Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រុស្ស៊ី​មាន​ផែនការ​«​សម្ងាត់​» សំដៅ​កម្ចាត់​ប្រាក់​ដុល្លារ​ចេញពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ខ្លួន​

spot_img

តាម RT នៅ​ថ្ងៃទី​១៦ ខែតុលា ឱ្យដឹងថា រដ្ឋាភិបាល​រុស្ស៊ី​កំពុងមាន​ផែនការ​យ៉ាង​សម្ងាត់ សំដៅ​លុបបំបាត់​ចោលការ​ចំណុះ​លើ​ប្រាក់​ដុល្លារ និង​ជួយ​ឱ្យ​ផលិតករ​ក្នុងស្រុក​ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាង​ប្រសិនបើ​ធ្វើការ​ទូទាត់​ជំនួញ​ដោយ​ប្រាក់​រូ​បិ៍​(ruble)​។​

នេះ​គឺជា​ផែនការ​លំអិត​ដើម្បី​អនុវត្តន៍​ផែនការ​ត្រូវបាន​ដាក់ចេញ​មុន​នោះ គឺ​បណ្តា​ក្រុមហ៊ុននាំចេញ​នឹងត្រូវ​បាន​ទូទាត់​ពន្ធ VAT​លឿន​ជាង​មុន ព្រមទាំង​អាទិភាព​មួយចំនួនទៀត​ប្រសិនបើ​បោះបង់ចោល​ការទូទាត់​ដោយ​ប្រើ​ប្រាក់​ដុល្លារ​នោះ​។​

​បញ្ជី​លំអិត​កំពុង​ត្រូវបាន​ក្រសួង​ពាក់ព័ន្ធ​នៅ​ប្រទេស​នេះ​រៀបចំ​ដើម្បី​ដាក់ជូន​នាយករដ្ឋមន្ត្រី Dmitry Medvedev ។​

​មុន​នោះ​មន្ត្រី​រុស្ស៊ី​ឱ្យដឹងថា ផែនការ​នេះ​នឹង​ពុំ​ហាមឃាត់​ការធ្វើ​ចរាចរ​ប្រាក់​ដុល្លារ​នៅ​រុស្ស៊ី​ទេ ប៉ុន្តែ​នឹងមាន​វិធានការ​ទប់ សំដៅ​ជំរុញ​ការធ្វើ ពាណិជ្ជកម្ម​ទូទាត់​ដោយ​រូបិយប័ណ្ណ​ក្នុងស្រុក​(​ប្រាក់​រូ​បិ៍​(ruble))​។​ផែនការ​នេះ​ក៏​ពុំបាន​ហាមឃាត់​បណ្តា​ស្ថាប័ន​ឥណទាន​ផ្តល់​ប្រាក់កម្ចី​ជា​ប្រាក់​ដុល្លារ ប៉ុន្តែ​ផលចំណេញ​នឹង​ទាប​ជាង​ប្រសិនបើ​ពួកគេ​ផ្តល់​ប្រាក់កម្ចី​ជា​ប្រាក់​ប្រាក់​រូ​បិ៍​(ruble)​នោះ​៕សូ​យ​ន​

spot_img
×