Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី គន់ គីម ចុះ​ជួប​និង​សួរសុខទុក្ខ​អតីតយុទ្ធជន​ផ្ទះ​២០០​ខ្នង ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន នៅ​ស្រុក​រមាស​ហែក​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា អនុប្រធាន​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត នា​រសៀល​ថ្ងៃ​ចន្ទ ៦​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ បងប្អូន​អតីតយុទ្ធជន​ដែល កំពុង​រស់នៅ​ក្នុង​តំបន់​ផ្ទះ ២០០​ខ្នង ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ។

​ក្នុងឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្តេច​តេជោ​ហ៊ុនសែន​ដែល​តែងតែ​នឹករលិក​ដល់​បងប្អូ​ន​ទាំងអស់​គ្នា​ផង​ដែរ​។​បងប្អូន​អតីតយុទ្ធជន​ដែល​បាន​ទទួល​ផ្ទះ​មួយ​ខ្នង​ពី​សម្តេច​អគ្គមហាសេនា​តេជោ ហ៊ុន សែន ហើយ​សូម​ចេះ​ថែរក្សា​ឲ្យបាន​គង់វង្ស​យូរអង្វែង​និង​ដាំ​បន្លែបង្ការ​និង​ចិញ្ចឹមសត្វ​រួមផ្សំ​ដើម្បី​ជួយ​សម្រាល​ដល់​ជីវភាព​រស់នៅ​ព្រមទាំង​ខិតខំ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ​ប្រសើ​រ​ថែម​ទៀត​។​

​លោក​បាន​ថ្លែង​បន្តទៀតថា ៖ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា ដែល​បាន​សង់ផ្ទះ​ចំនួន​២០០​ខ្នង ហើយ​បាន​ចែកជូន​ដល់​អតីត​យុទ្ធ​ជន​​រស់​នៅ​ក្នង​ខេត្តស្វាយរៀង​

​នាពេលនេះ​គឺជា​ចំណងដៃ​សំរាប់​បងប្អូន​ជា​អតីត​យុទ្ធជន​​ដែល​មាន​ស្នាដៃ​ចូលរួម​បំរើ​ជាតិ​មាតុភូមិ​ហេតុដូច្នេះ​ហើយ​សូមឲ្យ​បងប្អូន​ត្រូវចេះ​ស្រលាញ់​ថែរក្សា​ការពារ​និង​ចេះ​ដាំ​ដុះ​នូវ​រុក្ខជាតិ​តាម​តំរូវការ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​៕ ដោយ ៖ វ៉ៃកូ​

spot_img
×