Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Kim បដិសេធ​មិន​ផ្តល់​បញ្ជី​មូលដ្ឋាន​នុយក្លេអ៊ែរ​ឱ្យ​អាមេរិក​(មានវីដេអូ)

spot_img

មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un ទើប​ធ្វើការ​បដិសេធ​មិន​ព្រម​ផ្តល់​បញ្ជី​មូលដ្ឋាន​នុយក្លេអ៊ែរ​ដល់​ប្រមុខ​ការទូត​អាមេរិក Mike Pompeo ដរាបណា​ភាគី​ទាំងសងខាង​មិនទាន់​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​បញ្ចប់​សង្គ្រាម​កូរ៉េ​(1950-1953)​។​

មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un និងប្រមុខ​ការទូត​អាមេរិក Mike Pompeo

​នេះ​គឺជា​ខ្លឹមសារ​ចុះផ្សាយ​លើ​កាសែត​Yomiuri Shimbun ខណៈពេលដែល​ប្រមុខ​ការទូត​អាមេរិក​សំណូមពរ​ឱ្យ​ផ្តល់​យ៉ាងតិច​មួយផ្នែក នៃ​បញ្ជីរាយនាម​មូលដ្ឋាន​នុយក្លេអ៊ែរ ប៉ុន្តែ​មេដឹកនាំ​កូ​រ៉​ខាងជើង​Kim Jong-un បាន​ឆ្លើយតប​ថា ដរាបណា​ពុំទាន់​មាន​ចំណងទាក់ទង​ទុកចិត្តបាន រវាង​ក្រុង​ព្យុងយ៉ាង​និង​ក្រុង​វ៉ា​ស៊ីន​ទេនោះ ចំណែក​អាមេរិក​ក៏​នឹង​គ្មាន​ជំនឿ​លើ​បញ្ជី​ដែល​ផ្តល់ឱ្យ​ដោយ​កូរ៉េខាងជើង​ដែរ ។​

​គួររំលឹកថា មេដឹកនាំ​កូរ៉េខាងជើង​និង​ប្រមុខ​ការទូត​អាមេរិក បាន​ជួបគ្នា​នៅ​ក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃទី​៧ ខែតុលា​កន្លងមក​។​គ្រានោះ​ភាគី​ទាំងពីរ​បាន​ឯកភាព​និង​បញ្ជា​ឱ្យ​ក្រុមការងារ​ធ្វើ​កិច្ចពិភាក្សា​៤​ចំណុច​ដែលមាន​ចែង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​មេដឹកនាំ​Kim និង​ប្រធានាធិបតី​អា​មេរ​រិ​ក​Donald Trump ចុះហត្ថលេខា​នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា​។

​តាម​សេចក្តី​ថ្លែ​ការណ៍​រួម​នោះ មេដឹកនាំ​Kim សន្យា​ឈានទៅ​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​លើ​ឧបទ្វីប​កូរ៉េ​ដើម្បី​ប្តូរ​យក​ការធានា​សន្តិសុខ ទាំងស្រុង​ពី​ភាគី​អាមេរិក​៕​លី​សា​

spot_img
×