Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កំលាំង​អន្តរាគមន៍​ពិសេស​ខេត្ត​កែប ចុះបង្ក្រាប​ល្បែងស៊ីសង ឃាត់​មេ​កន្ទុយលេខ​២​នាក់​បងប្អូន

spot_img

​ខេត្ត​កែប​៖ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប នា​រសៀល​ថ្ងៃ​ទី​១៦​តុលា​២០១៨ កំលាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេ​កន្ទុយលេខ​ចំនួន​២​នាក់​។​

​មេ​កន្ទុយលេខ​ទាំង​២​នាក់ នោះ ឈ្មោះ អ៊ឹង សាយ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​និង ឈ្មោះ​អ៊ឹង ស្រីមុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ។ ទាំង​២​នាក់ ជា​បងប្អូន​បង្កើត រស់នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ក្នុង​ពេល​ពួកគាត់​កំពុង​អង្គុយ​កត់​កន្ទុយលេខ នៅ​ចំណុច​ផ្សារ​ដំណាក់​ចង្អើរ ក្រុងកែប​។ ក្នុង​ពេល​ឃាត់ខ្លួន​យើង​ដក​ហូត​បាន ក្រដាស​កត់​លេខ​ជា​ច្រើន​សន្លឹក កាបូបយួរ​ដាក់​កន្ទុយ​លេខ​១ កាបូប​ដាក់​លុយ​១ ទូរស័ព្ទដៃ ដែល​មាន​កត់​កន្ទុយលេខ​រួចហើយ ទុក​បញ្ជូន​ឲ្យ​មេនៅ​ភ្នំពេញ​១​គ្រឿង ប្រាក់​ខ្មែរ​១.៨៣២.៦០០​រៀល និង​ប្រាក់​ដុល្លារ​៣២​ដុល្លារ​។ ជនសង្ស័យ​ទាំង​២​រូបនេះ​សមត្ថកិច្ច​នគរបាល កំពុង​​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត​កំពត ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×