Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​សាកល្បង​កាំជ្រួច​ថ្មី សេដ្ឋី​ផលិត​លេណដ្ឋាន​គេច​ពី​វិទ្យុសកម្ម​នៅ​កូរ៉េ​ខាងត្បូង​… ត្រូវប៉ាន់​!

spot_img

​ក្រុមហ៊ុន​ប្រព័ន្ធ Boongke Chumdan ទើប​បើក​បន្ថែម​សាខា​ដាក់តាំង​ផលិតផល​របស់​ខ្លួន​នៅ​រដ្ឋធានី​សេ​អ៊ូ​ល ដើម្បី​ឧទ្ទេសនាម​ប្រភេទ​លេណដ្ឋាន​គេច​វិទ្យុសកម្ម តម្លៃ ២៧០០០ ដុល្លារ ដោយ​សន្យា​ឱឡារិក​ថា វា​មាន​សមត្ថភាព​ធានា​សុវត្ថិភាព​ឲ្យ​មនុស្ស​គ្រ​ប់​រូប ក្នុងករណី​ផ្ទុះ​គ្រាប់​នុយក្លេអ៊ែរ​។​

​តាម Daily Mail Boongke នី​មួយៗ​មាន​បំពាក់​គ្រែ​ដេក ៤ និង​អាច​បន្ថែម​បាន​គ្រែ​៨​ទៀត ហើយ​មាន​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ បន្ទាប់​ទឹក ថ្ម​ពិល សូ​ឡា (solar)​។​

Go Wan Hyeok ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ឲ្យដឹង​ថា តាំង​ពី​កូរ៉េខាងជើង​បាញ់​បង្ហោះ​កាំ​ជ្រួច Hwasong-15 នៅ​ថ្ងៃ​ទី ២៩/១១ កម្លាំង​កម្មករ​របស់​លោក​ពិតជា​យ៉ាប់​កម្លាំង​ខ្លាំងណាស់ ទើប​អាច​ឆ្លើយតបបាន​អស់​តម្រូវការ​មួយ​ថ្ងៃៗ របស់​អតិថិជន​។​

Boogke នេះ​មាន​ម៉ាស៊ីន​ភ្លើ​អាច​ផ្គត់ផ្គង់​អគ្គិសនី​បាន​១​ខែ មាន​ទូរ​ទឹកកក កុំព្យូទ័រ និង​កែវ​យឺត សម្រាប់​ត្រួតពិនិត្យ​ដឹង​ពេលវេលា​មាន​សុវត្ថិភាព ដើម្បី​អាច​ចាកចេញ​ពី “​លេណដ្ឋាន​”​។​

​កូរ៉េខាងត្បូង​ផលិត​លេណដ្ឋាន​គេច​ពី​គ្រាប់បែកនុយក្លេអ៊ែរ យ៉ាងច្រើន​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​។​

​អាហារ​ក្រៀម​សម្រាប់​អវកាសយាន​និក NASA និង​ម៉ាស់​ពាក់​ការពារ​សម្រាប់​ក្រុមគ្រួសារ ក៏ដូចជា​សម្លៀកបំពាក់​ការពារ​ប្រឆាំងនឹង​ភ្លៀងអាស៊ីដ​ត្រូវបាន​បំពាក់​ស្រាប់​ក្នុង​លេណដ្ឋាន​។​

“​មុន​បើក​ក្រុមហ៊ុន​នេះ នៅ​ខែ ៩/១១ ខ្ញុំ​បាន​ដើរ​ស្រាវជ្រាវ​រយៈពេល​១​វែង ពាសពេញ​ពិភពលោក​”​។ ម្ចាស់​ក្រុមហ៊ុន​ថ្លែងប្រាប់​។​

​មុន​នោះ​លេណដ្ឋាន​បញ្ចៀស​គ្រាប់​នុយក្លេអ៊ែ​រ នៅ​កូរ៉េ​ខាងត្បូង ពុំ​ទ្រាំទ្រ​វិទ្យុសកម្ម​បាន ហើយ​មាន​តម្លៃ​ថ្លៃ​ណាស់ បន្ទាប់​ពី​សិក្សា​នៅ​ស្វីស អាមេរិក អូស្ត្រាលី និង​អង់គ្លេស ទើប​ខ្ញុំ​អាច​សុ​ក្រិត​ភាព​វា​បាន​។​

​តាម​លោក Go Boongke គ្រប់យ៉ាង​លើកលែងតែ​កងទ័ព​វាយលុក​ចូល​ផ្ទាល់​។​

​ឥឡូវ​លោក Go កំពុង​បើកផ្លូវ​នាំ​ចូល​ទៅ​កាន់​ទ្វីបអឺរ៉ុប ខណៈពេល​ដែល​កាំជ្រួច Hwasong-15 ថ្មី​របស់​កូរ៉េ​ខាងជើង​អាច​បាញ់​នៅ​ដល់​ទីនោះ​៕ ដោយ ៖ ចន្ទ្រា​

 

spot_img
×