Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជើបរំជួល​ខ្លាំង ៖ ផ្ទាំងគំនូរ​ដេញថ្លៃ​លក់​បាន​ដល់​ទៅ ១,៤​លាន​ដុល្លារ ស្រាប់តែ​វា​កម្ទេច​ខ្លួនឯង​ចោល​!? (វីដេអូ)

spot_img

​​ផ្ទាំងគំនូរ “Girl with a Balloon” របស់​វិចិត្រករ Banksy បាន​ត្រូវកម្ទេច​ដោយ​ស្វ័យប្រវត្តិ បន្ទាប់​ពី​ដេញថ្លៃ​ចាប់ ។​

​ផ្ទាំងគំនូរ “Girl With a balloon” បាន​ស្វ័យ​កម្ទេច​ខ្លួនឯង ធ្វើឲ្យ​អ្នកទស្សនា​ស្រឡាំងកាំង​… មិន​យល់ ។​

​នៅក្នុង​ពិធី​ដាក់​ដេញថ្លៃ វិចិត្រសិល្បៈ​ទំនើប​ប្រព្រឹត្តទៅ​នៅ Sotheby’s London ថ្ងៃទី ៥ ខែតុលា ផ្ទាំងគំនូរ “Girl With a balloon” ត្រូវ​បាន​លក់​តម្លៃ ១,៣៧ USD ។ ប៉ុន្តែ​ចំ​ខណៈពេល​ការកំណត់ថ្លៃ​ចុងក្រោយ​នោះ ហេតុការណ៍​ចម្លែក​មួយ​បាន​កើតឡើង ។​

​អ្នកចូលរួម​ក្នុង​ពិធី​ដេញថ្លៃ​ពិតជា​ស្លុត​អារម្មណ៍​យ៉ាងខ្លាំង​ពេល​ដែល​ផ្ទាំងគំនូរ​ធ្លាក់ចុះ​ផ្នែក​គ្រោង រួច​ត្រូវ​កាត់​ជា​បំណែក​តូចៗ ។ មនុស្ស​ជាច្រើន​គិតថា គឺ​វិចិត្រករ Banksy នេះ​ឯង​ជា​អ្នក​ឈរ​នៅ​ពីក្រោយ​ហេតុការណ៍​នេះ ។​

​វិចិត្រករ​គូរ​ផ្ទាំងគំនូរ​នេះ បាន​បង្កប់​ម៉ាស៊ីន​កម្ទេច​ស្វ័យប្រវត្តិ​នៅ​ផ្នែក​ខាងក្រោយ នៃ​គ្រោងឆ្អឹង​បាក់​រូបគំនូរ ។​

​ការពិត​នៅ​ខាងលើ ពុំ​ខុស​ឡើយ ។ នៅ​ថ្ងៃ​ទី ៦ ខែតុលា លោក Banksy បាន​បង្ហោះ​ខ្សែ​វីដេអូ​មួយ​នៅលើ Instagram ទម្លាយ​ប្រាប់ថា ធ្លាប់​បាន​ច្នៃ​បង្កើត​បរិក្ខារ​កាត់​ក្រដាស​បញ្ជា​បាន​ពី​ចម្ងាយ ហើយ​បង្កប់​ទុក​តាំងពី​ប៉ុន្មាន​ឆ្នាំ​មុន បង្ការ​ករណី​វា​ត្រូវបាន​គេ​យក​ទៅ​ដេញថ្លៃ​លក់ ។​

​ម្ចាស់​ផ្ទាំងគំនូរ​បាន​សរសេ​រលើ Instagram ថា ៖ “​ភាព​ជំរុញ​ឲ្យ​បំផ្លាញចោល ក៏​ជា​ការជំរុញ​ឲ្យ​ច្នៃប្រឌិត​” ។​

​ថ្វីបើ​ត្រូវ​កាត់​ខ្ទេច​យ៉ាងនេះក្តី បើ​តាម​លោក Alex Branczik នាយក​របស់ Sotheby នោះ បំណែក​ខ្ទេច​នៃ​ផ្ទាំងគំនូរ អាច​នឹង​ធ្វើឲ្យ​វា​មានតម្លៃ​ជាង​ពេល​ស្ថិតនៅសភា​ពដើម​ទៀត ៕ ចន្ទ្រា​

​ប្រិយមិត្ត​ទស្សនា​វីដេអូ ៖​

spot_img
×