Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​៦៥​ឆ្នាំ ជប៉ុន​នឹង​រៀបចំ​កម្មវិធី “​ខែ​មិត្តភាព​កម្ពុជា​-​ជប៉ុន​”

spot_img

ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍ ៦៥​ឆ្នាំ នៃ​ខែ​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​រៀបចំ​កម្មវិធី “​ខែ​មិត្តភាព​កម្ពុជា​-​ជប៉ុន​” ចាប់ពី​ថ្ងៃ​ទី​១៩ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី ខែ​មិត្តភាព​កម្ពុជា​-​ជប៉ុន នា​រសៀល​ថ្ងៃ​ទី ១៦ ខែតុលា នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក ហូ​រីណូ​អ៊ុ​ឈិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាស៍ថា នេះ​ជា​លើកដំបូង​ហើយ ដែល​ស្ថានទូត​ជប៉ុន​ប្រចាំ កម្ពុជា​រៀប ចំ​ព្រឹត្តិការណ៍​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍ ៦៥​ឆ្នាំ នៃ​ខែ​មិត្តភាព​កម្ពុជា​-​ជប៉ុន​។​
​ព្រឹត្តិការណ៍​នេះ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹង​រៀបចំ ”​ខែ​មិត្តភាព​កម្ពុជា​-​ជប៉ុន​” ចាប់ពី​ថ្ងៃ​ទី ១៩ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​មាន​កម្មវិធី​ផ្សេងៗ​ជាច្រើន ក្នុង​នោះ​ចំពោះ​ស្ថានទូត​ជប៉ុន​នឹង​រៀបចំ​ព្រឹត្តិការណ៍​ពីរ ទាក់ទង​នឹង​កម្មវិធី​ផ្លាស់ប្តូរ​យុវជន JENESYS ដូចជា​ទី​១-​គឺ​ការប្រកួត​ធ្វើ​បទ​បង្ហាញ ជា​ក្រុម​ដោយ​និស្សិត​សាកលវិទ្យាល័យ ក្រោម​ប្រធានបទ អនាគត​កម្ពុជា ៣០​ឆ្នាំក្រោយ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​ជ្រើសរើស​និស្សិត​ទៅ​ចូលរួម​កម្មវិធី JENESYS នៅ​ប្រទេស​ជប៉ុន​។ ទី​២-​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ការប្រកួត​បាល់ទាត់​មិត្តភាព រវាង​កីឡាករ ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៩​ឆ្នាំ ដឹកនាំ​ដោយ​គ្រូបង្វឹក​ជប៉ុន​លោក Mizushima និង​កីឡាករ​បាល់ទាត់​សិស្ស​វិទ្យាល័យ មក​ពី​សាលា​សហព័ន្ធ​កីឡាបាលទាត់​ជប៉ុន​នៅ Fukushima​។​

​ស្ថានទូត​ជប៉ុន​សហការ​ជាមួយ​ទី​ភ្នាក់ងារទេសចរណ៍​ជាតិ​ជប៉ុន​(JNTO)​នឹង រៀបចំ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន នៅ​ថ្ងៃ​ទី​១០ និង​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ក្រៅពីនេះ ក៏​មាន​ការចូលរួម​ពី​សមាគម​អតីត​និស្សិត មកពី​ប្រទេស​ជប៉ុន មជ្ឈមណ្ឌល​កិច្ច សហប្រតិបត្តិការ​កម្ពុ​ជា​-​ជប៉ុន​(CJCC) ពី​គណៈកម្មការ​រៀបចំ​មហោស្រ​ពបុង​អូ​ដូរី និង​សមាគម​ជនជាតិ​ជប៉ុន​នៅ​កម្ពុជា ពី​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន ពី​តំណាង​ទីភ្នាក់ងារ JNTO ការិយាល័យ​តំណាង​ប្រចាំ​ទីក្រុង​បាងកក និង​ពី​គណៈកម្មការ​រៀបចំ​យុទ្ធនាការ​សម្អាត​ទីក្រុង រៀបចំ​ឱ្យ​មាន​សន្និសីទ​ASCOJA រៀបចំ​ពិព័រណ៍​ការសិក្សា​នៅ​ប្រទេស​ជប៉ុន រៀបចំ​ជា​មហោស្រព​ភាពយន្ត​ជប៉ុន រៀបចំ​ជា​ពិព័រណ៍​ទេសចរណ៍​ជប៉ុន និង​រៀបចំ​យុទ្ធនាការ​សម្អាត​ទីក្រុង​ផងដែរ​។​

​លោក​ហូ​រីណូ​អ៊ុ​ឈិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​លើកឡើង​ថា ចាប់តាំងពី​បើក​ដំណើរការ​ជើងហោះហើរ​ត្រង់ (​ភ្នំពេញ​-​តូ​ក្យូ​) នៅ​ឆ្នាំ​២០១៦ ចំនួន​អ្នកធ្វើដំណើរ​ពី​កម្ពុជា ទៅ​ជប៉ុន កើនឡើង​ចំនួន​ពី​៣.៦០០​នាក់ នៅ​ឆ្នាំ​២០១២​។ ១.៧០០០​នាក់ នៅ​ឆ្នាំ ២០១៧​។ ដោយឡែក​ប្រជាជន​ជប៉ុន ក៏​បាន​មក​រស់នៅ​កម្ពុជា​ប្រមាណ ៣៥០០​នាក់​ផង​ដែរ​។ លោក​ឯកអគ្គរាជទូត បាន​សម្តែង​នូវ​សេចក្តីសង្ឃឹម​ថា តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​នេះ ប្រជាជន​កម្ពុជា និង​កាន់តែ​ស្គាល់​ពី​ព្រឹត្តិការណ៍​នៃ ”​ខែ​មិត្តភាព​កម្ពុជា​-​ជប៉ុន​”​នេះ​ថែម​ទៀត​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×