Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភា​ប្រជាជន​ទីក្រុង​សៀង​ហៃ នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុនធំៗ នៅ​ទីក្រុង​សៀង​ហៃ មក​បណ្តាក់ទុន នៅ​ទីក្រុង​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ គណៈប្រតិភូ​សភា​ប្រជាជន​ទីក្រុង​សៀង​ហៃ ដឹកនាំ​ដោយ​លោក​អ៊ូ ហាន​មីន អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ទីក្រុង​សៀង​ហៃ បាន​បញ្ជាក់​ពី​ជំហ​របស់​ខ្លួន​ថា នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុនធំៗ​ជាច្រើន នៅ​ទីក្រុង​សៀង​ហៃ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មក​បណ្តាក់ទុន​រកស៊ី នៅ​ទីក្រុង​ភ្នំពេញ ឲ្យបាន​ច្រើន ខណៈ​ដែល​ទីក្រុង​ភ្នំពេញ កំពុងតែ​មាន​ការអភិវឌ្ឍ រីកចម្រើន​លើ​គ្រប់​វិស័យ​។ ការបញ្ជាក់​ពី​ជំហរ​របស់​លោក​អ៊ូ ហាន​មីន បែប​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​ដ​ម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ឃួង ស្រេង អភិបាល​រាជធានី នៅ​រសៀល​ថ្ងៃ​ទី​១ ធ្នូ​ឆ្នាំ​២០១៧​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ឃួង ស្រេង ក្នុងឱកាស​នោះ បានលើកឡើង​ពី​ស្ថានភាព​ទូទៅ​របស់​ទីក្រុង​ភ្នំពេញ ដែល​ជា​ទីក្រុង​ចំណាស់​មាន​អាយុកាល​ជាង​៦០០​ឆ្នាំ ។ ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ននេះ ក្រោយ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើអោយ​ទីក្រុង​នេះ​មាន​ការរីកចម្រើន​យ៉ាង​ឆាន់​រហ័ស ។ ទន្ទឹម​នឹង​ការរីកចម្រើន​យ៉ាង​ឆាន់​រហ័ស​បាន នាំឲ្យ​ទីក្រុង​ភ្នំពេញ​មាន​បញ្ហា​ប្រឈម​មួយចំនួន ពិសេស​បញ្ហា​ការកកស្ទះ​ចរាច​រណ៍ ដែល​យើង​បាន​នឹង​កំពុង​ធ្វើ​ការដោះស្រាយ​។​


​លោក​អ៊ូ ហាន​មីន បាន​មានប្រសាសន៍​លើកឡើងថា នៅ​ភ្នំពេញ មាន​ការអភិវឌ្ឍ​ច្រើន មាន​អគារ​ខ្ពស់​ច្រើន ធ្វើឲ្យ​ទីក្រុង​កាន់តែ​ស្អាត ។​កម្ពុជា​និង​ប្រទេស​ចិន​បាន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ៦០​ឆ្នាំ​ហើយ​។ ទំនាក់​នេះ​នឹង​ជំរុញ​ប្រទេស​ទាំង​២​កាន់តែ​មាន​ទំនាក់​ល្អ​ទៅ​មុខ​ទៀត ។ ទីក្រុង​ភ្នំពេញ ជាមួយ​ទីក្រុង​សៀង ហៃ បាន​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ ទីក្រុង​ភ្នំពេញ នៅ​ឆ្នាំ​២០០៨ ដោយ​បាន​សហប្រតិបត្តិ​ការ​គ្នា​លើ​គ្រប់​វិស័យ ហើយ​នយោបាយ​ផ្លូវ​មួយ​ខ្សែ​មួយ​នៅ​ប្រទេស​ចិន ត្រូវបាន​កម្ពុជា​គាំទ្រ ។ លោក​បន្តថា ទីក្រុង​សៀង​ហៃ ចង់​បណ្តាក់​ទុក​រកស៊ី​នៅ​កម្ពុជា​ឲ្យបាន​ច្រើន ដោយ​មាន​ក្រុមហ៊ុន​ធំ​ជា​ច្រើន​ចង់​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា ។​

​លោក​អ៊ូ ហាន​មីន ក្នុងឱកាស​នោះ​ដែរ បាន​ស្នើ​ឲ្យ​លោកឃួ​ង ស្រេង ដឹកនាំ​ប្រតិភូ​ទីក្រុង​ភ្នំពេញ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​សៀង ហៃ​នៅ​ឆ្នាំក្រោយ​នេះ​គឺ​ចំ​ពេល​គម្រប់​ខួប​ទី​១០​នៃ​ទំនាក់ទំនង ចង​សម្ព័ន្ធមេត្រីភាព​ជា​មួយ​គ្នា រវាង​ភ្នំពេញ និង​សៀង ហៃ​។ លោក​ឃួង ស្រេង​បានបញ្ជាក់​ថា តាមពិត​យើង​មាន​ចំណង​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​គ្នា​ល្អ​១០​ឆ្នាំ​ហើយ ហើយ​ចិន​ក៏​បាន​មក​រកស៊ី​នៅ​ភ្នំពេញ​ច្រើន​ដែរ តែ​លោក​សុំឲ្យ​អ្នកវិនិយោគ​ចិន​បន្ត​មក​រកស៊ី​នៅ​ភ្នំពេញ​ឲ្យ​ច្រើន​បន្ថែមទៀត ហើយ​សមត្ថកិច្ច​យើង​ជា អ្នកការពារ​សុវត្ថិភាព​ចំពោះ​អ្នកវិនិយោគ​ទាំងនេះ ។ លោក​បន្តថា ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍ ក្នុងនោះ​អចលនទ្រព្យ​ជា​ចំណុច​ខ្មាំង​ចំពោះ​ការវិនិយោគ​ផងដែរ​។​

​ចំពោះ​ការអញ្ជើញ​លោក​ឃួង​ស្រេង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​សៀង ហៃ លោក​ឃួង​ស្រេង​បានបញ្ជាក់​ថា នឹង​ជ្រើស​ពេលវេលា​សមស្រប​មួយ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​សៀង ហៃ​តប​តាម​ការអញ្ជើញ​នេះ​។ លោក​អ៊ូ ហាន​មីន បាន​ថ្លែង​ការដឹងគុណ​ដែល​កម្ពុជា​គាំទ្រ​ចំពោះ​គោលនយោបាយ​ចិន​តែមួយ យើង​នឹង​ចាប់ដៃ​គ្នា​ជាប់ ទុក​ក្នុង​បេះដូ​ង ហើយ​ពេល​ប្រតិភូ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​សៀង ហៃ​លោក​នឹង​ណែនាំ​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ឲ្យមក​បណ្តាក់​ទុន​រកស៊ី​នៅ​ភ្នំពេញ​៕ ដោយ​៖​កូឡាប​

 

spot_img
×