Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​ចិន ប្រកាស​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន និង​រាជរដ្ឋាភិបាល​កម្ពុជា​ឥត​ងាករេ​

spot_img

​ប៉េកាំង​៖ ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង បានបង្ហាញ​ការប្តេជ្ញាចិត្ត​គាំទ្រ ឥត​ងាករេ​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ហើយ​ប្តេជ្ញា​បន្ត​ជួយ​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​ចំពោះ​ការបង្ហាញ​ជំហរ​ដ៏​មុតមាំ​របស់​ប្រធានាធិបតី​ចិន ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

​ក្នុងជំនួប​នោះ​ប្រធានាធិបតី​ចិន បាន​ថ្លែងថា អ្វី​ដែល​លោក​ចង់​ឮ​ពី​សម្តេច​តេជោ គឺ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​។ លោក​បន្តថា “​នៅ​ប្រទេស​ចិន​បាន​កំណត់​ថា អ្នក​ដែល​ឲ្យ​គុណ​មក​ត្រូវ​តែ​សងគុណ​ទៅ​គេ​វិញ ពោល​គឺ​ចិន​នឹង​កសាង​សហគមន៍​ដែល​មាន​វាសនា​រួមគ្នា​ជាមួយ​និង​ប្រទេស​កម្ពុជា​”​។​

​ជាមួយគ្នា​នោះ​លោក​ប្រធានាធិបតី​ស៊ី បាន​អះអាង​ថា “​បើ​ទោះ​បស្ចិម​ប្រទេស​ចាត់ទុក​កម្ពុជា ជា​អ្វី​ក៏ដោយ ក៏​ចិន បាន​ប្រកាស​រួច​ហើយ​ថា ចិន​នឹង​បន្ត​ជួយ​គាំទ្រ ដោយ​គ្មាន​ការងា​ក​រ៉េ ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា ពិសេស​គាំទ្រ​ដល់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុង​ការ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​ត​ទៅ​មុខ​ទៀត​”​។​
​ក្នុងនោះដែរ​ចិន​និង​បញ្ជូន​អ្នកឯកទេស​របស់​ខ្លួន ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា ពិសេស​ការជំរុញ​ក្រុមហ៊ុន​ចិន​ទៅ​បណ្តាក់ទុន នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនឡើង​ថែម​ទៀត​។ លោក ស៊ី ជីន​ពីង បាន​ថ្លែង​ដែរ​ថា “​សម្តេច តេជោ​គឺជា​មិត្ត​ចាស់ មិត្ត​ពិតប្រាកដ និង​ជា​មិត្ត​គួរ​ជាទី​ទុកចិត្ត​របស់​ប្រជាជន និង​បក្ស​កុម្មុយនីស្ត​ចិន​”​។​

​លោក​បន្តថា បច្ចុប្បន្ន​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន មាន​ភាព​ល្អប្រសើរ​ជាង​ពេលណា ៗ ទាំងអស់ មិនតែប៉ុណ្ណោះ​ភាគី​ទាំង​ពីរ​នៅ​តែ​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន គ្មាន​ពេល​ឈប់ ពោល គឺជា​ទំនាក់ទំនង​ពិត​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​មាន​ការគាំទ្រ​គ្នា ទៅវិញទៅមក​។​

​លោក​ប្រធានាធិបតី​បន្ថែមថា ដោយសា​ឆ្នាំ​២០១៨ គឺជា​ខួប​៦០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំង​ពីរ ភាគី​ទាំង ពីរ​បាន​សន្យា​រួមគ្នា​ហើយ​ថា និង​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×