Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! K01 នៅ​មិន​សុខ ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជេរ​ឡើង​ម៉ា​ឆ្ងាញ់ ទាក់ទង​សកម្មភាព «មើលទៅ​មិន​សមរម្យ​» របស់​ស្រី​ស្អាត​ម្នាក់​ដែល​ថត​វីដេអូ​សម្តែង​លេង​សោះ (​វីដេអូ​)

spot_img

​ស្រី​ស្អាត​ម្នាក់ បាន​កំពុង​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ផ្ទុះសំណើច​ហួសចិត្ត​ជាខ្លាំង បន្ទាប់ពី​វីដេអូ​របស់​នាង​ដែល​កំពុង​ត្រូវបាន​បន្ត​ចែករំលែក បង្ហាញ​ឲ្យ​ឃើញ​នាង​បានធ្វើ​ទង្វើ​មិន​សមរម្យ​មួយ «​លួច​កឹ​ប​កេង​» កំប៉ុង​ទឹកក្រូច​, ស្រា​បៀរ ចេញពី​លើ​តុ​អាហារ​ក្នុង​ពិធីមង្គលការ​គេ​មួយ ញាត់​ឡើង​ពី​កាបូប​តែម្តង ដើម្បី​ផ្ញើ​ដល់​អ្នកផ្ទះ​របស់​នាង ។​

​ទោះយ៉ាងណា ស្រី​ស្អាត​ពោរពេញ​ទៅដោយ​ទឹកមុខ​ដ៏​រីករាយ និង​ពូកែ​លេងសើច​ម្នាក់នេះ បាន​បង្ហោះ​វីដេអូ​នេះ​របស់​នាង និង​ដាក់​ចំណងជើង​ដំបូង​ថា​៖ «​យូរៗ​គេ​ហៅ​កម្មវិធី​ម្ដង​?​ងាយ​ណា​លោក​?» ។ ហើយ​វីដេអូ​របស់​នាង ត្រូវបាន​គេ​មើលឃើញ​យ៉ាងច្បាស់​ថា​នាង​ធ្វើ​រឿងនេះ​ឡើង គឺ​គ្រាន់តែ​ជាការ​សម្តែង​ប៉ុណ្ណោះ ខណៈ​ឲ្យ​មិត្តភក្តិ​របស់​នាង​ថត ដើម្បី​អប់រំ​ដល់​អ្នកដទៃ​ដែល​ទៅ​ចូលរួម​ក្នុង​ពិធី​ផ្សេងៗ កុំ​ធ្វើ​ធ្វើបែបនេះ​ដូចជា​រូបនាង ព្រោះ​វាទ​ង្វើ​មិន​សមរម្យ​នោះទេ ដែល «​សង្វាត​» វេច​ខ្ចប់ ដើម្បី​តែ​គ្រួសារ​ខ្លួន​នៅឯ​ផ្ទះ មិន​ក្រែងរអែង​ដល់​ចិត្ត​អ្នកដទៃ ។​

​ប៉ុន្តែ ខណៈ​មនុស្ស ៩៩% ថា​រឿង​មួយ​នេះ គឺជា​ការសម្តែង​សុទ្ធសាធ ស្រាប់តែ​តារា​ហ្វេ​ស៊​បុក K01 នៅ​មិន​សុខ ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ជេរប្រទេច​ឡើង​ម៉ា​ឆ្ងាញ់ បន្ទាប់ពី​គាត់​បានចេញ​វីដេអូ​ខ្លី​មួយ និយាយ​រិះគន់​ផង និង​និយាយ​ល្អ​ផង ទៅលើ​សកម្មភាព «​មិន​សមរម្យ​» មួយ​នេះ​របស់​ស្រី​ស្អាត​ខាងលើ ដែល​គ្រប់ៗ​គ្នា​គេ​ថា​នាង​គ្រាន់តែ​សម្តែង​សោះ ។​

​បន្ទាប់ពី​ឃើញ K01 ចេញ​វីដេអូ​ធ្វើ​ឲ្យ​គេ​ផ្ទុះ​កំហឹង នាង​ក៏បាន​បង្ហោះ​សារ​តប​ថា​៖ «​អគុណ​លោកពូរ​សម្រាប់​ការអប់រំ​?», «​ម្ចាស់ Acc អ្នក​ផុស​សោះ​ប៉ុន​និង​ហេ​ី​យ​នៅ​មិន​យល់​ទៀត​?» ៕

  

ដោយ៖ ចន្ទី

spot_img
×