Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ​ត្រួតពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការរៀបចំ​ពិធី​ប្រណាំងទូក​ឆ្នាំ​២០១៨ នៅ​ទន្លេ​វ៉ៃ​គោ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​អង្គារ ០៧​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ការខិតខំ​អនុវត្ត​ការងារ​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​កិច្ច​គាំទ្រ​ដល់​ដំណើរការ​រៀបចំ​ពិធី​ប្រណាំងទូក​ឆ្នាំ​២០១៨​នេះ ហើយ​ឯកឧត្ដម ក៏​បាន​ណែនាំ​ដល់​អនុគណៈកម្មកា​រទាំ​ង​អស់​បន្ទាប់ពី​កិច្ចប្រជុំ​នៅថ្ងៃនេះ ត្រូវ​បន្ត​សហការ​ចាត់ចែង និង​អនុវត្ត​តួនាទី​ភារកិច្ច​ដែល​មានកំណត់​ក្នុង​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត​ឲ្យទទួល​បាន​លទ្ធផល​ល្អ​ថែម​ទៀត ជា​ពិសេស​រាល់​កិច្ចការ​ដែល​នៅ​សេសសល់​ឲ្យបាន​រួចរាល់​ជា​ស្ថាពរ​មុន​ពិធី​ប្រណាំងទូក​ផ្លូវ​ការចាប់ផ្ដើម ដើម្បី​ឲ្យ​ពិធី​ប្រណាំងទូក​ឆ្នាំនេះ ប្រព្រឹត្ត​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​ជោគជ័យ​តាម​ការគ្រោងទុក ។

​លោក អភិបាលខេត្ត​បាន​មាន​ប្រសា​ស​ន៏​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការរៀបចំ​ពិធី​ប្រណាំងទូក​ឆ្នាំ​២០១៨ នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​សាលប្រជុំ​ន​ន្ទីរ “​អគារ​ខ​” សាលាខេត្ត​ស្វាយរៀង ។ កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក​ជា​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព តំណាង​កងកម្លាំង​ទាំង​បី អភិបាលក្រុង ស្រុក នាយក​ទីចាត់ការ ចំណុះ​សាលាខេត្ត ព្រមទាំង​អស់លោក លោកស្រី ដែល​ជា​សមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការ​រៀប​ចំ​ពិធី​ប្រណាំង​ទូក សរុប​ចំនួន ៣៨​រូប ។​

​កិច្ចប្រជុំ​ក៏​បាន​កំណត់​យក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​ខាងមុខ សម្រាប់​ការ​ប្រារព្ធ​ពិធី​ប្រណាំងទូក​សាកល្បង ផងដែរ ។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន មេត្តា​ចូលរួម​ទស្សនាការ​ប្រណាំងទូក​សាក​ល្បង​តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាបជូន​ខាងលើ ឲ្យបាន​ច្រើន​កុះករ ៕ ដោយ ៖ វ៉ៃកូ​


spot_img
×