Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រ​ពេក​គ្មាន​លុយ​ជួល​រ៉ូប​អាពាហ៍ពិពាហ៍ កូន​កម្លោះ​យក​ថង់​នីឡុង​សម្រាប់​ដាក់​សំរាម ច្នៃ​ធ្វើ​រ៉ូប​ឲ្យ​កូនក្រមុំ សំខាន់​គឺ “​ស្នាមញញឹម​”… (វីដេអូ)

spot_img

​មង្គលការ​ជា​រឿង​សំខាន់​បំផុត​១​ក្នុង​ឆាកជីវិត​មនុស្ស​ម្នាក់ៗ ។ នៅវេលា​នោះ អ្នកណាៗ​ក៏​ចង់​មាន​ពិធី​ដ៏​អធិកអធម ស្លៀក​សម្លៀក​បំពាក់​ល្អ​ឆើតឆាយ ពិសេស​គឺ​កូនក្រមុំ តែង​ចង់បាន​គ្រង​រ៉ូប​អាពាហ៍ពិពាហ៍​… ។​

នេះ​ជា​ឈុត​រៀបការ​របស់​កូនក្រមុំ​អ្នកក្រខ្សត់​ម្នាក់​…

​យ៉ាងណា​ជីវិត​ពិត​ពុំ​ដូចគ្នា​ទេ​! ភាគច្រើន​ព្រោះ​តែ​ស្ថានភាព​គ្រួសារ​មិន​អនុញ្ញាត ពួកគេ​អាច​មាន​ត្រឹម “១​កំប្លេរ​” សមរម្យ​នឹង​ភ្នែក​អ្នកផង​ប៉ុណ្ណោះ ។​

​ប៉ុន្តែ​ចំពោះ​កូនក្រមុំ​ដ៏​ស្រស់​សោភា នៅ​ចិន​ម្នាក់នេះ ព្រោះតែ​ក្រ​នាង​បាន​ស្លៀក​ត្រឹម “​ឈុត​” ពណ៌​ខ្មៅ​ធ្វើ​ពី​…​ថង់​សំរាម​បង្កើតឡើង​ដោយ​កូន​កម្លោះ​ផ្ទាល់​តែ​ប៉ុណ្ណោះ ។​

​ដំណើររឿង​អាចធ្វើឲ្យ​អ្នកធូរធារ​ទាំងឡាយ​ស្រឡាំងកាំង ។ តាម​នោះ​កូន​ក​ម្លោះ ក្រមុំ ទាំងពីរ​បាន​ស្រឡាញ់គ្នា​ជា​យូរ​មក​ហើយ ហើយ​គ្រួសារ​ទាំង​សងខាង ពិតជា​ក្រីក្រ​តោកយ៉ាក បង្ខំ​ឲ្យ​ពួកគេ​មក​ស៊ីឈ្នួល​នៅ​ទីក្រុង​តាំងពី​តូច​ម្លេះ ។

​គ្រួសារ​កូន​កម្លោះ​គ្មាន​យានជំនិះ ដើម្បី​ទទួល​កូនក្រមុំ​យកមក​ផ្ទះ​ខ្លួន​តាម​ប្រពៃណី និង​ថែម​ទាំង​ពុំមាន​លទ្ធភាព​ជួល​រ៉ូប​អាពាហ៍ពិពាហ៍ ១​ត្រឹមត្រូវ​សម្រាប់​កូនក្រមុំ​… ។ យ៉ាងនេះក្តី​ក៏​នាង​ជា​កូនក្រមុំ​ប្តូរផ្តាច​សម្រេចចិត្ត​មក​រួមរស់​ក្នុងផ្ទះ​កូន​ក​ម្លោះ ។​

​អាពាហ៍ពិពាហ៍​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី ១០ ខែតុលា កន្លងមកនេះ ហើយ​ដើម្បី​រឹតត្បិត​ចំណាយ អ្នក​ទាំង ២ បាន​វិល​ទៅ​ភូមិកំណើត​របស់​ខ្លួន​ដើម្បី​រៀបការ ដោយ​មាន​តែ​សាច់ញាតិ និង​មិត្តភក្តិ​ស្និទ្ធស្នាល​បំផុត​ចូលរួម ។​

​ក្នុង​មង្គលការ​នេះ តាម​ត្រូវ​កូនក្រមុំ​គួរ​បង្ហាញ​ខ្លួន​ជាមួយ​សម្លៀកបំពាក់​ប្រពៃណី ដែល​ជា​រ៉ូប​ពណ៌​ក្រម ឬ​សស្គុះ ប៉ុន្តែ​នាង​បាន​ចេញ​មក​សម្តែង​ការគួរសម​នឹង​ភ្ញៀវ​ដោយ​រ៉ូ​បវា​លក ពណ៌​ខ្មៅ ព្រោះ​វា​ត្រូវបាន​ធ្វើ​ពី​ថង់​នីឡុង​សម្រាប់​ដាក់​…​សំរាម ។​

​បាច់​ផ្កា​ក្នុង​ដៃ​កូនក្រមុំ​គឺជា​ផ្កា​ព្រៃ ដែល​កូន​កម្លោះ​ដើរ​បេះ​ដោយ​ផ្ទាល់​ដៃ ។​

​គេ​គ្រាន់តែ​ដឹងថា ក្រៅពី​កន្សែង​គ្រប​ក្បាល​របស់​កូនក្រមុំ​នោះ ឈុត​ផ្សេងទៀត​ជា​ស្នាដៃ​ផ្ទាល់​របស់​កូន​ក​ម្លោះ ។ ខ្សែក ក្រវិល គឺជា​របស់​ធ្វើ​ពី​… ជ័រ​ទាំងអស់ ។ បាច់ផ្កា​ក៏​ជា​ផ្កា​ព្រៃ ដែល​កូន​កម្លោះ​ដើរ​ប្រមូល​បេះ ។​

​ទោះបី​អ្វីៗ​ពុំបាន “​រលូន​តាម​ប្រពៃណី​” ក្តី ប៉ុន្តែ​ស្នាមញញឹម​របស់​កូនក្រមុំ បាន​គ្របដណ្តប់​លើ​អ្វីៗ​គ្រប់យ៉ាង ធ្វើឲ្យ​វា​មាន​រស្មី​នៃ​សុភមង្គល ។ ម្យ៉ាងទៀត​បើ​កុំ​តែ​ធ្វើ​ពី​ថង់​សំរាម នោះ​រ៉ូប​កូនក្រមុំ​ក៏​ពិត​ជា​គួរឲ្យ​… គយគន់ ។​

​ថ្វី​បើ​សាមញ្ញៗ​តែ​នាង​ពុំ​ជ្រុះ​បាត់​ស្នាមញញឹម​ឡើយ ។​

​ក្រោយពេល​រឿងរ៉ាវ​ត្រូវបាន​ទម្លាយ​ចេញ​លើ​បណ្តាញ​សង្គម ក៏​បាន​បង្ក​ជា​ចំណាប់​អារម្មណ៍​ខ្លាំង ។ គេ​នាំគ្នា​ជូនពរ​ដល់​ស្នេហា​របស់​អ្នក​ទាំង​ពីរ ឲ្យ​ប្រកប​តែ​សុភមង្គល និង​ស្នាមញញឹម​ជា​រៀងរហូត ។​

​មនុស្ស​ម្នាក់​បាន​ធ្វើការ​ប្រៀបធៀប ដោយ​វីដេអូ​រវាង​កូនក្រមុំ​អ្នកក្រ​ស្លៀក​ថង់​សំរាម តែ​ញញឹម​ស្រស់ ជាមួយ​ទឹកមុខ​និង​បទ​ចម្រៀង​ដ៏​កម្សត់​របស់​កូនក្រមុំ​អ្នកមាន​ម្នាក់​ដែល​អ្វីៗ​ក៏មាន តែ​គ្មាន​សោះ​…​ស្នាមញញឹម ៕ ចន្ទ្រា​

​ប្រិយមិត្ត​ទស្សនា​វីដេអូ​

spot_img
×