Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រី​តួ​ក​គី​បង្ហើប​ប្រាប់ថា គេ​បាន​រកឃើញ​អ្នកកាសែត​Saudi Arabia ត្រូវធ្វើឃាត​នៅ​ស្ថាន​កុងស៊ុល​ប្រទេស​នេះ​ប្រចាំ​ក្រុង​Istanbul

spot_img

នៅ​ថ្ងៃទី​១៦​ខែតុលា មន្ត្រីជាន់ខ្ពស់​តួ​ក​គី​ម្នាក់​ឱ្យ​ដឹងថា​ ក្នុង​ការឆែកឆេរ​ស្ថាន​កុងស៊ុល​Saudi Arabia នៅ​Istanbul, ប៉ូលិស​ប្រទេស​នេះ​បាន​រកឃើញ​«​ភស្តុតាង​»​បញ្ជាក់ថា អ្នកកាសែត​Jamal Khashoggi បាន​ត្រូវគេ​សម្លាប់​នៅ​ទីនោះ ។​

​ប៉ូលិស​តួ​ក​គី​កំពុង​ឆែកឆេរ​ស្ថាន​កុងស៊ុល​Saudi Arabia នៅ​Istanbul,

​មុននេះ​ប្រភព​មួយ​ពី​ក្រសួង​ការ​បរទេស​តួ​ក​គី​ឱ្យដឹងថា គេ​នឹងធ្វើ​ការឆែកឆេរ​ស្ថាន​កុងស៊ុល​Saudi Arabia នៅ​Istanbul,​នៅ​ថ្ងៃទី​១៦​ខែតុលា ដើម្បី​ស៊ើប​អង្ក​ត​ករណី​អ្នកកាសែត​Jamal Khashoggi បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​កាលពី សប្តា​ហ៍​មុន ហើយ​មានលទ្ធភាព​ច្រើនណាស់​ដែល​ទង្វើ​នេះ​បាន​កើតឡើង​ក្នុង​ទីលាន​នៃ​ស្ថាន​កុងស៊ុល​នេះ ព្រោះ​គេ​បាន​រក​ឃើ​ញថាមានការ​លាប​ពណ៌​ថ្មីៗ​នៅ​ពីលើ​ទីលាន​នោះ​។ សមត្ថកិច្ច​តួ​ក​គី​សង្ស័យថា​វា​ជា​ទង្វើ​លុបបំបាត់​ភស្តុតាង​។​

​ថ្លែង​ទៅកាន់​អ្នកកាសែត ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan ពោលថា​៖ ការ​ស៊ើប​អង្ក​ត​កំពុង​ពិនិត្យមើល​តម្រុយ​ជាច្រើន ជាអាទិ៍​អាចមាន​សារធាតុបំពុល​ត្រូវបាន​លុបចោល​ដោយ​ប្រើ​វិធី​លាបថ្នាំ​ពីលើ​។ ខ្ញុំ​សង្ឃឹមថា​អាច​ទទួលបាន​លទ្ធផល​សមស្រប​កាន់តែ​ឆាប់​កាន់តែ​ល្អ​៕​លី​សា​

spot_img
×