Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កូនប្រុស អភិបាលខេត្ត​មណ្ឌលគិរី របួសធ្ងន់ ដោយ​បើក​ម៉ូតូ​ធំ បុក​រថយន្ត​ដឹក​អេ​ស្កា​វា​ទ័រ​ (វីដេអូ)

spot_img

​ខេត្ត​មណ្ឌល​គី​រី ​៖ កូនប្រុស​បង្កើត​របស់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ជួប​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ​សេរី​ទំនើប (​ម៉ូតូ​ប្រភេទ​ប្រណាំង​) ដោយ​បើក​ម៉ូតូ​បុក​ជាមួយ រថយន្ត​ដឹក​អេស្ការ​វ៉ាទ័រ កាលពី​ម៉ោង​ជិត​៧​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​ខេត្ត​ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​។​

​ក្រោយ​កើតហេតុ​គេ​សង្កេតឃើញថា ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​បុក​នឹង​រថយន្ត​នោះ ស្ថិតនៅ​ក្រោម​រថយន្ត មាន​ឈាម​ពេញ​ថ្នល់ ហើយ​ត្រូវ​បញ្ជូន​ភ្លាមៗ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត តែ​ដោយសារ​ស្ថានភាព របួល​ធ្ងន់ធ្ងរ មន្ត្រី​ពេទ្យ​បានសម្រេច បញ្ជូនបន្ត​ទៅ​រាជធានី​ភ្នំពេញ​។​

​កូនប្រុស​បង្កើត​របស់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​រាជធានី​ភ្នំពេញ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៏​រវាង​ម៉ូតូ​សេរី​ទំនើប បុក​ជាមួយ​រថយន្ត​ដឹក​អេស្ការ​វ៉ាទ័រ ៕ ដោយ​៖​កូឡាប​

spot_img
×