Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ៖ ការងារ​នយោបាយ គឺ​មេដឹកនាំ​ដើរ​មុខ​

spot_img

​ភ្នំពេញ​៖ យប់​ថ្ងៃ​ទី​១៦​តុលា នា​ម៉ោង ១២ និង ២០​នាទី ឈានចូល​ថ្ងៃ​ទី ១៧ តុលា ២០១៨ សម្តេច​តេជោ នាយករដ្ឋមន្ត្រី នឹង​ចាកចេញ​ពី​កម្ពុជា ឆ្ពោះ​ទៅកាន់​ប្រទេស​បែ​ល​ហ្សិក ដែល​ជា​ទីកន្លែង​ត្រូវ​ប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១២​។

តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ បន្ទាប់​ពី​ប្រជុំ​អាស៊ី​អឺរ៉ុប សម្តេច​តេជោ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី ២២ តុលា​។ ក្នុង​ថ្ងៃ​ទី ២២ តុលា ដដែល​ខ្ញុំ​នឹង​ត្រូវ​ចេញពី​ប្រទេស​តួ​ក​គី មក​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស ដើម្បី​ចូលរួម​សន្និសីទ​ស្តីពី​ពាណិជ្ជកម្ម នឹង​មាន​គម្រោង​ចាកចេញ​ពី​ប្រទេស​ស្វីស នៅ​យប់​ថ្ងៃទី​២៤ តុលា ដែល​នឹង​វិលត្រឡប់​មក​ដល់​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២៥ តុលា ដើម្បី​ដឹកនាំ​ការប្រជុំ សេចក្តី​ពី​ការ​ព្រាង​ច្បាប់​ថវិកា សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី ២៦ តុលា ២០១៨​។​

​សម្តេច​តេជោ បាន​ថ្លែងថា “​ក្រឡេក​មើល​កម្មវិធី​ការងារ នៅ​ក្រៅ​ប្រទេស​លើក​នេះ ពិតជា​មមា​រញឹក ស្ទើរតែ​រក​ពេលបាយ​មិនឃើញ ប្រជុំ​ផង ជំនួប​ទ្វេភាគី​ផង តែ​ខ្ញុំ​ពេញចិត្ត​នឹង​ធ្វើ​កិច្ចការ​នេះ ព្រោះ​ជា​ប្រយោជន៍​ជាតិ​យើង​។ ការងារ​មួយ​ដែល​ខ្ញុំ​មិន​អាច​បោះបង់ចោល​បាន គឺ​ជួប​បងប្អូន​ប្រជាជន និង​និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ និង​រៀនសូត្រ​នៅ​អឺរ៉ុប ដែល​បងប្អូន​កូនក្មួយ​កំពុង​រង់ចាំ​ខ្ញុំ​នៅ​ទីនោះ​។ ការងារ​យោធា​កូនទាហាន​ដើរ​មុខ មេទាហាន​ដើរ​ក្រោយ ឯ​ការងារ​នយោបាយ​វិញ គឺ​មេដឹកនាំ​ដើរ​មុខ អ្នកជំនួយការ​ដើរ​ក្រោយ​វិញ ហើយ​នេះ​ប៉ះ​លើ​រូប​ខ្ញុំ​តែ​ម្តង គឺ​ដើរ​មុខ​ជា​និច្ច​។ តើ​នេះ​ជា​ព្រហ្ម​លិខិត ដែល​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ក្នុង​ជាតិ​នេះ​មែន​ទេ​? តែ​បើ​ទោះ​ជា​ដោយ​មូលហេតុ​ណា​ក៏​ដោយ ខ្ញុំ​ត្រូវតែ​ធ្វើ​ដើម្បី​សេចក្តីសុខ និង​ការរីកចម្រើន​របស់​ជាតិ​យើង​”៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×