Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​ប្រព្រឹត្តទៅ​តាម​បំណង ។ លុយកាក់ ធ្លាក់ចុះ រង​សម្ពាធ​ច្រើន​អំពី​ប្រាក់កាស ។ មនោសញ្ចេតនា មិនល្អ មាន​ភាព​ជឿជាក់​ចំពោះ​គ្នា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ផ្លូវ​ចិត្ត​មិន​នឹងនរ​នាំ​ឲ្យ​ឥទ្ធិពល​ដល់​ប្រសិទ្ធភាព​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិន​អំណោយផល​ល្អ​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា មិន​ត្រូវ​អកម្ម​ជ្រុល​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវ​ប្រយ័ត្ន​បញ្ចៀស​កុំឲ្យ​កើត​មាន​កំហុស​ក្នុងការងារ ។ លុយកាក់ ស្ថិរភាព ពុំមាន​បញ្ហា​អ្វី​ទាក់ទង​ដល់​ប្រាក់កាស​។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ថោះ ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ត្រូវ​នឹងនរ​ដោះស្រាយ ។ លុយកាក់ កើត​មាន​ខ្ទង់ចំណាយ​ពាក់ព័ន្ធ​ដល់​រឿង​មនោសញ្ចេតនា ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​រោង ៖ ការងារ អំណោយផល​ល្អ ជួប​ឱកាស​សហការ​រកស៊ី​ច្រើន ។ លុយកាក់ ល្អប្រសើរ មាន​អ្នក​ជួយ​យក​អាសា​ក្នុង​បញ្ហា​ប្រាក់កាស ។ មនោសញ្ចេតនា ធ្លាក់ចុះ គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ពុំ​មាន​អ្វី​ខុស​ប្រក្រតី​កើតឡើង ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ប្រែប្រួល​ទៅជា​អាក្រក់ កុំ​យក​រឿង​មិន​សប្បាយ​ពី​ក្រៅ​មក​ធ្វើឲ្យ​ប៉ះពាល់​មនោសញ្ចេតនា​រវាង​អ្នក​ទាំង​ពីរ ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​នឹងនរ ដោះស្រាយ​រាល់​បញ្ហា​កើតឡើង​ក្នុង​ការងារ ។ លុយកាក់ ទោះ​បី​ត្រូវ​ចំណាយ​ប្រាក់កាស​បន្តិច តែ​ទ្រព្យ​សំណាង​នៅតែមាន ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី កុំឲ្យ​បង្ក​ទំនាស់​ជាមួយ​គូស្នេ​ហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​បាត់បង់​ប្រាក់កាស​របស់​របរ ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា​យ៉ាង​តានតឹង ។​

​ឆ្នាំ​វក ៖ ការងារ ទោះបី​មាន​អ្នក​ច្រណែនឈ្នានីស តែ​គ្រប់យ៉ាង​នៅតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​ប្រយ័ត្ន​មាន​ជនខិលខូច​ចង់​បោកប្រាស់​លុយកាក់ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​រកា ៖ ការងារ ល្អប្រសើរ ពុំ​ជួប​ការលំបាក ឬ​ឧបសគ្គ​អ្វី​រារាំង ។ លុយកាក់ ស្ថិរភាព មនោសញ្ចេតនា ត្រូវ​មាន​ជំនឿ​ចំពោះ​គ្នា មិន​ត្រូវ​ស្តាប់​សម្តី​អ្នកដទៃ ។​

​ឆ្នាំចរ ៖ ការងារ ជោគជ័យ​ធ្វើ​អ្វី​ក៏​បាន​សម្រេច​ដូច​បំណង ។ លុយកាក់ ជួប​ឱកាសល្អៗ​ច្រើន​នៅ​ចំពោះមុខ ត្រូវ​ចាប់​យក​ឲ្យទាន់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​កុរ ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ល្អប្រសើរ ចំណូល​កើនឡើង ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​និង​គូស្នេហ៍ ៕​

spot_img
×