Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​៖ បង្អត់អាហារ​ឱ្យស្លាប់ ដើម្បី​ប្រឆាំងនឹង​ការបំពុល​ទន្លេ​គង្គា​(មានវីដេអូ)

spot_img

​សកម្មជន​កា​ពារ​បរិស្ថាន​ឥណ្ឌា​បាន​ស្លាប់ បន្ទាប់ពី​គាត់​បង្អត់អាហារ​រយៈពេល​១១១​ថ្ងៃ សំដៅ​បង្ក​សម្ពាធ​បង្ខំ​ឱ្យរ​ដា្ឋ​ភិ​បាល​មាន​វិធានការ​ការពារ​ទន្លេ​គង្គា​ដ៏​ស័ក្តិសិទ្ធិ​កំពុង​រង​ទទួល​នូវ​ការបំពុល​។​

សកម្មជន​ការពារ​បរិស្ថាន​ឥណ្ឌា GD Agarwal

​​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ នៃ​ទីក្រុង​Rishikesh បាន​បញ្ជាក់ថា លោក​GD Agarwal អាយុ​៨៧​ឆ្នាំ បានទទួល​មណ​ភាព​នៅ​ថ្ងៃទី​១១ ខែតុលា ដោយសារ​គាំងបេះដូង ផ្តើមចេញពី​បញ្ហា​មិន​បរិភោគ​អាហារ ។
​តាម​កាសែត The Guardian ចាប់ពី​ថ្ងៃទី​២២​មិថុនា​មក លោក​GD Agarwal ផឹក​តែ​ទឹក​លាយ​ជាមួយ​ស្ករ ក្រូចឆ្មារ​និង​ទឹកឃ្មុំ ដើម្បី​បង្ហាញ​នូវ​ការប្រឆាំង​ចំពោះ​រដ្ឋាភិបាល​ដែល​គ្មាន​វិធានការ​ការពារ​ទន្លេ​គង្គា ដែលមាន​បណ្តោយ​ប្រវែង 2.524 km រ ទុកឱ្យ​វា​រង​ការបំពុល​ដោយ​សំរាម​និង​កាកសំណល់​រោងចក្រ​។​

​នាយក​រដ្ឋ​ម​ន្រី្ត​ឥណ្ឌា Narendra Modi ធ្លាប់បាន​ប្រកាសថា ការសម្អាត​ទន្លេ​គង្គា​គឺជា​កិច្ចការ​អាទិភាព​មួយ​របស់​រដ្ឋាភិបាល ប៉ុន្តែ​អ្នកជំនាញការ​ជាច្រើន រួមជាមួយ​បណ្តា​សកម្មជន​ការពារ​បរិស្ថាន ដូចជា​លោក​GD Agarwal ឱ្យដឹងថា ទន្លេ​គង្គា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​រង​ការបំពុល​ធ្ងន់ធ្ងរ​ឡើងៗ​។​

ទន្លេ​គង្គា​ដែលជា​ទន្លេ​ស័ក្តិសិទ្ធិ​ចំពោះ​សាសនា​ហិណ្ឌូ រង​ការបំពុល​ធ្ងន់ធ្ងរ​

​គួររំលឹកថា លោក​GD Agarwal ធ្លាប់បាន​បង្អត់អាហារ​៣៨​ថ្ងៃ​កាលពី​ឆ្នាំ​២០០៩ ហើយ​ប៉ុន្មាន​ដង​ក្រោយមកទៀត ដើម្បី​គោលបំណង​តែមួយគត់​គឺ​ការពារ​ទន្លេ​គង្គា​ដ៏​ស័ក្តិសិទ្ធិ​។​

​យ៉ាងនេះ​ក្តី លើ​បណ្ដាញ​សង្គម Twitter នាយករដ្ឋមន្ត្រី Narendra Modi បាន​សរសេរ​សារ​ចែករំលែក​ចំពោះ​មរណភាព​របស់លោក​GD Agarwal ថា​៖ មនុស្ស​គ្រប់រូប​ចងចាំ​មិន​ភ្លេច​ដល់​កិច្ចប្រឹងប្រែង​ការពារ​បរិស្ថាន​របស់​លោក ពិសេស​គឺ​ការសម្អាត​ទន្លេ​គង្គា​៕​លី​សា​

spot_img
×