Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​សរសើរ​មែន​! មុខមាត់​អាក្រក់ ហើយ​រកស៊ី​ធាក់​ស៊ីក្លូ​ទៀត តែ​ពុំ​នឹកស្មាន​ធ្វើ​ឲ្យ​និស្សិត​ស្រី​ដ៏​ស្អាត​ម្នា​ក់លង់​ស្នេហ៍​រហូតដល់​មាន​…!!

spot_img

​មានរឿង​មួយ​បាន​កំពុង​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់ផ្អើល និង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​សោះ ខណៈដែល​នាង​រី​វ័យក្មេង​មាន​រូបឆោម​ដ៏​ស្រស់ស្អាត​ម្នាក់ បានបង្ហាញ​រូបថត​ដ៏​ផ្អែមៗ​ល្អែ​ម​ជាមួយ​ជា​គូស្នេហ៍​របស់​នាង​ដែលមាន​មុខមាត់​ដ៏​អាក្រក់ រូបរាង​ក៏​មិន​សង្ហារ និង​សូម្បី​ក្រទាំង​ទ្រព្យ​ទៀតផង ប៉ុន្តែ​… ។​

យោង​តាម​​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នារី​​វ័យ​​ក្មេង​​ម្នាក់​​​រស់​​នៅ​ក្នុង​​ទីក្រុង​ Dumaguete កោះ Negros ភាគ​​ខាង​ត្បូង​​នៃ​​ប្រទេស​ហ្វីលីពីន ​បាន​រៀងរាប់​អំពី​ដំណើររឿង​ស្នេហា​ចាប់ផ្តើម​របស់ខ្លួន​ថា ពួកនាង​បាន​ស្គាល់គ្នា​នៅឯ​សាលារៀន ដែល​នាង​កំពុង​សិក្សា​នៅ​គ្រានោះ ខណៈពេលដែល​មិត្ត​ប្រុស​របស់​នាង​គឺជា​អ្នកធាក់ស៊ីក្លូ (trishaw driver) ។​

​នាង​និយាយថា នាង​ស្រស់ស្អាត​សម្រាប់​មនុស្ស​ប្រុស​មិន​ស្អាត​ដូចជា​រូបគាត់ ។ ប៉ុន្តែ ទោះបីជា​គាត់​មាន​រូង​រាង​មិន​សង្ហារ​ទាក់ទាញ​ក៏ដោយ តែ​គាត់​ជា​មនុស្ស​ដ៏​ល្អ​ម្នាក់ ។

​ដំបូង​ឡើយ នាង​គិតថា បុរស​ម្នាក់​ម្នាក់នេះ​ដែល​មាន​ឈ្មោះថា Kiel ពិតជា​បាន​កំពុង​បង្ក​ការរំខាន​ដល់​នាង​យ៉ាងខ្លាំង ហើយ​ជាម​នុស្ស​ល្ងីល្ងើ​ទៀតផង ។ ប៉ុន្តែ ក្រោយៗ​មក នាង​ក៏​ចាប់ផ្តើម​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​គាត់ ព្រោះតែ​គាត់​បានបង្ហាញ​ការខិតខំ​ប្រេង​បំផុត ក្នុងការ​ធ្វើ​ឲ្យ​នាង​រីករាយ ។ Kiel តែងតែ​ជូន​នាង​ទៅ​សាលារៀន ហើយ​គាត់​តែងតែ​ពុំ​យក​ថ្លៃ​ដែល​នាង​ជិះ​ស៊ីក្លូ​របស់គាត់​នោះទេ ។​

​ចាប់ពី​ឆ្នាំ​ទី​១ រហូតដល់​ឆ្នាំ​ទី​៤ រៀន​នៅ​សកលវិទ្យា​ល័យ Kiel ពុំដែល​ឈប់ «​ញ៉េះញ៉ោះ​» នាង​ទេ ហើយ​តែ​បង្ហាញ​ពី​លក្ខណៈ​ដែល​គាត់​ពិតជា​ចូលចិត្ត​នាង ។​

​ទីបំផុត នាង​ក៏បាន​លង់​ស្នេហ៍​នឹង Kiel តែម្តង ។ បន្ទាប់​យប់​មួយ​នោះ ក៏មាន​អីៗ​… បានកើត​ឡើង​រវាង​ពួកគេ​ទាំងពីរ ហើយ​នាង​ក៏មាន​ផ្ទៃពោះ ។​

​ទោះយ៉ាងណា ឪពុកម្តាយ​របស់​នាង​បដិសេធ​យ៉ាង​ដាច់​អលង្កា​តែម្តង ចំពោះ​ទំនាក់ទំនង​របស់​ពួកគេ ហើយ​លែង​ទទួលស្គាល់​រូបនាង​ទៀតផង ។ ពួកគេ​បន្ទាប់មក បានសម្រេច​ចិត្ត​ទៅ​រួម​រស់នៅ​ជាមួយគ្នា ។ Kiel បានធ្វើការ​យ៉ាង​លំបាក ដើម្បី​ចិញ្ចឹម​នាង និង​កូន​របស់​ពួកគេ ។​

​ពួកគេ​សប្បាយចិត្ត និង​ពេញ​ចិត្តនឹង​អ្វីដែល​ពួកគេ​មាន ។ នៅ​យប់​មួយ​នោះ Kiel ពុំ​បានមក​ផ្ទះ​ទេ ។ ហើយ​លេខ​ទូរស័ព្ទ​មិន​ស្គាល់​មួយ​បានខ​លម​កនាង ដោយ​ប្រាប់ថា Kiel កំពុង​ស្ថិតក្នុង​មន្ទីរពេទ្យ ។​

​ដោយសារតែ​ហេតុការណ៍​អកុសល​នោះ នាង​បាន​វិលត្រឡប់​ទៅរក​គ្រួសារ​របស់​នាង ដែល​ទីបំផុត ឪពុកម្តាយ​របស់​នាង​ក៏បាន​ទទួលយក​កូនរ​បស់​ពួកគេ ៕

​ភ្ជាប់​ជាមួយ​រឿងនេះ តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ​?

ដោយ​៖ ចន្ទី

ប្រភព​៖ nobledrift​

spot_img
×