Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា សម្តែង​ក្តីកង្វល់​ធ្ងន់ធ្ងរ ចំពោះ​ការចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “EBA” ពី​ប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ក្រោយពី​បាន​ជ្រាប​អំពី​សេចក្តីប្រកាស​ដែល​លោកស្រី បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨ (​សេចក្តីប្រកាស​) រួចមក សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (EuroCham) សូម​សម្តែង​ក្តីកង្វល់​ធ្ងន់ធ្ងរ អំពី​ដំណើរការ​ឆ្ពោះ ទៅរក​ការដកហូត ភាពអនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​។​

​ប្រធានសភា​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់ៗ​ចំនួន​៥​ស្ថាប័ន​នៅ​ទ្វីបអឺរ៉ុប ដែល​ក្នុងនោះ​មាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​, សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង ប្រចាំ​នៅ​កម្ពុជា (CCIFC), ក្រុម​ធុរក​ម្ម​អាល្លឺម៉ង​ប្រចាំ​នៅ​កម្ពុជា (ADW), សភាពាណិជ្ជកម្ម​អឺរ៉ុប​ខាងជើង​ប្រចាំ​នៅ​កម្ពុជា (NordCham), សមាគម​ធុរកិច្ច​អ៉ីតាលី​ប្រចាំ​នៅ​កម្ពុជា ដែល​ជា​តំណាងឱ្យ​ប្រទេស​ធំៗ​ចំនួន​៩​ប្រទេស​នៅ​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​សរសេរ​លិខិត​ពិសេស​មួយ​ច្បាប់​ផ្ញើ​ជូន លោកស្រី Cecilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម គណៈកម្មការ​អឺរ៉ុប ដោយ​ប្រឆាំង​ចំពោះ​បំណង​ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBAs) ចេញពី​ប្រទេស​កម្ពុជា​។​

​លិខិត​រួម​របស់​ស្ថាប័ន​ធុរកិច្ច​អន្តរជាតិ តំណាង​ក្រុមហ៊ុន​ចំនួន​៣៣៥ ដែល​មាន​និយោជិត​ជាង​៥​ម៉ឺន​នាក់ បាន​សម្តែង​នូវ​ក្តីកង្វល់​យ៉ាងធ្ងន់ធ្ងរ​អំពី​ដំណើរការ​ឆ្ពោះទៅរក​ការដកហូត ភាពអនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​នៅ​ក្រោម​របប “​អ្វីៗ​ទាំងអស់​លើកលែងតែ​គ្រឿង​សព្វាវុធ​” (EBAs) ចេញពី​ប្រទេស​កម្ពុជា និង​បារម្ភ​ពី​ផលវិបាក​ដែល​ការដកហូត​នេះ អាច​បង្ក​ឱ្យមាន​ផលប៉ះពាល់​ដល់​ប្រយោជន៍ ផ្នែក​ពាណិជ្ជកម្ម​យូរអង្វែង របស់​សហភាព​អឺរ៉ុប​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លិខិត​រួម​នោះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ “​យើង​ទទួលស្គាល់ថា ពេលនេះ​មិនទាន់​មាន​ការសម្រេច​ណាមួយ ត្រូវបាន​ធ្វើឡើង​ដើម្បី​ព្យួរ ឬ​ដកហូត​ឋានៈ​អនុគ្រោះ EBA ពី​ប្រទេស​កម្ពុជា​នៅក្នុង​ឡើយ​ទេ ហើយ​យើង​នៅតែ​សង្ឃឹមថា នឹង​មាន​ការចរចា​បន្តទៅទៀត ដើម្បី​ស្វែងរក​ឱ្យ​ឃើញ​នូវ​វិធី​កាន់តែ​ប្រសើរ​សម្រាប់​ឆ្លើយតប ទៅ​នឹង​ក្តីកង្វល់​នានា​របស់​សហភាព​អឺរ៉ុប​”៕ ​ដោយ​ ៖​ កូឡាប​

 

spot_img
×