Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក​អះអាងថា សភាពការណ៍​កូរ៉េខាងជើង​កំពុង​លូតលាស់​ល្អ​

spot_img

តាម​Yonhap កាលពី​ថ្ងៃទី​១៥​ខែតុលា ប្រធានាធិបតី​អាមេរិក​Donald Trump ប្រកាសថា សភាពការណ៍​ជាមួយ​កូរ៉េខាងជើង​គឺ​«​កំពុង​លូតលាស់​ដ៏​ល្អ ប្រសើរ​បំផុត​» ហើយ​លោក​សង្ឃឹមថា​រឿង​ដែល​ល្អប្រសើរ​ទាំងនោះ​នឹង​មកដល់​នា​ថ្ងៃ​អនាគត​។​

​​ប្រធានាធិបតី​អាមេរិក​Donald Trump

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​មុនពេល​ធ្វើដំណើរ​ទៅពិនិត្យ​ស្ថានការណ៍​គ្រោះមហន្តរាយ​នៅ​រដ្ឋ​Florida ប្រធានាធិបតី Trump បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​ដែល​ក្រុង​វ៉ាស៊ីនតោន​ទទួលបាន​ចំពោះ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ លោក​អះអាង​៖ សភាពការណ៍​កូរ៉េខាងជើង​កំពុង​លូតលាស់​យ៉ាង​ល្អប្រសើរ​បំផុត ចំណងទាក់ទង​កំពុង​ល្អ​ណាស់​។ ខ្ញុំ​គិតថា​រឿង​ល្អៗ​នឹង​មកដល់​។

​ប្រធានាធិបតី​Trump ក៏​នូវ​ឱ្យដឹងថា លោក​មានបំណង​រៀបចំ​ឱ្យមាន​ជំនួប​កំពូល​លើក​ទី​ពីរ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un ក្រោយ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា​ខាងមុខ​៕លី​សា​

spot_img
×