Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ប្រពន្ធ ឯ​ប្តី​រត់បាត់ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

spot_img

​កណ្តាល​៖ រួម​គ្នា​ប្តី​ប្រពន្ធ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ឥឡូវ​ត្រូវ​សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​ប្រពន្ធ ឯ​ប្តីរ​ត់​គេចខ្លួន​បាត់ ដែល​ករណី​នេះ​កើត​ហេតុ នៅ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០​និង​១០​នាទី នៅ​ចំណុច​ភូមិ ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​នគរបាល​ស្រុក​ស្អាង បាន​និយាយថា ជនសង្ស័យ​ចំនួន​២​នាក់​ ៖ ១.ឈ្មោះ ឡៅ លន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ត្រូវជា​ប្តី​ឈ្មោះ អា​ត សំអន ។ (​គេចខ្លួន​) ២.ឈ្មោះ អា​ត សំអន ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្ម​កា​នី​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ត្រូវជា​ប្រពន្ធ​ឈ្មោះ ឡៅ លន (​ឃាត់ខ្លួន​) ។

វត្ថុតាង​ចាប់​យក​រួមមាន​៖ ១.ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​១២​កញ្ចប់ ក្នុងនោះ ធំ ១​កញ្ចប់ និង​តូច ១១​កញ្ចប់ ។ ២.ឧបករណ៍​សំរាប់​វេច​ខ្ចប់​ប្រើប្រាស់​មួយចំនួន ។​

នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​កា​ខ្ពស់ បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ អា​ត សំអន បាន​រកឃើញ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១​កញ្ចប់​ធំ និង​ឧបករណ៍​សំរាប់​វេច​ខ្ចប់​ប្រើប្រាស់​មួយចំនួន នៅ​នឹង​ខ្លួន ។​

ដោយ​មាន​ការចូលរួម​ពី​លោក ក្រុមប្រឹក្សា​ឃុំ​រកា​ខ្ពស់ សមត្ថកិច្ច​នគរបាល បាន​ធ្វើ​ការត្រួតពិនិត្យ​ឆែកឆេរ​លំនៅដ្ឋាន​ឈ្មោះ អា​ត សំអន បាន​រកឃើញ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១១​កញ្ចប់​តូច កប់​ដី​ក្បែរ​ពាងទឹក​ជាប់​ផ្ទះ រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ ។​ ​ចំណែក​ឈ្មោះ ឡៅ លន បាន​គេចខ្លួន​បាត់ មុន​សមត្ថកិច្ច​នគរ​បាល​ទៅដល់ ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ អា​ត សំអន បាន​សារភាព​ថា ប្តី​របស់​ខ្លួន​ឈ្មោះ ឡៅ លន បាន​ទៅ​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១​កញ្ចប់ មិន​ដឹង​តម្លៃ​ប៉ុន្មាន យក​មក​រំលែក​លក់ ក្នុង​១​កញ្ចប់​តូច តម្លៃ ២០០០០​រៀល ចំណែក​លុយ​បាន​ពី​ការលក់​គ្រឿងញៀន​ចាយ​រួមគ្នា ។​

បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕ ​ដោយ​៖​កូឡាប​

spot_img
×