Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ សុំទោស ចំពោះ​ជនរងគ្រោះ ដែលមន្ត្រី​ខ្លួន​វាយ​ធ្វើបាប​

spot_img

​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​សុំទោស​ជា​សារ​ធា​រណៈ ជំនួស​មន្ត្រី​ក្រោម​ឱវាទ​ដែល​ស្ថិតនៅក្នុង​អធិដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដែល​បាន​ចាប់​ដាក់​ខ្នោះ និង​វាយ​ធ្វើបាប​ឡើង​ទ្រម​ខ្លួន​។​

​លោកស្នងការ នៅ​ថ្ងៃ​ទី​១៥​តុលា បានបញ្ជាក់​ថា ៖ ” ខ្ញុំបាទ សុំ​ទោស​ជា​សាធារណ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទង្វើរ​របស់​ប៉ូលិស​បុគ្គ​គល​មួយចំនួន​តូច នៅ​អធិការដ្ឋាន​ស្រុក​ស្វាយចេក ដែល​បាន​ធ្វើ​ទៅលើ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំការ​គ ឲ្យ​ប្រជាពលរដ្ឋ មាន​ការឈឺចាប់​កន្លង​មក ។ ប៉ូលិស ប្រព្រឹត្ត​ខុស់​និង​ទទួល​វិន័យ​ទៅតាម​ទង្វើ​ដែល​ប្រព្រឹត្ត​” ។​

​សូមបញ្ជាក់​ថា លោកស្នងការ​បាន​សុំ​ទោស​ជា​សារ​ធា​រណៈ​នេះ​គឺ​បាន​ធ្វើឡើង​ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ទឿង សុផល ដែល​រស់នៅ​ក្នុងភូមិ​ចំការ​គ បានកើត​ទុក​មិន​សុខចិត្ត​រឿង​នគរបាល​ស្រុក​ស្វាយចេក បាន​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ ដោយ​មិន​បាន​សួរនាំ​មុន​។ ក្រោយ​ពី​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អធិការដ្ឋាន​ស្រុក​ស្វាយ និង​ស្នងការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​តែ​មិន​មាន​អ្នកណា​អើពើ ជនរងគ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​សម្តេច ស ខេង ដើម្បី​ជួយ​រក​យុត្តិធម៌​។​

​សូមបញ្ជាក់​ថា មេ​ភូមិ​ចំការ​គ ប្តឹង​មួលបង្កាច់​ឲ្យ​នគរបាលចាប់​ពលរ​ដ្ឋ​ស្លូតត្រង់ វាយ​ដាក់​ខ្នោះដៃ​នឹង​ជើង​ប្រភពពី បណ្តាញ​សង្គម​ហ្វេ​សប៊ុក បងប្រុស​ជនរងគ្រោះ​ជា​អ្នក​បង្ហោះ ព័ត៌មាន កាលពី​យប់​នា​ថ្ងៃទី​៨ តុលា ២០១៨ នៅក្នុង​ភូមិ​ចំការ​គ ឃុំ​នឹង​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ករណី​រថយន្ត​ជនជាតិ​ថៃ​បុក​ផ្ទះ​ប្រជាពលរដ្ឋ គ្រា​នោះ​ម្ចាស់ផ្ទះ​ពឹងពាក់​ឲ្យឈ្មោះ ទឿង សុផល​ជួយ​ប្តឹង​ទៅ​មេភូមិ​ចំការ​គ ផង គ្រា​នោះ​ឈ្មោះ​ទឿង សុផល បាន​ប្តឹង​ទៅ​មេ​ភូមិ​ចំការ​គ ឈ្មោះ​ហែម សុផាន់ បែ​ជា​មេភូមិ​រូបនោះ ប្តឹង​ទៅ​នគរបាល​ស្រុក​ស្វាយចេក ឲ្យ​ចាប់​ឈ្មោះ ទឿង សុផល​ទៅវិញ ក្នុងន័យ​មួលបង្កាច់​នឹង​លាប​ពណ៌​សុទ្ធសាធ​។ បន្ទាប់​ពី​មេ​ភូមិ​ប្តឹង​រួចមក នគរបាល​ស្រុក​ស្វាយចេក បើករថយន្ត​មក​មាន​គ្នីគ្នា​ចំនួន​៧​នាក់ មាន​អាវុធ​និង​ខ្នោះ មកដល់​កន្លែងកើតហេតុ មិន​សួរនាំ​អី​ច្រើន​ទេ ស្រាប់តែ​ចាប់​ឈ្មោះ ទឿង សុផល វាយខ្នោះ​ដៃ​និង​ជើង​បោះ​ចូល​រថយន្ត​តែ​ម្តង ទោះបី​ជនរងគ្រោះ សុំ​អង្វ​រថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ក៏ដោយ ក៏​មិន​ព្រម​ដោះលែង​។ ក្នុងនោះ បាន​វាយ​ធ្វើបាប​ជនរងគ្រោះ ក្នុង​រថយន្ត​បណ្តាលឲ្យ​មាន​ការឈឺចាប់ និង សន្លប់​មិនដឹង​ខ្លួន ហើយ​បាន​បញ្ជូន​ដល់ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ឃុំ​ខ្លួន​មួយ​យប់ ។ នេះ​ហើយ​ដែល​មេភូមិ រាយការណ៍​បង្កាច់​មួល ជនជាតិ​ថៃ​ដែល​យក​រថយន្ត បុក​ផ្ទះ​ពលរដ្ឋ​នោះ​ជា​ក្លើម្រាក់​របស់​លោក​មេភូមិ​ចំការ​គ​។ លុះដល់​ថ្ងៃ​ទី​៩​ខែ​ឆ្នាំ​ដដែល ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង ទៅ​អធិការ​នគរបាល​ស្រុក​ស្វាយចេក រង់ចាំ​រហូតដល់​ថ្ងៃ​រសៀល គេ​មិន​ទទួល​ពាក្យបណ្តឹង​ជនរងគ្រោះ​ឡើយ ដោយ​គេ​ដឹងថា ធ្វើ​ខុស​ទៅលើ​ពលរដ្ឋ​ស្លូតត្រង់​។ ដោយ​ដឹងឮ​ថា​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ស្នងការ​នគរបាល​ខេត្ត ស្រាប់តែ​ទូរ​សព្ទ័​មក​ជនរងគ្រោះ ឲ្យ​ដក​ពាក្យបណ្តឹង​ទៅ​វិញ ក្នុងនោះ បាន​និយាយ​គំរាម​ថែមទៀត បន្ទាប់មក​ជនរងគ្រោះ​បាន​បង្ខំ​ចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូមឲ្យ​ជួយ​រក​យុត្តិធម៌ ឲ្យ​ជនរងគ្រោះ​បាន​សរសេរ​ទៀត​ថា បើ​នៅ​ស្នងការ​ខេត្ត មិន​រក​យុត្តិធម៌​ជូន​ប្អូន​គាត់​ទេ ប្អូន​គាត់​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ជាមិនខាន ។

សូមបញ្ជាក់​ថា​ជនរងគ្រោះ​បាន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ ដោយ​មាន​ការ​ថត​ឆ្លុះ​ផង​នះ គ្រូពេទ្យ​បញ្ជាក់​ថា ត្រចៀក​ជនរងគ្រោះ មាន​អការ ខូច​ស្តាប់​មិន​សូវ​ឮ នឹង​របួសស្នាម​ត្រង់​កញ្ចឹងក នឹង​មុខ មាន​ភាព​ជាំ​រលាត់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×