Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តើ​លោក​Donald Trump សោកស្តាយ​អ្វី​បំផុត​ក្នុងអំឡុង​ធ្វើជា​ប្រធានាធិបតី​អាមេរិក​២​ឆ្នាំកន្លងមក​? (មានវីដេអូ)

spot_img

​នៅក្នុង​កម្មវិធី​«៦០​នាទី​»​របស់​ស្ថានីយទូរទស្សន៍ CBS ត្រូវបាន​ផ្សាយ​ផ្ទាល់​កាលពី​យប់​ម្សិលមិញ​(​ម៉ោង​នៅ​តំបន់​)​ពេលដែល​អ្នកដឹកនាំ​កម្មវិធី​សួរថា តើ​អ្វីដែល​លោក​សោកស្តាយ​បំផុត ក្នុងអំឡុង​កាន់តំណែង​២​ឆ្នាំ​មកនេះ​? លោក​Trump បាន​អះអាង​ភ្លាមៗ​ថា នោះ​គឺជា​របៀប​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានធ្វើ​ចំពោះ​លោក​។ លោក​ចែករំលែក​ថា​៖ «​ពេល​ខ្ញុំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ប្រព័ន្ធ​ផ្សព្វផ្សាយ​បានធ្វើ​ជាមួយ​ខ្ញុំ​យ៉ាង​យ៉ាប់ ហើយ​ខ្ញុំ​ពិត​ជាមាន​សង្ឃឹមថា​ពួកគេ​នឹង​ចាប់ផ្តើម​មាន​កាយវិការ​ត្រឹមត្រូវ​ចំពោះ​ខ្ញុំ​។​ប៉ុន្តែ​ជាក់ស្តែង​វិញ ពួកគេ​បានធ្វើ​ចំពោះ​ខ្ញុំ​កាន់តែ​យ៉ា់ប់​ជាង​មុន​។ ខ្ញុំ​និយាយ​ដោយស្មោះ​ត្រង់​ថា ពួកគេ​ពិតជា​កាន់តែ​យ៉ាប់យ៉ឺន​មែនទែន​។​

​ប្រធានាធិបតី​អាមេរិក​Donald Trump

​​កម្មវិធី​«៦០​នាទី​»Lesley Stahl បាន​ងាក​មក​សួរ​សំណួរ​ដដែល​ថា តើ​អ្វីដែល​ឯកឧត្តម​សោកស្តាយ​នោះ​? លោក​Trump ឆ្លើយ​«​ខ្ញុំ​សោកស្តាយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​ចំពោះ​ខ្ញុំ​យ៉ាប់​ពេក​!» ។​

​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់ថា​រុស្ស៊ី​បាន​អន្តរាគមន៍​ជ្រៀតជ្រែក​ចូលក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០១៦​នោះ លោក​Trump ពោលថា ពុំមែន​មានតែ​រុស្ស៊ី​ទេ ។​លោក​ពោល​« ពួកគេ​(​រុស្ស៊ី​)​បាន​ជ្រៀត​ជ្រែកចូល​។​ប៉ុន្តែ​ខ្ញុំ​គិតថា​ចិន​ក៏បាន​ជ្រៀត​ជ្រែកចូល​ដែរ​។​ហើយ​បើតាម​ខ្ញុំ​នោះ​នៅមាន​ប្រទេស​ខ្លះទៀត​,…​និយាយ​ឱ្យ​ត្រង់​ទៅ ខ្ញុំ​ចាត់ទុកថា​ចិន​គឺជា​បញ្ហា​មួយ​ធំជាងគេ​៕
​សូ​យ​ន​

spot_img
×