Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ចិន​ដែល​ខំប្រឹង​រក្សាទ្រព្យ ​ដោយ​ទិញ​អចលនទ្រព្យ​នៅ​បរទេស ​កំពុង​ជួប​«​សុបិន​អា​ក្រក់​»

spot_img

មនុស្ស​មួយក្រុម​មាន​គ្នា​ប្រមាណ​៣០០​នាក់ ព្រោះតែ​ខ្វាយខ្វល់​អំពី​ខឿនសេដ្ឋកិច្ច​ចិន​កំពុង​ធ្លាក់ចុះ បាន​ប្រឹងប្រែង​ការពារ​ទ្រព្យសម្បត្តិ​ខ្លួន​ដោយ​​ទិញ​អចលនទ្រព្យ​នៅ​Australia ។​

សំណង់​អគារ​ស្នាក់នៅ ​នាទី​ក្រុង​Melbourne, Australia

​ប៉ុន្តែ​គំនិត​នឹកស្មានថា​ឆ្លាត​វៃ​នេះ​បានប្រែក្លាយ​ជា​សុបិន​អាក្រក់ ​ព្រោះតែ​លុយកាក់​របស់​ពួកគេ​ត្រូវបាន​ក្រុមហ៊ុន​សិក្សា វិនិយោគ​ទិញ​លក់​អចលនទ្រព្យ​Ausin China កិបកេង​យកទៅ​បាត់​។ ការិយាល័យ​ទាំង​១៧​របស់​ក្រុមហ៊ុន​នេះ​បាន​បិទទ្វារ ព្រមៗ​គ្នា​នៅ​ខែសីហា​កន្លងមក ធ្វើឱ្យ​អតិថិជន​ដែល​បានក​ក់លុយ​ទិញ​អគារ​ស្នាក់​នៅក្នុង​គម្រោង​អចលនទ្រព្យ​Australia​ចំនួន​១៥ ត្រូវ​ខាតបង់​អស់ប្រាក់​ដល់​ទៅ​៤៩,៦​សែន​ដុល្លារ​។​

​បច្ចុប្បន្ន​ពលរដ្ឋ​ចិន​ជាច្រើន​កំពុង​ស្វះស្វែង​សុំ​ទិដ្ឋាការ​រយៈពេល​វែង ឬ​ទិញ​ទ្រព្យសម្បតិ្ត​នៅ​ប្រទេសក្រៅ ដោយ​ចាត់ទុក​វា​ជា​វិធី​មួយ​បង្ការ​ស្ថានភាព​អាក្រក់​ក្នុងប្រទេស​។ ក្នុងនោះ​ក៏មាន​ក្រុម​ជន​ពុករលួយ​ប្រើប្រាស់​វិធី​នេះដែរ​ដើម្បីបញ្ជូន​លុយ​ទៅ​ប្រទេសក្រៅ​។​

​ទន្ទឹមនឹង​ការ​ឆបោក​ខាងលើ ច្រកចូល​ទៅកាន់​ប្រទេសមួយ​ចំនួន​របស់​ពល​រដ្ឋ​ចិន​ដើម្បី​ផ្ទេរ​ទ្រ​​ព្ប​សម្បត្តិ​ចេញពី​ក្នុងស្រុក​ហាក់ដូចជា​បាន​បិទទ្វារ ។ ប​ច្ច​ប្បុន្ន​ពលរដ្ឋ​ចិន​ម្នាក់ៗ​អាច​យក​រូបិយប័ណ្ណ​​ចេ​ញ​ក្នុង​មួយឆ្នាំ​៥០.០០០​ដុល្លារ​។​ហេតុនេះ​ពួកគេ​ប្រើប្រាស់​បណ្តាញ​«​ងងឹត​»​ដែល​ប្រឈម​នឹង​ហានិភ័យ​រាប់មិនអស់​។​

​ខុសពី​ពេលមុន ​អូស្ត្រាលី​និង​អាមេរិក​បច្ចុប្បន្ន​លែង​ចាត់ទុក​លុយ​មកពី​ចិន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​។ តាម​នេះ​ ​រដ្ឋាភិបាល​ប្រទេស​ទាំងនេះ​បាន​ហាមឃាត់​មិនឱ្យ​ធនាគារ​ធំៗ​ផ្តល់ប្រាក់​កម្ចី​សម្រាប់​ទិញ​អចលនទ្រព្យ​ចំពោះ​ជន​ណា​ដែល​ពុំមាន​ចំណូល​ស្ថិរភាព​នៅក្នុង​ប្រទេស​ខ្លួន​។ ដោយឡែក​New Zealand បាន​ហាមឃាត់​ជនបរទេស​ធ្វើ​ជំនួញ​អចលនទ្រព្យ បន្ទាប់ពី​តម្រូវការ​កើនឡើង​ខ្លាំង តម្លៃ​កើនឡើង​ខ្ពស់​ហួស​សមត្ថភាព​ពលរដ្ឋ​ក្នុងស្រុក​ ដោយសារតែ​ចរន្ត​ទិញ​របស់​ពលរដ្ឋ​ចិន​។​ចំ​ណែក​កាណាដា​វិញ​ក៏បាន​បញ្ចប់​កម្មវិធី​ផ្តល់​សិទ្ធិ​ស្នាក់នៅ​យូរអង្វែង​ចំពោះ​វិ​និយោគិន​បរទេស​ធំៗ​។​

គ្រោងការណ៍​ទីក្រុង​Forest City​នៅ​Malaysia

​ដោយឡែក​កាលពី​ចុងខែ​សីហា អ្នកវិនិយោគ​ថ្នាក់កណ្ដាល​ដែល​បាន​ទិញ​ឬ​កក់​លុយ​ក្នុង​គ្រោងការណ៍​ទីក្រុង Forest City​នៅ Johor បាន​ព្រួយបារម្ភ​យ៉ាងខ្លាំង​ខណៈពេលដែល​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធា​ ម​ហា​ម៉េដ ​ប្រកាសថា​រដ្ឋាភិបាល​ប្រទេស​នេះ​នឹងមិន​អនុញ្ញាតឱ្យ​ជនបរទេស​ទិញ​ផ្ទះ​ជាក​ម្មសិ​ទ្ធិបាន​ឡើយ ​ហើយ​វា​ក៏​មិនអាច​ទទួលបាន​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល​វែង​ដូចពេលមុន​ទេ​។​

​ថ្វីត្បិតតែ​មានការ​លំបាក​ជា​ច្រើ​ននិង​ហានិភ័យ​កាន់តែ​កើនឡើង​ក្តី ក៏​ពលរដ្ឋ​ថ្នាក់កណ្ដាល​របស់​ចិន​នៅតែ​បន្ត​មាន​មហិច្ឆតា​ទិញ​ទ្រព្យសម្បត្តិ​ជា​កម្មសិទ្ធិ​នៅឯ​បរទេស ក្នុងនោះ​អាស៊ី​ខាងត្បូង​កំពុង​ត្រូវបាន​ចាត់ទុកជា​ជម្រើស​ថ្មី​មួយ​៕
​សូ​យ​ន​

spot_img
×