ៃកូ​

spot_img
×