Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ​ពិបាក​ចៀស​ផុតពី​ឧបសគ្គ ប្រឹងប្រែង​ប្រមូលផ្តុំ​ធ្វើ​ឲ្យ​បានល្អ​កិច្ចការ​របស់ខ្លួន កុំ​លូកលាន់​កិច្ចការ​អ្នកដទៃ​។ ចេញ​ក្រៅ​ត្រូវ​ប្រយ័ត្ន​ត្រូវ​ថែរក្សា​របស់របរ​កុំ​ឲ្យ​គេ​លួច​។ មនោសញ្ចេតនា ពិបាក​បាន​ដូច​បំណង ត្រូវ​អត់ធ្មត់ ត្រូវ​លៃ​ពេល​នៅ​ជាមួយគ្នា​ឲ្យ​បាន​ទើប​មនោសញ្ចេតនា​អាច​ផ្សារភ្ជាប់​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ មិនត្រូវ​សម្រេច​កិច្ចការ​គ្រប់យ៉ាង​ដោយ​ខ្លួនឯង ត្រូវសុំ​យោបល់​សមូហភាព ទើប​អ្នក​មិន​បំពាន​កំហុស​។ កុំ​ចាយវាយ​ហួស​ពី​ប្រាក់ចំណូល​របស់ខ្លួន​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ខ្មៅ ,​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ​ជឿជាក់​ប្រគល់​ភារកិច្ច​សំខាន់ៗ​ឲ្យ​បំពេញ អ្នក​រួម​ការងារ​គាំទ្រ នាំ​ឲ្យ​គ្រប់យ៉ាង​សម្រេចបាន​ជោគជ័យ​។ រាល់​ផែនការ​ហិរញ្ញវត្ថុ​សុទ្ធតែ​អាចអនុវត្ត​ដោយ​ងាយ និង​មាន​ខ្ទង់​ចំណូល​ច្រើន​។ មនោសញ្ចេតនា កាន់តែ​ក្តាប់​ណែន​កាន់តែ​ងាយ​របូត​ពី​ដៃ ស្រឡាញ់គ្នា​ត្រូវ​ជឿជាក់ និង​គោរព​គ្នា​ទៅវិញទៅមក​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ក្រហម , ស្វាយ​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំថោះ ៖ រាសី​ឡើង​ខ្ពស់​។ ស្មារតី​ធ្វើការ​ឡើង​ខ្ពស់ ម្ចាស់ការ និង​ច្នៃប្រឌិត​ជួយ​ឲ្យ​អ្នកដោះស្រាយ​ការងារ​បាន​រហ័ស ប្រសិទ្ធភាព​ខ្ពស់​។ អាចអនុវត្ត​ផែនការ​ហិរញ្ញវត្ថុ ចរចា​ពាណិជ្ជកម្ម ចុះកិច្ចសន្យា​ក្នុង​មុខ​ជំនួញ​។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល​។ ទិស​នាំ​សំណាង​ទិសនិរតី តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំរោង ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ទោះ​រវល់​យ៉ាងណា​ក៏ត្រូវ​រៀបចំ​ឲ្យ​មាន​ពេល​សម្រាក កុំ​ដក់​ចិត្តនឹង​ការងារ​ពេក ដោយ​ធ្វេស​ប្រហែល​ដល់​សុខភាព​។ យីអ៊ុន​ឡើង​អាច​វិនិយោគ​រយៈពេល​វែង នឹងមាន​ប្រយោជន៍​។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប៉ងប្រាថ្នា មាន​ទិស​រីកចម្រើន​ល្អ ក្នុង​ទំនាក់ទំនង​មនោសញ្ចេតនា​ជាមួយ​ដៃគូ​។ ទិស​នាំ​លាភ​ទិ​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ខ្មៅ ។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ប្រយ័ត្ន​ពេល​នាំពាក្យ​នៅ​ទីសាធារណៈ​ដើម្បី​បញ្ចៀស​ការ​ចំអក​រិះគន់​។ ថ្ងៃនេះ​ពេលធ្វើ​ដំណើរ​ត្រូវ​ប្រយ័ត្ន​មានការ​ប៉ះទង្គិច​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​។ មនោសញ្ចេតនា​ងាយ​មានការ​យល់ច្រឡំ​ធ្វើ​ឲ្យ​អ្នក​ទា​មង​២​មានទំនាស់ ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ ការងារ​ទោះ​ជួប​ការលំបាក ឧបសគ្គ តែ​អ្នក​នៅតែ​អាច​ដោះស្រាយ​ដោយ​សម្រួល​។ ចំណាយ​ប្រាក់​វិនិយោគ​ទទួលភ្ញៀវ បង្កើត​ទំនាក់ទំនង ក៏​ជា​វិធី​វិនិយោគ​សម្រាប់​អនាគត​។ មនោសញ្ចេតនា មានរឿង​សប្បាយ​ចៃដន្យ មនោសញ្ចេតនា​កក់ក្តៅ ផ្អែមល្ហែម​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ផ្ទៃមេឃ បៃតង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ល្អ​មធ្យម​។ ភាពជោគជ័យ ឬ​បរាជ័យ​ក្នុង​ការងារ​ចំណុះ​ច្រើន​ទៅលើ​ការគាំទ្រ​របស់​ដៃគូ​សហ​ការ ដូច្នេះ​ត្រូវ​ខំ​ពង្រីក​ការគាំទ្រ​នេះ​។ ថ្ងៃនេះ​អ្នក​មានឱកាស​បានទទួល​កាដូ​មានតម្លៃ​។ មនោសញ្ចេតនា ឈាន​ថែម​មួយ​ជំហាន​វែង ក្នុង​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ក្រហម ។ អ្នកយក​អាសា​ឆ្នាំ មមី ៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ការងា​មានឱកាស​បាន​ស្គាល់​ជាមួយ​អ្នកមានអំណាច ធ្វើ​ឲ្យ​គ្រប់យ៉ាង​ដំណើរការ​ទៅ​យ៉ាង​ងាយស្រួល​។ អាច​វិនិយោគ​បន្ថែមនឹង​រកចំណូលបាន​យ៉ាង​គាប់ចិត្ត​។ មនោសញ្ចេតនា អ្នក​កំពុងមាន​ស្នេហា និង​មានរឿង​សប្បាយ​ស្មាន​មិន​ដល់​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ខ្មៅ ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​យកចិត្តទុកដាក់​សហ​ការ​ជាមួយ​មិត្តភក្តិ​រួមការ​ងារ រៀនសូត្រ​ពី​គេ​បន្ថែម​ដើម្បី​លើកកម្ពស់​សមត្ថភាព​ឲ្យ​ថ្នាក់លើ​មើលឃើញ​។ ចាយវាយ​ត្រូវ​ចេះ​ត្បិតត្បៀត ព្រោះ​ពេល​អត់​មិន​ងាយ​រក​ខ្ចី​គេ​បានឡើយ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​គួរ​ឧស្សាហ៍​ចេញ​ក្រៅ ចូលរួម​ក្នុង​ទំនាក់ទំនង​ផ្សេងៗ​ទើប​មានឱកាស​បាន​ជួប​មនុ​សុ្ស​ក្នុង​សុ​បិ​ន្ត​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ ៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ការលំបាក​ជុំជិត​នាំ​ឲ្យ​ផ្លូវចិត្ត​មិន​សប្បាយ ធុញទ្រាន់​។ ថ្ងៃនេះ​មិន​សមស្រប​សម្រាប់​វិនិយោគ អាច​ស្វែងយល់​ផែនការ​ហិរញ្ញវត្ថុ​ថ្មី​។ មនោសញ្ចេតនា​រួមគ្នា​រៀបចំ​ផែនការ​រួម​សម្រាប់​អនាគត នឹង​ជួយ​ឲ្យ​មនោសញ្ចេតនា​កាន់តែ​ផ្សាភ្ជាប់​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ កុំ​មើលរំលង​រឿង​តូចតាច​ក្នុង​ការងារ ព្រោះ​ងាយ​នឹង​បំពាន​កំហុស ត្រូវ​សង​ដោយ​លុយកាក់​។ មិនត្រូវ​បញ្ចេញ​ទុនវិនិយោគ​បន្ថែម ព្រោះ​អាច​នឹង​បរាជ័យ​។ មនោសញ្ចេតនា​ពិបាក​ចុះសម្រុង​គ្នា​នាំ​ឲ្យ​អ្នក​ទាំង ២ ទាក់​ទែង​គ្នា​ជាប្រចាំ​។ ទិស​នាំ​សំណាង​ទិសខាងកើត តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ផ្ទៃមេឃ ។ អ្នក​យកអាសា​ឆ្នាំថោះ ៕​

spot_img
×