Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បានរៀបចំ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​មួយ​នៅ​តំបន់​ ​គ្មាន​យោធា​នៃ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​

spot_img

​កិច្ចប្រជុំ​នេះ​ផ្ដោតលើ​ការពិភាក្សា​អំពី​ការអនុវត្ត​នូវ​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​នៅឯ​ការប្រជុំ​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង ស្រប​ពេលដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae In បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ឲ្យ​សរសើរ​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un សម្រាប់​កិច្ចប្រឹងប្រែង​របស់លោក​នៅក្នុង​ការលុបបំបាត់​នុយក្លេអ៊ែរ​។​

លោក Cho Myoung Gyon (​ស្តាំ​) រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ​នៃ​ប្រទេស​កូរ៉េខាងត្បូង និង​សម​ភាគី លោក Ri Son Gwon នៅមុន​កិច្ចប្រជុំ​មួយ​នៅក្នុង​ភូមិ Panmunjom ដែលជា​តំបន់​គ្មាន​យោធា ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​។​

​កាលពី​ខែ​មុន មេដឹកនាំ​កូរ៉េខាងជើង និង​មេដឹកនាំ​កូរ៉េខាងត្បូង​បាន​ឯកភាពគ្នា​នៅក្នុង​កិច្ចប្រជុំ​លើក​ទី ៣ របស់ខ្លួន នៅក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ឆ្លង​ព្រំដែន និង​ជំរុញ​ឲ្យ​មាននូវ​កម្មវិធី​ផ្សេងៗ​ដើម្បី​ឈានទៅដល់​សម្រេច​ឲ្យ​បាន​នូវ​យុគសម័យ​សន្តិភាព​មួយ​នៅលើ​ឧបទ្វីប​កូរ៉េ ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។​

​នៅឯ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​នេះ ប្រទេស​កូរ៉េ​ទាំង​ពីរបាន​យល់ព្រម​ជាមួយគ្នា​នៅក្នុង​ការចាប់ផ្ដើម​គម្រោង​រួមគ្នា​មួយ​ដើម្បី​ភ្ជាប់​ប្រព័ន្ធ​ផ្លូវដែក និង​ផ្លូវគោក​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ធ្វើ​ទំនើបកម្ម​ផងដែរ នៅមុន​ដំណាច់​ឆ្នាំនេះ​។​

​គណៈប្រតិភូ​ទាំងពីរ​ក៏​យល់ព្រម​ពិភាក្សាគ្នា​ផងដែរ​លើ​បញ្ហា​មួយចំនួនទៀត​ទាក់ទង​ទៅនឹង​ការសម្ដែង​របស់​ក្រុម​សិល្បៈ​កូរ៉េខាងជើង​នៅ​ប្រទេស​កូរ៉េខាងត្បូង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ និង​ការពិភាក្សា​របស់​អង្គការ​កាកបាទក្រហម​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ Kumgang នៅ​កូរ៉េខាងជើង​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​ទាក់ទិន​នឹង​បញ្ហា​ក្រុមគ្រួសារ​កូរ៉េ​ដែល​បែក​គ្នា​សម័យ​សង្គ្រាម​៕​សូ​យ​ន​

spot_img
×