Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើរ​ធ្វើ​ចោរ ដើម្បី​មាន​លុយ​ជួល​មេធាវី​ការពារ​ក្តី​ឲ្យ​ខ្លួន ក្នុង​សំណុំរឿង​ចោរកម្ម​មួយ​ផ្សេងទៀត​

spot_img

​បុរស​ម្នាក់​រស់នៅ​ឥណ្ឌា ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​បន្ទាប់ពី​លួច​ទូរទស្សន៍​ដល់​ទៅ​១២០​គ្រឿង ពី​សណ្ឋាគារ​ពីរ​ផ្សេងគ្នា ហើយ​គោលបំណង​របស់​លោក​ចោរ​នេះ​ដើម្បី​មាន​លុយ​ជួល​មេធាវី​ការពារ​ក្តី​ឲ្យ​ខ្លួន​ពី​បទ​ចោទប្រកាន់​ថា ជា​ចោរ​មុន​នោះ​។​

​ប៉ូលិស​ទីក្រុង Bangalore (​រដ្ឋ Karnataka, ឥណ្ឌា​) បាន​ចាប់ខ្លួន Vasudev Nanaih អាយុ​៣៤​ឆ្នាំ ពី​បទ​បាន​លួច​ទូរទស្សន៍​១២០​គ្រឿង ពី​បណ្តា​សណ្ឋាគារ​នានា​ក្នុង​អំឡុងពេល ៤​ខែ​។​

​តាម​ការស៊ើបអង្កេតរ​បស់​ប៉ូលិស Vasudev បាន​ជួល​បន្ទប់​នៅតាម​បណ្តា​សណ្ឋាគារ​ដែល​មាន​តម្លៃថោក​ក្នុង​ទីក្រុង Bangalore បន្ទាប់មក​ឈ្មោះ​នេះ​នឹង​យក​តាម​វ៉ា​លី​ស​មួយ​ធំ​សម្រាប់​ដាក់​ទូរទស្សន៍​យកចេញ​។​

Vasudev (​អង្គុយ​) ក្បែរ​វត្ថុតាង​ដែល​វា​បាន​លួច​ពី​បណ្តា​សណ្ឋាគារ

​តាម​នោះ Vasudev ច្រើន​កក់​បន្ទប់​សណ្ឋាគា​រ​ស្នាក់​នៅ​ច្រើន​ថ្ងៃ ហើយ​ទូទាត់​លុយ​ខ្លះៗ និង​តែង​ចាក​ចេញពី​សណ្ឋាគារ​នោះ​ក្រោយ​ពី​លួចបាន​ទូរទស្សន៍​។ អ្នក​គ្រប់គ្រង​នៃ​សណ្ឋាគារ​ទាំងនោះ​ពុំ​ដែល​សង្ស័យ​ថា Vasudev ជា​ជនដៃដល់​នៃ​ការបាត់​ទូរទស្សន៍​ឡើយ ព្រោះ​ជន​នេះ​មាន​កាយវិការ​ថ្លៃថ្នូរ ហើយ​ចេះ​យកចិត្ត​ពួក​បុគ្គលិក​ទាំងនោះ​។​

Vasudev ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ ១១​កន្លងមក ខណៈពេល​ដែល​វា​ខិតខំ​លក់​ចេញ​ទូរទស្សន៍​មួយចំនួន​។ ម្ចាស់​ហាង​ទិញ​ចូល​ទូរទស្សន៍​ចាស់ៗ​បាន​សង្ស័យ​ពី​ប្រភពដើម​នៃ​ទូរទស្សន៍​ទាំង​នោះ ហើយ​ក៏​រាយការណ៍​ប្រាប់​ប៉ូលិស​។​

​ប៉ូលិស​ឲ្យដឹងថា មកទល់​ពេល​នេះ​ទើប​ប្រមូល​បាន​ទូរ​ស​ទស្សន៍​២០​គ្រឿង​ប៉ុណ្ណោះ ដែល Vasudev លួច​ពី​សណ្ឋាគារ​។​

​ប្រការ​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះគឺ​ត្រូវបាន​សួរចម្លើយ Vasudev បកស្រាយ​ថា ខ្លួន​ត្រូវការ​លុយ​ដើម្បី​សង​ថ្ងៃ​ជួល​មេធាវី​ការពារ​ក្តី​ក្នុង​ករណី​ចោរកម្ម​មុននោះ​ដែល​ខ្លួន​ជា​អ្នកប្រព្រឹត្ត​៕ អាទិត្យ​

spot_img
×