Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​មន្ត្រី​អាវុធហត្ថ​ម្នាក់ ដែល​បាញ់​កម្លាំង​ប្រជា​ការពារ​ម្នាក់ បាក់ជើង​

spot_img

​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៦​តុលា​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​មន្ត្រី​អាវុធហត្ថ​ម្នាក់ ដែល​បាញ់​កម្លាំង​ប្រជា​ការពារ​របួស​បាក់ជើង ដាក់ពន្ធនាគារ ក្រោម​ការចោទប្រកាន់​ពី​បទ​ហឹង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ។​

​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រូប​នេះ​មានឈ្មោះ ឡាយ អ៊ឹង​ឃី​ង អាយុ​២៧​ស្នាក់នៅ​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ លី រតនៈ អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​ប្រជា​ការពារ ស្នាក់នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ១២និង៣០ រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅត្រង់ចំណុច មុខ​ផ្ទះល្វែង A4 តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ បណ្តាលឲ្យ​ជនរងគ្រោះ​ខា​ង​លើ ត្រូវ​របួស​ជើង​ខាងស្តាំ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ទេព្យ​។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ បាន​ចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ក្នុង​មូលដ្ឋាន​។ នៅពេល​សមត្ថកិច្ច ល្បាត​មកដល់​ចំណុច​ជិត​រង្វង់​មូល​កាំខូ​ស៊ីធី ក៏​បាន​ប្រទះឃើញ​ក្រុម​ក្មេង​ស្ទាវ ២​ក្រុម កំពុង​វាយ​តប់​គ្នា​តែ​នៅពេល​សមត្ថកិច្ច​ទៅ​ជួយ​អន្តរាគមន៍ ក្រុម​ក្មេងៗ​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​។​

​ភ្លាមៗ នោះ​កម្លាំង​ក៏​បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​ចូល​ទៅ​តាម​ផ្លូវ​បេតុង (​គ្មាន​លេខ​) មុខ​ផ្ទះល្វែង A4 ដែល​ជា​កន្លែងកើតហេតុ ទើប​ឃាត់​ម៉ូតូ​ជនសង្ស័យ​បម្រុង​ឆែកឆេរ និង​សួរនាំ​ស្រាប់តែ​បុរស​ម្នាក់ ស្លៀកពាក់​ស៊ីវិល និង​មាន​សភាព​ស្រវឹងស្រា ហើយ​នៅ​ដៃ​មាន​កាន់​កាំភ្លើងខ្លី​១​ដើម​ម៉ាក Lock ពណ៌​ខ្មៅ ចេញពី​ក្នុងផ្ទះ​បាញ់​ចំនួន​មួយ​គ្រាប់ ក៏​ផ្អើល​នគរបាល​ប្រាប់​ឲ្យកម្លាំង​ពួន​ក្រាប រក​កន្លែង​មាន​សុវត្ថិភាព​សិន និង​រាយការណ៍​តាម​វិទ្យុទាក់ទង​សុំ​កម្លាំង​ជួយ​អន្តរាគមន៍​។​

​បន្តិចក្រោយមក ជនសង្ស័យ​បាន​បន្ត​បាញ់រះ​ជា​ច្រើន​គ្រាប់ រហូត​អស់​គ្រាប់​ពី​បង់​កាំភ្លើង និង​បណ្ដាល​ឲ្យ​ប្រជា​ការពារ​ម្នាក់ ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់​ចំ​ជើង​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕ ដោយ ​៖ ​កូឡាប​

spot_img
×