Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមកីឡា​ប៉េតង់ ឈ្នះ​មេដាយមាស បាន​មក​ដល់​មាតុភូមិ​

spot_img

​ភ្នំពេញ​៖ ​ក្រុមកីឡា​ប៉េតង់​បាន​មកដល់​មាតុភូមិ​កម្ពុជា ក្រោយ​ឈ្នះ​មេដាយមាស ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់​អន្តរជាតិ នៅ​ប្រទេស​បារាំង កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែ​តុលា​នេះ​។​

​អបអរសាទរ វីរ​កីឡាការិនី កែ ឡេង និង​វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ ទទួល​បាន​មេដាយមាស ក្នុង​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​កម្រិត​ពិភពលោក នៅ​ប្រទេស​បារាំង ។​

​មេដាយមាស ១​គ្រឿង លើ​វិញ្ញាសា​ទី​១ វាយ​គូ​នារី ២​នាក់​ទល់នឹង ២​នាក់ ដែល​ដណ្ដើម​បាន​ដោយ វីរ​កីឡាការិនី កែ ឡេង និង​វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ នៅក្នុង​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​កម្រិត​ពិភពលោក នៅ​ប្រទេស​បារាំង ដែល​ការប្រកួត​នេះ​គឺ​ត្រូវបាន​រៀបចំឡើង​ដោយ​អញ្ជើញ​តែ​ជើង​ខ្លាំងៗ ប្រចាំ​តំបន់​នី​មួយៗ​ចូលរួម​ប្រកួត ដោយ​ម្ចាស់ផ្ទះ​បារាំង​ដែល​ជា​ស្ថាបនិក​កីឡា​ប៉េតង់ ក្នុង​នោះ​កម្ពុជា​ក៏​បាន​បញ្ជូន​កីឡាករ​-​កីឡា​ការិនី ៦​រូប​ទៅ​ចូលរួម​ផង​ដែរ​៕​ ​ដោយ​៖​កូឡាប​

spot_img
×