Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យមាន​ប្រសិទ្ធភាព កុំឲ្យ​មាន​ការ​ថ្នាំងថ្នាក់​

spot_img

​ឧត្តរមានជ័យ ៖ ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​មាន​ណែនាំ​ដល់​មន្ត្រី ចំណុះ​ស្នងការដ្ឋាន​នគរបាល​ទាំងអស់ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យមាន​ប្រសិទ្ធភាព កុំឲ្យ​មាន​ការ​ថ្នាំងថ្នាក់ និង​ឲ្យបាន​ទាន់​ពេលវេលា ។ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ប្រជុំ​ទទួល​ផែនការ​ណែនាំ និង​ត្រួតពិនិត្យ​លើ​ការងារ​ជំនាញ​នីមួយៗ មុន​ការចុះ​ធ្វើ​អធិការកិច្ច​របស់​ក្រុម​ប្រតិភូ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០១៨ ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ស្នើ​ឲ្យ​មន្ត្រីនគរបាល ត្រូវតែ​បង្កើន​ការងារ ការពារ​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​អោយបាន​ល្អ និង​បាន​ដាក់​ផែនការ​ដល់​កងកម្លាំង​នគរបាល រួមមាន ពង្រឹង​សមត្ថភាព​បង្កា បង្ក្រាប ពិនិត្យ​គ្រប់​គោលដៅ​ដែល​ស្មុគស្មាញ ល្បាត​តាម​គោលដៅ​សំខាន់ៗ និង​បង្ក្រាប​អោយបាន​រាល់​បទល្មើស​ដែល​កើតឡើង អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ត្រូវ​មាន​របប​ប្រជុំ​ប្រចាំខែ ដើម្បី​ពង្រឹង​សមត្ថភាព​ការងារ​ប្រចាំថ្ងៃ ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ត្រូវ​បន្ត​ពង្រឹង​ការចុះ​បង្ក្រាប​ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​អោយ​បាន​ជាប់​ជានិច្ច ពង្រឹង​ការងារ​នគរបាល និង​សហគមន៍ ត្រូវ​ចុះ​តាម​ខ្នង​ផ្ទះ​ដើម្បី​ដឹង​ពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ បន្ត​យកចិត្ត​លើ​ការងារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង ។​

ការងារ​អត្តសញ្ញាណ​កម្ម ត្រូវ​បន្ត​យកចិត្ត​ទុក​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×