Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ា​គី​ស្ថាន​៖ ខ្មាន់កាំភ្លើង​មួយក្រុម​សំរុកចូល​សកល​វិទ្យាល័យ បាញ់​មនុស្ស​ស្លាប់ ៩​នាក់ និង​ធ្វើឲ្យ​របួស ៣៦​នាក់​

spot_img

​ខ្មាន់កាំភ្លើង​មួយក្រុម​បាន​សំរុកចូល​ក្នុង​សកល​វិទ្យាល័យ​មួយ ស្ថិត​ក្នុង​ទីក្រុង Peshawar ប្រទេស​ប៉ា​គី​ស្ថាន រួច​បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាងតិច​ចំនួន ៩​នាក់ និង​ធ្វើឲ្យ ៣៦​នាក់​ផ្សេង​ទៀត​រងរបួស​។​

​ក្នុងចំណោម​ខ្មាន់កាំភ្លើង​ទាំងអស់ មាន​៣​នាក់ ស្លៀកពាក់​រ៉ូប​គ្រប​ខ្លួន​ពី​ក្បាល​ដល់​ចុងជើង ហើយ​បាន​ចូល​ក្នុង​វិទ្យាស្ថាន​បណ្តុះបណ្តាល​ផ្នែក​កសិកម្ម​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​បើ​តាម​ការបញ្ជាក់​របស់​កងកំលាំង ខ្មាន់កាំភ្លើង​ទាំងអស់​ត្រូវបាន​បាញ់​ស្លាប់​ទាំងអស់​។ ក្រុម​តា​លី​បង់​នៅក្នុង​ប្រទេស​នេះ បាន​អះអាង​ថា ការវាយប្រហារ​គឺ​ជា​ទង្វើ​របស់​ពួកគេ​។​

​សិស្ស​ចំនួន ៨​នាក់ និង​មន្ត្រី​ម្នាក់​ត្រូវបាន​បាញ់​ស្លាប់​នៅក្នុង​ហេតុ​ការណ៏​នោះ​។​

​សិស្ស​ម្នាក់​ដែល​រងរបួស ឈ្មោះ Ahteshan ul-Haq បាន​ថ្លែង​ប្រាប់​សារព៌តមាន Reuters ថា​មាន​សិស្ស​ចំនួន ១២០​នាក់ ក្នុងចំណោម​សិស្ស​សរុប​ទាំងអស់ ៤០០​នាក់​មាន​វត្តមាន ក្នុងកំឡុងពេល​មាន​ការវាយប្រហារ ខណៈ​ដែល​សិស្ស​ភាគច្រើន​បាន​ទៅ​ផ្ទះ​អស់​ហើយ​ដើម្បី​សំរាក​ពេល​ចុង​សប្តាហ៍​។​

​ទៅ​ក្រុង Peshawar ដែល​មាន​ព្រំប្រទល់​ជិត​នឹង​ប្រទេស​អាហ្គានីស្ថាន បាន​ទទួលរង​ការវាយប្រហារ​ជាច្រើន ក្នុង​កំឡុង​មាន​កុប្បកម្ម​របស់​ក្រុម​តា​លី​បង់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​កាលពី​ឆ្នាំ ២០១៤ ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​បាន​ធ្វើ​ការវាយប្រហារ​សាលា​យោធា​មួយ នៅក្នុង​ទីក្រុង​នេះ បណ្តាលឲ្យ​មនុស្ស​ចំនួន ១៤២​នាក់​ស្លាប់​៕ សុភ័ក្ត្រ​

spot_img
×