Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្អាត​ណាស់ ម្ចាស់​ថ្លៃ​អើយ​! ដាច់ចិត្ត​ទាញ​ទូរស័ព្ទ​ចុច ២, ៣ ប៉ុស្តិ៍​បង្ហោះ​បង្អួត​គេ​លេងៗ​សោះ ពុំ​នឹកស្មាន​ដល់​ថ្នាក់​នេះ​… កុលាប​អាស​កាច​រណ៍ AirAsia!!

spot_img

​ថ្មីៗ​នេះ រូបថត​មួយចំនួន​នៃ​នារី​អ្នកបម្រើ​លើ​យន្តហោះ​នៃ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង នៅលើ​អ៊ី​ន​ធើរ​ណែ​ត បន្ទាប់ពី​អ្នកដំណើរ​ម្នាក់​ដែល​ប្រហែលជា​បាន​ចាប់ចិត្ត​លួច​សរសើរ​ពុំ​ដាច់​ពី​មាត់​នោះទេ នឹង​រូប​សម្រស់​ដ៏​ស្រស់ស្អាត​បំផុត​របស់​នាង បាន​ទាញ​កាមេរ៉ា​របស់គាត់​ថត ខណៈពេល​នាង​កំពុង​បំពេញការងារ​របស់​នា​ង​នៅលើ​នោះ ធ្វើ​ឲ្យ​នាង​អៀន​ឡើង​មុខ​ក្រហម​គួរ​ក្នាញ់​ជាខ្លាំង ។​

​នៅក្នុង​ផុស បុរស​អ្នកដំណើរ​នោះបាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្លៃ​សំបុត្រ​ធ្វើដំណើរ​មាន​ទេសភាព​ដ៏​ឡូយ​អស់​ស្ទះ​យ៉ាងនេះ តើ​នៅមាន​អ្វី​ទៀត​ដែល​អ្នកត្រូវការ​ទៅ​? ។ ហើយ​រូបថត​ចំនួន ២ សន្លឹក របស់​កុលាប​អាកាសចរណ៍ AirAsia មួយ​ដួង​នេះ ដែល​គាត់​បាន​បង្ហោះ​ឡើង កំពុង​ត្រូវបាន​ចែករំលែក​យ៉ាង​ផុសផុល​នៅលើ​បណ្តាញ​សង្គម​មក​ពេលនេះ​» ។​

​នៅលើ​អ៊ី​ន​ធើរ​ណែ​ត មាន «​កន្លង់​» ជាច្រើន បាន​ប្រញាប់​នាំគ្នា​ស្វែងរក​អត្តសញ្ញាណ​របស់​នាង​យ៉ាង​អន្ទះសារ និង​ទីបំផុត ឈ្មោះ​របស់​នាង​គឺ Mabel Goo ជា​ជនជាតិ​ម៉ាឡេស៊ី ។ ភ្ជាប់​ជាមួយ​នោះ ក៏​នាំឱ្យមាន​មនុស្ស​ស្វែងរក​រូបថត​ផ្សេងៗ​ទៀត​របស់​នាង​ដែល​គួរឱ្យ​ស្រឡាញ់ ហើយ​មនុស្ស​ជាច្រើន​ទៀត បាន​ខំ​ស្វែងរក​នៅលើ​បណ្តាញ​សង្គម​របស់​នាង​ផងដែរ ។​

​មនុស្ស​ជាច្រើន​ក្នុងចំណោម​នោះ បាន​និយាយថា ពួកគេ​មានបំណង​ប្រាថ្នា​ថា សូម​ឲ្យ​ពួកគេ​នឹង​បានឃើញ​នារី​អ្នកបម្រើ​យន្តហោះ​មាន​រូប​សម្រស់​ស្រស់ៗ​ស្អាត​ដូចជា​រូបនាង​ផងដែរ​ណា៎ នៅពេល​ពួកគេ​មានឱកាស​បានធ្វើ​ដំណើរ​នៅលើ​អាកាស ។​

​ចំណែក Mabel ខ្លួនឯង​នាង ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​រូបថត​របស់​នាង ត្រូវ​បានឃើញ​គេ​នាំគ្នា​ចាប់អារម្មណ៍ និង​ចែករំលែក​យ៉ាងច្រើន​បែបនេះ ។ រីឯ​អ្នក​បង្ហោះ​រូប​របស់​នាង​ក៏​សម្តែង​ការ​ការភ្ញាក់ផ្អើល​ផងដែរ ព្រោះ​ពុំ​នឹកស្មានថា​វា​រីក​រាល​ដល់​ថ្នាក់​នេះ​ទេ ប៉ុន្តែ គាត់​ក៏បាន​សុំទោស​សម្រាប់​ការថតរូប​របស់​នាង ដែល​អាច​នាំ​ឲ្យ​មានការ​ប៉ះពាល់​មិន​សមរម្យ​ណាមួយ​បង្កឡើង ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ Worldofbuzz​

spot_img
×