Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ចំណាស់​ម្នាក់ ត្រូវ​រថយន្ត​កិន​ស្លាប់ ពេល​ជិះ​ម៉ូតូ​ដួល

spot_img

កណ្តាល ​៖ រថយន្ត ២​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន មួយ​បុក មួយទៀត​កិន បណ្ដាលឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​យ៉ាង​អណោច​អ​ធ័ម ។ ហេតុការណ៍​នេះ កើតឡើង នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក នៅ​ចំណុច​ផ្លូវ​លេខ​១២១០ ស្ថិតក្នុង​ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល ។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា មាន​រថយន្ត​១​គ្រឿង​ម៉ាក​នី​សាន់ ប្រភេទ​បែន ពណ៌​ខៀវ ពាក់​ផ្លាកលេខ តាកែវ 3A-1583 បើកបរ​ដោយ​ឈ្មោះ​ខាន់ គឿន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត មាន​ទីលំនៅ​ភូមិ​ក្រាំង​វែង ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បាន​បើករថយន្ត​ដឹក​ថ្ម ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត ។ លុះ​ពេល​ធ្វើដំណើរ​មក​ដល់​ចំណុចកើតហេតុ ក៏​មាន​រថយន្ត​បែន ដឹក​ថ្ម ពណ៌​ស ១​គ្រឿង (​មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​និង​ស្លាក​លេខ​) បាន​បើក​បុក​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា សេ​៩០ ពណ៌​ទឹកប៊ិច ប្រភេទ​គុប​មូល ពាក់​ស្លាក​លេខ​កណ្ដាល 1K-2081 បើកបរ​ដោយ​ឈ្មោះ ប៉ាង បាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ​កម្មករ (​មិន​ពាក់មួក​) មាន​ទីលំនៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល រួម​ដំណើរ​ជាមួយ​ឈ្មោះ​ខាត់ មឿន ភេទ​ស្រី អាយុ ៧២​ឆ្នាំ មុខរបរ​កសិករ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា ដែល​កំពុង​បើក​ម៉ូតូ​ស្រប​ទិស​គ្នា ពីមុខ​រថយន្ត ក្នុង​ទិសដៅ​ពី​លិច​មក​កើត បណ្ដាលឲ្យ​ដួល​ម៉ូតូ ហើយ​ត្រូវ​រថយន្ត​បែន ពណ៌​ខៀវ ខាងលើ​កិន​ឈ្មោះ​ខាន់ មឿន ចំ​មួយ​កំណាត់​ខ្លួន​មកក្រោម បណ្ដាលឲ្យ​ដាច់​ខ្យល់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​រថយន្ត បាន​ជ្រុល​ទៅ​បុក​រថយន្ត​បែន ពណ៌​ស ខាង​មុខ​បណ្ដាលឲ្យ​គៀប អ្នកបើកបរ​ជាប់​នៅក្នុង​រថយន្ត លែង​ទៅ​ណា​រួច រីឯ​រថយន្ត​បែន ពណ៌​ស បាន​បើក​គេចខ្លួន​បាត់​តែ​ម្ដង ។​

បន្ទាប់ពី​សមត្ថកិច្ច ចុះ​ពិនិត្យ​និង​វាស់វែង ទី​កន្លែង​កើតហេតុ​រួច បានប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នកបើកបរ​រថយន្ត​បែន ពណ៌​ខៀវ ត្រូវ​បាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី ឲ្យ​ឃាត់ខ្លួន និង​ដាក់​ឲ្យ​ព្យាបាល​របួស នៅ​មន្ទីរពេទ្យបង្អែក​ស្អាង ជា​បណ្ដោះអាសន្ន​សិន ។​

ករណីនេះ សមត្ថកិច្ច​ជំនាញ បាននិងកំពុង ស្រាវជ្រាវ​រក​រថយន្ត​បង្ក ដើម្បី​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×