Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Google Maps ធ្វើឱ្យ​បែកធ្លាយ​យន្តហោះ​ឈ្លបយកការណ៍​អាថ៌កំបាំង​របស់​អាមេរិក​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​៦​ដង​(មានវីដេអូ)

spot_img

​ជាង​២០​ឆ្នាំ​កន្លងមកហើយ​ដែល​អ្នកជំនាញការ​អាកា​ស​ចរណ៍​បាន​តំណាល​ត​គ្នា​ពី​ប្រភេទ​យន្តហោះ​ឈ្លបយកការណ៍​សម្ងាត់​បំផុត​របស់​អាមេរិក ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​៦​ដង និង​មាន​ឈ្មោះថា​Aurora SR-91​។​

យន្តហោះ​អាថ៌កំបាំង​ត្រូវ​បែកធ្លាយ​ដោយសារ Google Maps

​តាម Daily Star ស្នូរ​សំឡេង​ចម្លែក​ត្រូវបាន​គេ​ឮ​នៅ​California ក៏ដូចជា​ការថត​បាន​របស់​ស្ថាប័ន​ស្រាវជ្រាវ​ភូ​គ​ព្ព​សាស្ត្រ​អាមេរិក​(USGS) ថត​បាន​ស្នូរ​សំឡេង​នេះដែរ​។ នេះ​ជា​ភស្តុតាង​អំពី​យន្តហោះ​សម្ងាត់​មួយ​នេះ​ដែល​កងទ័ព​អាមេរិក​កំពុង​ស្រាវជ្រាវ​។​

​រដ្ឋការ​អាមេរិក​មក​ទល់​ពេលនេះ​នៅតែ​បន្ត​អះអាងថា ពុំមាន​ប្រភេទ​យន្តហោះ​ឈ្លបយកការណ៍​សម្ងាត់​ដូច​ពាក្យ​ចចាមអារ៉ាម​ទេ​។​

​ប៉ុន្តែ​ថ្មីៗ​នេះ Channel YouTube Rexy Fan 35 បាន​បង្ហោះ​ផ្សាយ​ខ្សែ​វីដេអូ​មួយ​ដែល​ផ្តិត​យក​រូបភាព​ពី​Google Maps នៅ​ទីលាន​សាកល្បង​អាកាសចរណ៍​អវកាស នារ​ដ្ឋ​California ។​

Channel ទូរទស្សន៍​ខាងលើ​បាន​អះអាងថា នេះ​គឺជា​រូបភាព​នៃ​យន្តហោះ​អាថ៌កំបាំង​។​ចំណែក​ឈ្មោះ​យន្តហោះ​Aurora SR-91 ដែល​កងទ័ព​អាមេរិក​ធ្លាប់​ស្រាវជ្រាវ ពុំទាន់​មាន​ភស្តុតាង​បញ្ជាក់ថា​វា​ធ្លាប់បាន​ហោះហើរ​ក្នុង​លំហ​អាកាស​ទេ​៕សូ​យ​ន​

spot_img
×