Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​រំលោភ​ក្មេងស្រី​

spot_img

បាត់ដំបង ៖ នគរបាល​ខេត្ត​បាត់ដំបង់ បាន​ឃាត់​បុរស​ម្នាក់​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​។ ចំណែក​បុរស​ម្នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន ដែល​បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។

​ដែល​ក្នុងនោះ​ករណី​ទី​១ គឺ​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥​និង​០៥​នាទី នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ នគរបាល​ខេត្ត​បាត់ដំបង់ បាន​ឃាត់​បុរស​ម្នាក់​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​។ ជនសង្ស័យ​ឈ្មោះ ចាន់ ហ៊ាម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​ចាប់រំលោភ​ក្មេងស្រី​ឈ្មោះ ណ រ អាយុ​១១​ឆ្នាំ រស់នៅ ឃុំ​រកា ស្រុក​សង្កែ​។​

ករណីនេះ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សង្កែ​ឃាត់ខ្លួន និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ចំណែក​ករណី​ទី​២ នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨​វេលា​ម៉ោង​១០​នឹង​២០​នាទី កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង បាន​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ​១​នាក់​ឈ្មោះ ឡ​ន ម៉ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​លុន ឃុំ​សេកុង ស្រុក​សៀម​ប៉ាង បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ កាលពី​យប់​ថ្ងៃ​ទី​១២ ខែតុលា​ឆ្នាំ​២០១៨ វេលា​ម៉ោង​២៤​រំលង​អធ្រាត្រ ទៅលើ​ជនរងគ្រោះ ឈ្មោះ វិន ផែ​ត អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​បញ្ជូនទៅ​តុលាការខេត្ត ៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×