Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ឪពុកចុង​ទៅកាន់​តុលាការ រំលោភ​កូនស្រី​ចុង​អាយុ​១២​ឆ្នាំ បាន​សម្រច​៦​ដង​

spot_img

​ក្រចេះ ​៖ អធិការរង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ លោក​វរសេនីយ៍ត្រី នួន សារិន បានឲ្យដឹងថា ជនសង្ស័យ​ជា​ឱ​ពុក​ចុង​រូបនេះ​ឈ្មោះ ហុក ណា​រ៉េត ហៅ​តឿ អាយុ​៣៣​ឆ្នាំ រស់នៅ​ឃុំ​ស្រែ​ស្បូវ ស្រុក​សំបូរ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ តុលា ទៅ​តាម​ពាក្យបណ្តឹង​ស្ត្រី​ជា​ម្តាយ របស់​ក្មេងស្រី​រងគ្រោះ ជា​កូនចុង​អាយុ​១២​ឆ្នាំ ដែល​ជន​នេះ បាន​ចាប់រំលោភ​នាង​បានសម្រេច​រហូត​៦​ដង​។​

​លោក​វរសេនីយ៍ត្រី បានឲ្យដឹងថា ជនសង្ស័យ​ត្រូវ​ចាប់ខ្លួនបាន​១​ថ្ងៃ បន្ទាប់ពី​ជន​នេះ បាន​ចាប់រំលោភ​នាង​ជា​លើក​ចុងក្រោយ នៅ​នឹង​លើ​ផ្ទះរ​ហូត​បាន​សម្រេច ខណៈ​ស្ត្រី​ជា​ម្តាយ​ទៅ​ស៊ីឈ្នួល​ច្រូតស្រូវ ឲ្យគេ​នៅ​ខាងក្រោយ​ភូមិ​។​

​បើ​តាម​លោក​អធិការរង បាន​បញ្ជាក់ទៀតថា ក្មេងស្រី​រងគ្រោះ​អាយុ​១២​ឆ្នាំ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះ​ជាមួយ មាន​បងប្អូន​បង្កើត​២​នាក់ ។ នាង​ជា​កូនស្រី​បង ហើយ​ម្តាយ​ឱ​ពុក​នាង បាន​លែងលះគ្នា ជាច្រើន​ឆ្នាំ​មកហើយ​។ សព្វ​ថ្ងៃ​ស្ត្រី​ជា​ម្តាយ បាន​យក​ជនសង្ស័យ ធ្វើ​ជា​ប្តី និង​មាន​កូនប្រុស​១​នាក់​។​

​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បាន​បញ្ជូន​ឪពុកចុង​ល្មោភកាម​រូបនោះ ទៅកាន់​សាលាដំបូង​ខេត្ត​ក្រចេះ ដោយ​ចោទប្រកាន់ ពី​បទ​រំលោភ​សេពសន្ថវៈ លើ​កូន​ដើម មាន​អាយុ​១២​ឆ្នាំ​។​

​តាម​ចម្លើយ​ជនរងគ្រោះ ឆ្លើយថា ជនសង្ស័យ​បាន​ចាប់រំលោភ​លើ​ខ្លួន​ចំនួន ៦​ដង​ហើយ និង​បាន​គំរាម​សម្លាប់ បើសិនជា​​ហ៊ាន​និយាយ​រឿង​នេះ​ប្រាប់​គេ​។ ជនរងគ្រោះ​បាន​បន្តទៀតថា ឪពុកចុង​របស់​នាង​បាន​ចាប់រំលោភ​នាង លើកចុងក្រោយ នៅ​នឹង​លើ​ផ្ទះរហូត​បាន​សម្រេច​ម្តងទៀត ខណៈពេល​ដែល​ម្តាយ​នាង​ខ្ញុំ ទៅ​ស៊ីឈ្នួល​ច្រូតស្រូវ ឲ្យ​អ្នជិតខាង​នៅ​ខាងក្រោយ​ភូមិ​។​

​មន្ត្រី​ការិយាល័យ​ប្រឆាំង​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់ថា ក្រោយពី​បាន​សួរនាំ ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា ពិតជា​បាន​រំលោភ​លើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ យោងតាម​ចម្លើយ​សារភាព កម្លាំង​នគរបាល​ជំនាញ កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​វិធានការ​តាម​នីតិវិធី​ច្បាប់​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×