Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សុខ ឥសាន ចាត់ទុកថា ការអនុញ្ញាត​ឱ្យ​ទណ្ឌិត សម រង្សី ចូលប្រជុំ IPU គឺជា​ការរំលោភ​សិទ្ធិ​ប្រជាធិបតេយ្យ​ប្រជាជន​កម្ពុជា និង​បំពាន​លើ​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ​កម្ពុ​ជា​

spot_img

​ភ្នំពេញ​ ៖ រហូតមកដល់​ពេលនេះ ទណ្ឌិត សម រង្ស៊ី គ្មាន​តួនាទី​អ្វី​ដល់​តិចតួច ក្នុង​ការ​មាន​មុខ​ចូល​ប្រជុំ​នៅ​លើ​វេទិកា​នានា​ជា​ថ្នាក់​អន្តរជាតិ ពីព្រោះ​ទណ្ឌិត សម រង្ស៊ី មិនមែន​ជា​តំណាង​ប្រជាជន​កម្ពុជា​ឡើយ ។ ទណ្ឌិត សម រង្ស៊ី គ្រាន់តែ​ជា​ជន​ក្បត់​ជាតិខ្មែរ និង​ជា​ជន​ពនេចរ គ្មាន​ស្រុកទេស និង​ជា​អាយ៉ង​ដាច់​ថ្លៃ​របស់​ពួក​បរទេស​ចក្រពត្តិ​អនត្តរ​ភាព​និយម​អន្តរជាតិ​តែប៉ុណ្ណោះ​។ នេះ​បើ​តាម​ផ្សាយ​របស់​គេហទំព័​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦​ខែ​តុលា​នេះ​។​

​ដូច្នេះ ការ​ដែល​មាន​អ្នក​អនុញ្ញាត​ឲ្យ​ទណ្ឌិត សម រង្ស៊ី ចូល​ប្រជុំ​នៅក្នុង​វេទិកា IPU. គឺជា​ការរំលោភ​សិទ្ធិ​ប្រជាធិបតេយ្យ របស់​ប្រជាជន​កម្ពុជា និង​គឺជា​ការបំពាន​លើ​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ​កម្ពុ​ជា យ៉ាង​ងងើល​ព្រមទាំង​រំលោភច្បាប់​អន្តរជាតិ ដែល​ប្រធាន​ប្រជុំ​IPU. ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​លើ​តួនាទី​លំអៀង​នយោបាយ​របស់​ខ្លួន ដោយ​គ្មាន​ការ​ខ្មាស់អៀន ។​

​គណបក្ស​ប្រជាជន​កម្ពុជា សូម​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការតវ៉ា​ដ៏​ម៉ឺងម៉ាត់​របស់​គណប្រតិភូ​សភា​កម្ពុជា ដែល​បាន​ទៅ​ចូលរួម​ប្រជុំ​ជា​ផ្លូវការ​ក្នុង​អង្គប្រជុំ IPU ក្នុងនាម​ជា​តំណាង​ស្របច្បាប់​របស់​ប្រជាជន​កម្ពុជា ហើយ​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អាកប្បកិរិយា ល្មើស​ច្បាប់​របស់​ជន​លំអៀង ខាង​នយោបាយ​និង​មនោគមន៍វិជ្ជា​អន្តរជាតិ ។​

​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​ថ្លែងថា សភា​កម្ពុជា​នឹង​តវ៉ា​ចំពោះ​ការអញ្ជើញ លោក សម រង្ស៊ី ចូលប្រជុំ សហភាព​អន្តរ​សភា ជា​ភាសា​អង់គ្លេស Inter-Parliamentary Union ហៅ​កាត់ IPU ។

​ជាមួយគ្នានេះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង ក៏​ត្រូវ​គេ​អះអាង​ថា ត្រូវបាន​ប្រធាន​សហភាព​អន្តរ​សភា IPU អញ្ជើញ​ឲ្យចូល​រួម​ផង​ដែរ​។ ប៉ុន្តែ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​អះអាង​ថា គណៈប្រតិភូ​សភា​កម្ពុជា​នឹង​តវ៉ា​ចំពោះ​ការ​អញ្ជើញ​នេះ​។​

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​អះអាង​ថា ការ​ដែល​ប្រធាន​សហភាព​អន្តរ​សភា​អញ្ជើញ លោក សម រង្ស៊ី ចូលរួម​កិច្ចប្រជុំ​លើក​ទី ១៣៩ របស់ IPU នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស គឺជា​រឿង​ខុសច្បាប់​។

​ហ្វេ​សប៊ុក របស់ Ly Sovichea បានសរសេរថា “​សហភាព​អន្តរ​សភា (IPU) នឹង​បើក​កិច្ចប្រជុំ​របស់​ខ្លួន​លើក​ទី​១៣៩ នៅ​ទី​ក្រុងហ្សី​ណែវ ប្រទេស​ស្វីស ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ ហើយ​ក្នង​កិច្ចប្រជុំ​នោះ ក៏​មាន​វត្តមាន​របស់​លោក​ប្រធាន សម រង្ស៊ី អញ្ជើញ​ចូលរួម​ផងដែរ ។ លើសពីនេះទៅទៀត លោក​ប្រធាន ថែមទាំង​ត្រូវ​បាន​ប្រធាន​សហភាព​អន្តរ​សភា (IPU) អញ្ជើញ​ឲ្យ​ឡើង​ថ្លែងការណ៍ ស្តី​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ទៀតផង “​។

​រដ្ឋសភាជាតិ បានប្រកាសថា ខណៈ​ពេល​នេះ​គណៈប្រតិភូ​សភា​កម្ពុជា ដឹកនាំ​ដោយ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា កំពុង​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​ទី​២០៣ និង​មហាសន្និបាត​លើក​ទី​១៣៩ ដែលមាន សមាជិក​ចូលរួម​ចំនួន​១៣៥​ប្រទេស មាន​ប្រធាន​សភា​ចំនួន​៥០ និង​អនុប្រធាន​សភា​ចំនួន​៤០ រួមទាំង សមាជិក សមាជិកា សភា​ចំនួន​៧០០​នាក់ ក្នុងនាម​ជា​សមាជិក​សភា​វ័យក្មេង​ចំនួន​២០% និង​៣៣% សមាជិក​សភា​ជា​ស្ត្រី​។​

​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​ទី​២០៣ ផ្តោតទៅលើ​ការពិនិត្យ​សមាជិកភាព ពិនិត្យ​ស្ថានភាព​ហិរញ្ញវត្ថុ របាយការណ៍​អំពី​សកម្មភាព​ប្រធាន និង​អគ្គលេខាធិការ IPU ដែល​បាន​សម្រេច​រយៈពេល​១​ឆ្នាំ​របស់​អង្គការ​នេះ របាយការណ៍​នៃ​កិច្ចប្រជុំ​ដែល​IPU​បានរៀបចំ អំពី​ផែនការ​យុទ្ធសាស្ត្រ​IPU ២០១៧-២០២១ អំពី​ការរៀបចំ​កិច្ចប្រជុំ​នាពេលខាងមុខ ជាដើម​។​

​នា​ថ្ងៃនេះ មហាសន្និបាត​លើក​ទី​១៣៩ របស់​សហភាព​អន្តរ​សភា​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានបទ​បន្ទាន់​មួយ​របស់​ខ្លួន ដែល​ឥឡូវនេះ​មាន​សេចក្តីស្នើ​មាន​ចំនួន​៤ រួមមាន​៖ ១. ការកសាង​សន្តិភាព និង​សន្តិសុខ នៅ Sahel, ២. ជនភៀសខ្លួន​របស់​ប៉ាឡេ​ស្ទីន​, ៣. ការប្រែប្រួល​អាកាសធាតុ​, ៤. អំពី​លទ្ធិប្រជាធិបតេយ្យ នៅវេ​ណេ​ហ្សូ​អេ​ឡា​។​

​ក្រោយ​បញ្ចប់​ការបោះឆ្នោត​ជ្រើសរើស​របៀបវារៈ​រួចមក មហាសន្និបាត​លើក​ទី​១៣៩​របស់​សហភាព​អន្តរ​សភា នឹង​ពិភាក្សា​លើ​ប្រធានបទ​ស្តីពី “​ភាព​ជា​ថ្នាក់ដឹកនាំ​សភា​ក្នុង​ការ​ជម្រុញ​សន្តិភាព និង​ការអភិវឌ្ឍន៍​ក្នុង​យុគ្គសម័យ​នៃ​នវានុវត្តន៍ និង​ការផ្លាស់ប្តូរ​តាម​បែប​បច្ចេកវិទ្យា​”​។ លោក​ជំទាវ​ប្រធាន​គណៈ​ប្រតិភូ​គ្រោង​នឹង​ឡើង​ថ្លែង​សុន្ទរកថា​ផង​ដែរ​។​

​ក្រៅពី​នេះ​គណៈប្រតិភូ​សភា​ក៏​បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទី​២ ស្តីពី “​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​” ទាក់ទង​នឹង​៖

– ស្តីពី​ការចូលរួម​វិភាគទាន​របស់​សភា​ចំពោះ​សន្និបាត​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០១៨ ស្តីពី​ការប្រែប្រួល​អាកាសធាតុ

– កិច្ចពិភាក្សា​លើ​តួនាទី​របស់​ពាណិជ្ជកម្ម​សេរី និង​វិនិយោគ​ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជា​ពិសេស​ទាក់ទង​នឹង​សមភាព​សេដ្ឋកិច្ច​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ចីរភាព​។​

កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទី​៣ ស្តីពី “​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​” ដែល​មាន​បទ​បង្ហាញ និង​ការពិភាក្សា​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តររដ្ឋាភិបាល​លើ​ការធ្វើ​ចំណាកស្រុក និង​អភិបាលកិច្ច​ជុំវិញ​ការអនុម័ត​ជា​សកល​សម្រាប់​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព របៀបរៀបរយ និង​ដោយ​រលូន​។​

​ក្នុង​ឱកាស​នោះដែរ លោកស្រី ហ្គ្រា​ប៊ី​ឡា​គូ​វាស​បា​រ៉ុន ប្រធាន​មហាសន្និបាត​លើក​ទី​១៣៩ នៅ​ហ្សី​ណេ​វ៉ា បានអោយដឹងថា​លោកជំទាវ​នឹង​ទៅ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​សៀមរាប​ពី​ថ្ងៃ​ទី​១៤-១៧​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​តាម​ការអញ្ជើញ​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន APPF លើក​ទី​២៧៕ ​ដោយ​៖​រចនា​

spot_img
×