Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ ហ៊ុន សែន ជួប​ក្រុម​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​

spot_img

​ភ្នំពេញ​ ៖ នៅ​វិមាន​សន្តិភាព ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចល្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍ ដឹកនាំ​ដោយ​លោក​ណៃ សេម ណារ​ត្ន័ ជួប​សំណេះសំណាល និង​ទទួល​អនុសាសន៍​។​

​លោក ណៃ សេម ណា​រ័ត្ន បាន​ជម្រាបជូន​សម្តេច​តេជោ ហ៊ុន សែន ថា​ការចូលរួម​នៅក្នុង នាវា​យុវជន​អាស៊ីអាគ្នេយ៍​លើក​នេះ​មាន​សមាជិក​ចំនួន​២៩​រូប​។ លោក​បានឲ្យដឹងថា នេះ​ជា​លើក​ទី​៤៥​ហើយ​ដែល​នាវា​យុវជន​អាស៊ីអាគ្នេយ៍​នេះ​ចាប់​តាំងពី​ការចាប់ផ្ដើម​មក​។ នៅក្នុង​ដំណើរ​នេះ​មាន​រយៈពេល​៥២​ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​ទី​២៣​តទៅ ដែល​ចាប់ផ្ដើម​ដំណើរ​ចេញពី​ប្រទេស​ជប៉ុន នឹង​ធ្វើដំណើរ​ឆ្លងកាត់​១១​ប្រទេស​ឆ្លងកាត់​ប្រទេស​ជប៉ុន ប្រ៊ុយណេ ប្រទេស​ហ្វីលីពីន ប្រទេស​វៀតណាម ហើយ​នឹង​ធ្វើការ​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ តំណាង​ឱ្យ​ប្រតិភូ​ទាំងមូល លោក ណៃ សេម ណា​រ័ត្ន បាន​គោរព​សុំ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី មុន​នឹង​ការធ្វើ​ដំណើរ​ចូលរួម​ជាមួយ​យុវជន​អាស៊ី​អាគ្នេយ៍​នេះ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ប្រតិភូ​ទាំង មូល​អំពី​ប្រវត្តិ​កម្ពុជា​យើង​ដែល ចាប់ផ្ដើម​ពី​ការកសាង​រាជធានី​ភ្នំពេញ ដោយ​សម្ដេច​ពញ្ញាយ៉ាត មក​រហូត​មកដល់​ឆ្នាំ​១៩៩៨ ប្រទេស​កម្ពុជា​ទទួល បាន​សុខ​សន្តិភាព​ពេញលេញ ហើយ​នៅពេល​នោះ​ឯង ដែល​រាជរដ្ឋាភិបាល​បានដាក់ចុះ នូវ​យុទ្ធសាស្ត្រ​ត្រីកោណ​ដោយ​មុំ​ទី​១ ធ្វើ​សន្តិ​ភាវូបនីយកម្ម និង​មុំ​ទី​២ ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​ឆាក​អន្តរជាតិ និង​មុំ​ទី​៣​ឈរ​លើ​កត្តា​អនុគ្រោះ ទាំង​ក្នុង​និង​ក្រៅប្រទេស​ជំរុញ អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។​

​បន្ទាប់មក​សម្ដេច ហ៊ុន សែន ក៏​បាន​ជម្រាបជូន​ប្រតិភូ​ទាំងមូល​អំពី​មូលហេតុ​ដែល​កម្ពុជា យើង​ដាក់​អាទិភាព​ចូល​ជា​សមាជិក​អាស៊ាន នោះ​គឺ​ផ្អែក​លើ​កត្តា ៤​កត្តា​ទី ១​គឺ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង កត្តា​ទី ២​គឺ​ស្មារតី​សហគមន៍ នោះ​គឺ​អ្វីៗ​សម្រេច​ដោយ​កុងសង់ស៊ីស មិនមែន​សម្រេច​ដោយ​ការបោះឆ្នោត ឬ​មិនមែន​សម្រេច​ដោយ​ការដាក់ទណ្ឌកម្ម​នោះទេ ទី​៣​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។ កត្តា​នេះ នៅពេលដែល​យើង​ចូល​សមាជិក​សមាគមន៍​អាស៊ាន​ហើយ អាស៊ាន​មាន​ដៃគូ​ជា​ច្រើន​ពេលដែល​យើង​ចូល​ហើយ​ដៃគូ​អាស៊ាន​ក៏​ជា​ដៃគូ​របស់​យើង​ដែរ រីឯ​កត្តា​ទី ៤​គឺជា​ច្រក​ចេញ​ការទូត​របស់​កម្ពុជា​យើង​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ធ្វើ​ការណែនាំ​ដល់​ប្រតិភូ​ទាំងមូល​សូមឲ្យ ក្នុងការ​ធ្វើ​ដំណើរ​នេះ​ប្រឹងប្រែង​ធ្វើយ៉ាងណា​រៀបចំខ្លួន ជា​កូន​ខ្មែរ​ពិត​ពិត ព្រោះ​ប្រតិភូ​ទាំងមូល​ជា​តំណាង​អោយ​ប្រជាជន​ខ្មែរ​ប្រមាណ ១៦​លាន​នាក់​ដែល​នៅ​ពីក្រោយ​ហើយ​ធ្វើយ៉ាងណា កសាង​មិត្ត​ឲ្យបាន​ច្រើន ដើម្បី​ថ្ងៃ​អនាគត​ទៅ​អាច​ក្លាយទៅជា​ដៃគូរ សហប្រតិបត្តិការ​ផងដែរ​។ សម្ដេច​ក៏​បាន​ជូនពរ​ដល់​ចៅៗ​ដែល​ជា​យុវជន នឹង​រួម​ដំណើរ​ក្នុង​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ជប៉ុន​នេះ ឲ្យបាន​ទទួល​សុខសប្បាយ និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×