Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បី​ពេញ​ហ្វេ​ស៊​បុក​! នី​ឡា ភ្លេច​ទូរស័ព្ទ​នៅលើ​តុៗ តែ​បុរស​សង្ហា​រត់ PassApp ចិត្តត្រង់​មិន​ស៊ីដាច់ យកមក​ប្រគល់ដល់ដៃ​ឪពុក​នាង​ផ្ទាល់​គួរ​ឲ្យ​សរសើរ​

spot_img

​ជាការ​ពិតណាស់ សម្រាប់​មនុស្ស​ដែល​រើស​បាន ឬ ឃើញ​ឱកាសល្អ ដែល​របស់ទ្រព្យ​អ្នកដទៃ​ភ្លេច​នៅ​កន្លែង​របស់ខ្លួន ហើយ​មាន​ទឹកចិត្ត​ប្រកា​សរក ឬ យកទៅ​ប្រគល់​ឲ្យ​ផ្ទាល់​ម្ចាស់​វិញ វា​ជា​រឿង​ដ៏​កម្រ​ណាស់ ។ ប៉ុន្តែ សម្រាប់បុរស​ជា​រត់​តាកស៊ី Pass App ចិត្តត្រង់​ម្នាក់នេះ​វិញ​ដែលមាន​ឈ្មោះ លឿង សេង​លី បានធ្វើ​ឲ្យ​គេ​កោតសរសើរ​ជាខ្លាំង បន្ទាប់ពី​គាត់​បានធ្វើ​ទង្វើ​ដ៏​ល្អ​មួយ​នេះ នៅពេល​អ្នកដំណើរ​រប​ស់គាត់ម្នាក់​បាន​ភ្លេច​ទូរស័ព្ទ​នៅលើ​នោះ តែ​គាត់​បែរជា​ពុំ​ស៊ីដាច់​ និង​ព្យាយាម​ទាក់ទង​យក​ប្រគល់​ឲ្យ​ម្ចាស់ដើម​វិញ ។​

​សូមបញ្ជាក់ថា រឿង​ដ៏​កម្រ​នេះ​បានកើត​ឡើង នៅពេល​តារា​កំប្លែង​ស្រី​វ័យក្មេង​រូប​ស្រស់ គឺ​កញ្ញា នី​ឡា បាន​ជិះ​តាក់ស៊ី​បុរស​ខាងលើ​ទៅធ្វើ​ការ ហើយ​នាង​ក៏បាន​ភ្លេច​នៅលើ​នោះ ប៉ុន្តែ ដែល​អ្នករត់​តាក់ស៊ី​រូបរាងសង្ហាគួរសមម្នាក់នេះ គាត់​ពុំមាន​ជា​មនុស្ស​ចង់បាន​របស់​គេ ហើយ​បាន​ព្យាយាម​ទាក់ទង និង​ប្រគល់ជូន​ឪពុក​របស់​នាង​គឺ​លោកតា​វិចទ័រ​ផ្ទាល់​តែម្តង ។​

បើយោងតាម​លោកតា​វិចទ័រ បាន​សរសេរ​រៀបរាប់​ករណី​ខាងលើនេះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់គាត់​យ៉ាង​ដូច្នេះ​៖ «​នី​ឡា​ភ្លេច​ទូរ​សព្ទ​ពេល​ជឹះ​PassApp​ទៅធ្វើ​ការ​។​ក្មួយប្រុស​អ្នករត់​តាក់​សុ​ី​Pass App​បាន​យក​ទូរ​សព្ទ​ដែល​នាង​ភ្លេច​មក​ប្រគល់អោយ​ខ្ញុំ​ដល់ផ្ទះ​។​ក្នុងនាម​ជា​ឪពុក​ពូ​សូម​ថ្លែង អំណរគុណ​ដល់​ក្មួយប្រុស​ជា​ពន់ពេក​ដែល​ក្មួយ​មាន​សណ្តាន​ចិត្ត​ដ៏​ល្អ​កម្រ​រកបាន​នេះ​។ ពូ​សូម​ជូនពរ​ក្មួយប្រុស​មាន​សុខ​ភាពល្អ​ប្រកបការងារ​កាន់តែ​រីកចំរើន​។​(​ខ្ញុំ​បាន​សួរថា​ក្មួយ​ឈ្មោះ​អី​? បាទ​ខ្ញុំ​ឈ្មោះ​លឿង សេង​លី​!) សូម​សុខ​សប្បាយ​ណា​ក្មួយប្រុស​លឿង សេង​លី​» ។

ដោយ​៖ ឧ​ត្ត​ម​

spot_img
×