Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ត្រូវ​តែ​ចាំបាច់​មាន​សមត្ថភាព​គ្រប់គ្រាន់​នូវ​វិធាន​ច្បាប់ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​បទល្មើស​បច្ចេកវិទ្យា​

spot_img

​ភ្នំពេញ ៖ អគ្គស្នងការ​រង​នគរបាលជាតិ បាន​លើកឡើង​ថា ការប្រយុទ្ធប្រឆាំង​នឹង​បទល្មើស​បច្ចេកវិទ្យា​វា​មាន​កក្តា​ជា​ច្រើន​ដែល​គួបផ្សំ​ទើប​អាច​ធ្វើ​ការតស៊ូ​បាន ហើយ​កត្តា​សំខាន់​ចម្បង​បំផុត​គឺ​ធនធាន​មនុស្ស​។​

​លោក​បន្តថា បើ​ទោះបីជា​យើង​មាន​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​យ៉ាង​ក៏ដោយ តែបើ​ធនធានមនុស្ស​របស់​យើង​មិន​មាន​សមត្ថភាព​គ្រប់​​​​គ្រាន់​ប្រើប្រាស់​ទេ ក៏​យើង​មិនអាច​នឹង​ធ្វើឲ្យ​បច្ចេកវិទ្យា​ទាំងអស់នោះ ឆ្លើយតប និង​អាច​ប្រើប្រាស់​សម្រាប់​តស៊ូ​ប្រយុទ្ធប្រឆាំង​លើ​បទល្មើស​បច្ចេកវិទ្យា​បានទេ ផ្ទុយទៅវិញ​បើ​យើង​មាន​សមត្ថភាព តែ​យើង​គ្មាន​ឧបករណ៍​បច្ចេកទេស​ក៏​វា​មិនអាច​ធ្វើទៅបាន​នោះដែរ។​

​លោក នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ ដែល ជា​អធិបតី ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការ​ស៊ើបអង្កេត​បទល្មើស​បច្ចេកវិទ្យា នៅ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយ​មាន​ការចូលរួម​ពី លោក ណា ហុង​យូ (Na Hongkyu) អគ្គ​កុងស៊ុល​ច្បាប់ នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ ។​

​នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណា​រិទ្ធ មានប្រសាសន៍ថា ការវិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ជឿនលឿន មន្ត្រីនគរបាល​ត្រូវ​តែ​ចាំបាច់​មាន​សមត្ថភាព​គ្រប់គ្រាន់​នូវ​វិធាន​ច្បាប់ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការអនុវត្ត​កិច្ចការ​ជំនាញ ហើយ​មាន​រឿង​ជាច្រើន​ដែល​ចំណុច​ខ្លះ យើង​ឃើញថា​ការប្រព្រឹត្ត​វា​រំលោភ​បំពាន​ទៅ​ដល់​សិទ្ធ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ដល់​វិធាន​ច្បាប់​របស់​យើង​នៅ​មិនទាន់​មាន​គ្រប់គ្រាន់ ដែល​ជា​ហេតុ​ធ្វើឲ្យ​សមត្ថកិច្ច​របស់​យើង​លំបាក​ក្នុង​ការ​ប្រតិបត្តិការ ។ នេះ ជា​កក្តា​ចាំបាច់​ណាស់ ដែល​កងកម្លាំង​នគរបាលជាតិ កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​កសាង​មូលដ្ឋាន​ច្បាប់ លើ​ការប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នេះ​ឲ្យបាន ទុក​ជា​មូលដ្ឋាន​ក្នុង​ការអនុវត្ត និង​បង្ក្រាប​នូវ​បទល្មើស​នានា ។​

​លោក អគ្គស្នងការ​រង​នគរបាលជាតិ បញ្ជាក់ថា “ ពួកឧក្រិដ្ឋជន​បច្ចេក​វិទ្យា គឺ​កាន់តែ​មាន​ការវិវឌ្ឍ​ឥតឈប់ឈរ ដើម្បី​រក​គ្រប់​វិធី​ធ្វើ​យ៉ាងណា​សំដៅ​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ពិភពលោក​របស់​យើង​ទាំងមូល ក្នុង​កត់សម្គាល់​គឺ បទល្មើស On Line, ល្បែងស៊ីសង ឆបោក ជួញដូរ​គ្រឿងញៀន ក៏ដូចជា​ជួញដូរ​មនុស្ស ស្ត្រី កុមារ ដែល​យើ​ចាំបាច់​ត្រូវតែ​យកចិត្តទុកដាក់ ដោយ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។ ចំពោះ​ប្រទេស​កម្ពុជា​របស់​យើង​ក៏​ជា​ប្រទេស​មួយ​ជា​គោលដៅ​មួយ ដែល​ពួក​ឧក្រិដ្ឋជន​ទាំងនេះ​ធ្លាប់បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​បាន​បង្ក្រាប​ជា​បន្តបន្ទាប់ ហើយ​ចុងក្រោយ​នេះ​កាល​ពី​ម្សិលមិញ គឺ​យើង​បាន​បញ្ជូន​ឧក្រិដ្ឋជន​ដែល​បាន​ប្រព្រឹត្ត​ល្បែង​តាម On Line នេះ ជា​ជនជាតិ​ចិន ចំនួន ៩១​នាក់​ទៅ​ប្រទេស​ចិន​វិញ​” ។​

​លោក នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង​នគរបាលជាតិ បន្តថា បទល្មើស​នេះ​នៅតែ​មាន​ការរីក​រាលដាល​ឡើង បើ​យើង​គិត​ពី​ទំហំ​នៃ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច គឺ​មាន​ជនជាតិ​ជាច្រើន​ក្នុង​នោះ​មាន ចិន កូរ៉េ ប៉ុន្តែ​ការ​រាងចាល​របស់​ពួក​នោះ គឺ​ស្ថិតក្នុង​ស្ថានភាព​មួយ​មិន​ទាន់​ប្រាកដប្រជា​នៅឡើយ​ទេ គឺ​ថា​នៅ​តែ​ប្រើប្រាស់​មូលដ្ឋាន​នៅក្នុង​ទឹកដី​កម្ពុជា​ដើម្បី​ប្រព្រឹត្ត​បទល្មើស ហើយ​ពីមុន​សកម្ម​ជ្រក​ខាង​ក្រៅ​បរិវេន នៃ​ទីតាំង​ល្បែងស៊ីសង​ស្របច្បាប់ ដូច​នៅ​តាម​តំបន់​ជនបទ ទីក្រុង លួចលាក់ ប៉ុន្តែ​ក៏​វា​មាន​មួយចំនួន​វា​នៅតែ​មាន​ធ្វើ​សកម្មភាព​នៅ​តំបន់​លួចលាក់ មួយចំនួន​ក៏​វា​នៅ​ជ្រក​ក្រោម​គ្រឹះស្ថាន​កាស៊ីណូ ដែល​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ ។ ទោះបី​ស្ថិតនៅ​ទីតាំង​លួចលាក់ ក៏​ដូច​ជា​ទីតាំង​ស្របច្បាប់​ក៏​ដោយ​ឲ្យតែ​មាន​បទល្មើស គឺ​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ប្រព្រឹត្ត បាន​ជាដាច់ខាត គឺ​យើង​នៅតែ​រួម​កិច្ចសហការ​គ្នា​រកឲ្យឃើញ និង​ធ្វើ​ការផ្តន្ទាទោស​តាមច្បាប់ ៕ ដោយ ​៖​ បញ្ញស័​ក្តិ​

    

spot_img
×