Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការ​ខឹងសម្បារ​យ៉ាងខ្លាំង ខណៈ​វេជ្ជបណ្ឌិត​ឥណ្ឌា​ប្រកាសថា ទារក​ស្លាប់ តែ​ម្តាយ​ឃើញ​កូន​កំរើក​ក្នុង​ថង់

spot_img

មាន​ការផ្ទុះ​ការ​ខឹងសម្បារ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ឥណ្ឌា នៅពេល​ដែល​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​មួយ​បាន​ប្រកាសថា ទារក​ដែល​ទើប​កើត​ម្នាក់​បាន​ស្លាប់ ប៉ុន្តែ​ម្តាយ​ទារក​នោះ បាន​ឃើញ​កូន​របស់​គាត់​កំរើក​នៅក្នុង​ថង់​ប្លា​ស្ទិច​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍នេះ​។​

​វេជ្ជបណ្ឌិត នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ឈ្មោះ Max Hospital ក្នុង​ទីក្រុង​ដេលី បាន​ប្រព្រឹត្ត​កំហុស​មួយ​យ៉ាង​ធំ បន្ទាប់​ពី​ប្រកាសថា​ទារក​ទើបនឹង​កើត​ម្នាក់​បាន​ស្លាប់ ខណៈ​ដែល​បងប្អូន​ភ្លោះ​ទារក​នោះ​ម្នាក់​ទៀត​បាន​ស្លាប់​ក្នុង​ពោះ​ម្តាយ​។​

​ឪពុក​ម្តាយ​របស់​ទាក​រ​បាន​និយាយថា ពួកគេ​បាន​សំគាល់​ឃើញថា កូន​របស់​គាត់​ម្នាក់​បាន​កំរើក​នៅក្នុង​ថង់​ប្លា​ស្ទិច ដែល​វេជ្ជបណ្ឌិត​ដាក់ចូល​ក្នុង​នោះ​។​

​កំហុស​ដ៏​ធ្ងន់ធ្ងរ​នោះ​បាន​ធ្វើឲ្យ​មាន​ផ្ទុះការ​ខឹងសម្បា​រយ៉ាង​ខ្លាំង និង​មាន​ការ​ចោទសួរ​ពី​គុណភាព​នៃ​សេវាកម្ម​ថែរក្សា​សុខភាព​ឯកជន ដែល​ជា​ទូទៅ​តែង​មាន​តម្លៃ​ថ្លៃ​។​

​ប្រមុខ​រដ្ឋាភិបាល​នៃ​ទីក្រុង​ដេលី ឈ្មោះ Arvind Kejriwal បាន​និយាយថា លោក​បាន​បញ្ជា​ឲ្យមាន​ការស៊ើបអង្កេត​លើ​បញ្ហា​នោះ​។ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក៏​បាន​ព៌ណនា​ហេតុការណ៏​នោះថា ជា​ការ​ធ្វេសប្រហែស​ដ៍​គួរឲ្យខ្លាច និង​ជា​បទឧក្រិដ្ឋ​។​

​នៅក្នុង​សេចក្តីប្រកាស​ទៅកាន់​សារព៌តមាន មន្ទីរពេទ្យ​នោះ​បាន​និយាយថា ពួកគេ​មាន​អា​រម្ម​ណ៏​រន្ធត់ និង​ព្រួយ​ចំពោះ​ការ​ធ្វេសប្រហែស​នោះ ហើយ​ខាង​មន្ទីរពេទ្យ​បាន​ឲ្យ​វេជ្ជបណ្ឌិ​តម្នាក់​នោះ​ឈប់​ធ្វើការ​មួយ​រយៈពេល ហើយ​ខាង​មន្ទីរពេទ្យ​ក៏​បាន​ស្នើ​ឲ្យមាន​ការព្យួរ​ការស៊ើបអង្កេ​ត​ផងដែរ​៕ សុភ័ក្ត្រ​

spot_img
×