Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ ដែល​វាយ​សម្លាប់​ជនរងគ្រោះ យក​សព​ញាត់​ក្នុង​លូ​

spot_img

​ភ្នំពេញ ​៖ ជនសង្ស័យ​២​នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ឃាតកម្ម វាយ​សម្លាប់​ជនរងគ្រោះ យក​សាកសព​ញាត់​ក្នុង​លូ នៅ​ថ្ងៃ​ទី​១៥​ខែតុលា​ឆ្នាំ​២០១៨ ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​។​

​លោក​វរសេនីយ៍ឯក ប៊ុន ស​ត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម (​វាយ​សម្លាប់​ជនរងគ្រោះ យក​សាកសព​ញាត់​ក្នុង​លូ​) កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩ និង​២០​នាទី នៅ​ចំណុច​ភូមិ​ត្រពាំង​អញ្ចាញ​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន នៅ​ចំណុច​ដី​ឡូតិ៍​ទំនេ​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្រពាំង​អញ្ចាញ​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៧​និង​៣០​នាទី​។​

​លោកនាយ​ការិយាល័យ បាន​បន្តថា ជនសង្ស័យ​ទាំង​២​នាក់ រួមមាន ទី​១-​ឈ្មោះ ឯក ចិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ពណ៌ សង្កាត់​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ទី​២-​ឈ្មោះ ឯក ឡុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ពណ៌ សង្កាត់​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ សម្ភារ​ចាប់យក គឺ​ម៉ូតូ​ម៉ាក​ហុងដា សេ​១១០ ពណ៌​ក្រហម គ្មាន​លេខ​តួ​-​លេខ​ម៉ាស៊ីន និង​គ្មាន​ស្លាក​លេខ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ហួន ពេញ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្លាប់ មុខរបរ​កម្មករសំណង់ និង​យាម​ផ្ទះ ឲ្យគេ​ស្នាក់នៅ​ភូមិ​ត្រពាំង​អញ្ចាញ​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×