Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី វេង សាខុន ៖ យើង​រួម​គ្នា​កាត់បន្ថយ​ភាពអត់ឃ្លាន​ឱ្យបាន​ដល់​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ​២០៣០

spot_img

​កំពង់ចាម ​៖ លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ស្នើសុំ​ឲ្យ​អង្គភាព​ជំនាញ​នី​មួយៗ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ ដើម្បី​យើង​រួម​គ្នា​កាត់បន្ថយ​ភាពអត់ឃ្លាន​ឱ្យបាន​ដល់​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ​២០៣០​។​

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​” មាន​រៀបចំ​ប្រារព្ធ ទិវា​ស្បៀង អាហារ​ពិភពលោក​លើក​ទី​៣៨ ឆ្នាំ ២០១៨ ក្រោម​ប្រធានបទ “​យើង​រួម​គ្នា​កាត់បន្ថយ​ភាពអត់ឃ្លាន ឱ្យបាន​ដល់​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ​២០៣០” ក្រោម​អធិបតីភាព​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំនេះ ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ភាតរភាព មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ពេញលេញ យ៉ាង​ល្អប្រសើរ ក្នុងន័យ​បំផុសស្មារតី​ឲ្យ​យល់ដឹង និង​ទទួលស្គាល់​អំពី​តួនាទី ដ៏​មាន​សារសំខាន់​នៃ​វិស័យ​កសិកម្ម ក្នុង​ការដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង សុវត្ថិភាព​ចំណីអាហារ សុខុមាលភាព និង​អភិវឌ្ឍន៍​ជនបទ​ឈាន​ទៅ​បញ្ចប់​ភាពអត់ឃ្លាន របស់​ប្រជាជន នៃ​បណ្តា​ប្រទេស​មួយចំនួន នៅ​ទូទាំង​សាកលលោក​នា​ឆ្នាំ​២០៣០​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នីតិកាល​ទី​៦ នៃ​រដ្ឋសភា “​ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព ៖ កសាង​មូលដ្ឋាន ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០” ចូលរួម​គ្នា​កាត់បន្ថយ​ភាពអត់ឃ្លាន ឱ្យបាន​ដល់​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ​២០៣០ ។ លោក​រដ្ឋមន្ត្រី បាន​ស្នើសុំ​ឲ្យ​អង្គភាព​ជំនាញ​នី​មួយៗ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​គោល​នយោបាយ​ដូច​តទៅ​៖ ទី​១- ជំរុញ​ការរៀបចំ​និង​ដាក់ឲ្យអនុវត្ត ផែនការមេ​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម ឆ្ពោះ​ទៅ​ឆ្នាំ​២០៣០ និង ផែនការ​យុទ្ធសាស្ត្រ​អភិឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ប្រកបដោយ​ប្រសិទ្ធភាព​។ ទី​២-​បង្កើន​ផលិតភាព គុណភាព និង​ពិពិធ​កម្ម តាមរយៈ​ការបង្កើន​ការ វិនិយោគ លើ​ការស្រាវជ្រាវ និង​អភិវឌ្ឍ​ពូជ​ដំណាំ ពូជ​សត្វ និង​ការចិញ្ចឹម​ត្រី ដែល​ផ្តល់​តម្លៃបន្ថែម​ខ្ពស់​។ ជំរុញ​ការ​អភិឌ្ឍ​កសិដ្ឋាន​គំរូ ការផ្តល់​សេវា​បច្ចេកទេស ការពង្រឹង​ការគ្រប់គ្រង​សហគមន៍​កសិកម្ម ការ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ការបន្ត​កាត់បន្ថយ​ថៃ្ល និង​ពង្រឹង​គុណភាព​នៃ​ធាតុ​ចូល​កសិកម្ម ព្រមទាំង​ការជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​វៃ​ឆ្លាត និង​ឌីជីថល​។ ទី​៣-​ចូលរួម​លើក​កម្ពស់​ឧស្សាហកម្ម​កែ​ចៃ្ន តាមរយៈ​ការជំរុញ​ឲ្យមាន​ការ​វិនិយោគ​ឯកជន​លើ​កសិផល ដែល​មាន​សក្តានុពល ដូចជា ស្រូវ ដំ​ទ្បូង​មី ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ ជាដើម​។ ការ​កែលម្អ​នូវ​បរិយាកាស​ធុរកិច្ច សំដៅ​សម្រួល​ពាណិជ្ជកម្ម កាត់បន្ថយ​ថ្លៃដើម ព្រមទាំង​បង្កើន​ការវិនិយោគ និង​ឥណទាន​លើ​ការអភិវឌ្ឍ និង​ស្រាវជ្រាវ​ដើម្បី​គាំទ្រ​ដល់​ការបង្កើត​ការងារ និង​ជំរុញ​កំណើន​អាជីវកម្ម​ធុន​តូច និង​មធ្យម​ក្នុងស្រុក​។ ទី​៤- បន្ត​ជំរុញ​ការ​ដាំ​បន្លែ​គ្រប់​ប្រភេទ​ជំនួស​ឲ្យ​ការនាំចូល និង​សម្របសម្រួល​ការរៀបចំ​បង្កើត​ទីផ្សារ​បោះ​ដុំ និង​ចែកចាយ​បន្លែ ដែល​មាន​ស្តង់ដារ និង​អនាម័យ​ខ្ពស់​។ ទី​៥-​ធ្វើ​កសិកម្ម​ចម្រុះ​ទៅ​តាម​សក្តានុពល នៃ​ភូមិសាស្ត្រ​នី​មួយៗ ដោយ​មិន​ត្រូវ​ធ្វើ​តែ​ស្រែ​មួយ​មុខ​នោះ​ឡើយ ហើយ​មន្ត្រី​ជំនាញ​ត្រូវ​ជួយ ផ្សព្វផ្សាយ​អំពី​បច្ចេកទេស កសិកម្ម​សមស្រប ការគិតគូរ​អំពី​តម្រូវការ​ទីផ្សារ ជៀសវាង​ការ​ធ្វើ​តាម​គ្នា ដោយ​ពុំ​មាន​ផែនការ​ច្បាស់លាស់​។ ទី​៦-​ត្រូវ​ជំរុញ​ពាណិជ្ជូប​នីយកម្ម​កសិកម្ម តាមរយៈ​ការបន្ត​ពង្រឹង​ប្រព័ន្ធ​អនាម័យ និង​ភូតគាម​អនាម័យ ការវិនិយោគ​ប​លើ​មន្ទីរពិសោធន៍ សម្រាប់​នាំចេញ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×