Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខាងក្រោយ​រាជវាំង​មាន​ភីលៀង​ប្រមាណ​៣០០០​នាក់ សួរថា​តើ​ស្តេច​មាន​សុភមង្គល​ដែរឬទេ​?(មានវីដេអូ)

spot_img

សំណល់​រូបភាព​ពិតៗ​៧​សន្លឹក ប្រាកដជា​ធ្វើឱ្យ​អ្នក​និយាយថា​ជីវិត​មិន​ដូច​ខ្សែភាពយន្ត​ទេ​។

​ប្រហែលជា​អ្នក​មិនដែល​មានការ​ងឿងឆ្ងល់​ចំពោះ​សម្រស់​របស់​ភីលៀង​តាមរយៈ​ខ្សែភាពយន្ត​។​ពួកគេ​ពិតជា​ស្អាត​ដូច្នេះ​មែនឬ​! ទុកឱ្យ​រូបភាព​ខាងក្រោម​ឆ្លើយតប​ជំនួស​ចុះ​។​

​ប្រហែលជា​អ្នក​កំពុង​គិតថា​ភីលៀង​ទាំងនោះ​សុទ្ធសឹង​តែមាន​សម្រស់​ស្អាត​ដូច​រូប​ខាងក្រោម​។​ដើម្បីឱ្យ​ច្បាស់ គប្បី​ក្រ​ឡែក​មើល​ប្រវត្តិសាស្ត្រ​នា​សម័យ​កាលនោះ​ដើម្បី​ដឹងថា​ពួកគេ​ពិត​ជាមាន​សម្រស់​ស្អាត​ដូច្នេះ​មែនឬ​។​

​រូបនេះ​គឺជា​ភរិយា​របស់​គហបតី​នៃ​រជ្ជកាល​ថា​ង​

សម្លឹងមើល​បូស​ក់​គេ​អាច​ដឹងថា​ស្ត្រី​រូបនេះ​ស្ថិតក្នុង​ត្រកូល​អភិជន​រជ្ជកាល​ថា​ង​

​រូប​«​ស្ត្រី​ស្រស់​» បែបនេះ​ប្រហែលជា​កុំ​ឡា​ឡើយ​ស្តេច សូម្បី​មន្ត្រី​វាំង​ក៏​មិន​ចង់​គ្រប់គ្រង​ដែរ​! ។​យ៉ាងណាក្តី ពួកគេ​ពុំមាន​ច្រើន​ប៉ុ​ន្ម​ន​ទេ​មើលទៅ​

​គោលការណ៍​នា​សម័យ​នោះ ការ​រើស​គូស្រករ​ត្រូវ​ប្រតិ​ប​តិ្ត​តាម​វណ្ណៈភាព​សង្គម​។​សូម្បី​ស្រី​របស់​ស្តេច​ក៏​មិនអាច​រំលង​ចោល​គោលការណ៍​នេះ​បានឡើយ​

​ខាងក្រោម​គឺជា​រូបភាព​នៃ​ភីលៀង​រស់នៅក្នុង​រាជវាំង​

​ទោះយ៉ាងណា គប្បី​ពិចារណា​អំពី​និយមន័យ​អាក្រក់​ឬ​ស្អាត ព្រោះ​វា​តែង​ប្រែប្រួល​តាម​សម័យកាល​នីមួយៗ​។ ឧទាហរណ៍​បច្ចុប្បន្ន នារី​ដែល មាន​ភ្នែកមាន់ព្រៃ មាត់​រាង​ធំ បបូរមាត់​ស្តើង​…​ត្រូវបាន​គេ​ថា​ស្អាត​។ ប៉ុន្តែ​នារី​ជំនាន់​ខ្លៃ​គេ​តម្រូវឱ្យ​មានមុខ​ទម្រង់​មុខ​ថ្គាមខ្លា ច្រមុះ​ធំ ចិញ្ចើម​ក្រាស់ ទើប​ហៅថា​ស្អាត​។ សម័យកាល​ខ្លះ​នារី​ដែល​ស្គម​ត្រូវបាន​ចាត់ទុកថា​ស្អាត ប៉ុន្តែ​ពេលខ្លះ​ទាល់តែ​រាង​ធាត់​ទើប​ហៅថា​ស្អាត និង​ជួយ​បង្កើន​រាសី​ដល់​ស្វាមី​។​

​ក្រៅពីនោះ សម័យ​ដើម​បញ្ហា​ចរិយា​មារយាទ​និង​ព្រហ្មចារី​គឺជា​រឿង​ចម្បង ខណៈពេល​បច្ចុប្បន្ន​តាម​ប្រទេស​នីមួយៗ​កត្តា​នេះ​ពេលខ្លះ​ត្រូវបាន​គេ​មើលរំលង​៕​សូ​យ​ន​

spot_img
×