Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​ញញើត​ចំពោះ​បង្កង​ប៉ាក ដែលមាន “​សាក់​រូប​” Logo របស់​ក្រុមហ៊ុន​ភេសជ្ជៈ​នៅ​នឹង​ដង្កៀប​

spot_img

​រូប Logo របស់​ក្រុមហ៊ុប Pepsi ត្រូវ​បាន​បោះពុម្ព​ពីលើ​ដង្កៀប​បង្កង​ហើយ​ពុំ​មាន​អ្នកណា​ដឹង​ថា ហេតុ​អ្វី​ពុំ​មាន​រឿង​នេះ​កើតឡើង​។​

ដង្កៀប​បង្កង​ប៉ាក​មាន​រូប Logo របស់​ក្រុមហ៊ុន Pepsi

​តាម​កាសែត Guardian បាន​ចុះផ្សាយ​ថា នាវា​នេសាទ​ជលផល​សមុទ្រ​នៅ​កាណាដា ទើប​អូស​បាន​បង្ក​ប៉ាក​មួយ​ក្បាល​ដែល​ដង្កៀប​វា​មាន​សាក់​រូប​ឡូហ្គូ​របស់ Pepsi ។ បង្កង​ប៉ាក​នេះ ត្រូវ​នេសាទ​បាន​នៅ​តំបន់​សមុទ្រ New Brunswick កាណាដា​។​

​នៅពេលដែល​គេ​បម្រុង​ចង​ដង្កៀប​វា​នោះ ម្ចាស់​នាវា Karissa Lindstrand បាន​រក​ឃើញ​រូប Logo របស់ Pepsi​។ Lindstrand ដែល​ជា​មនុស្សនិយម Pepsi ផឹក​មួយ​ថ្ងៃ​អស់​១២​កំប៉ុង​នោះ ពិតជា​ងាយ​សំឡឹង​ឃើញ​រូបសាក់​នេះ​ណាស់ “​ខ្ញុំ​បាន​សម្លឹង​ឃើញថា នោះ​ជា​ឡូហ្គូ​របស់ Pepsi” ហើយ​ពេល​សម្លឹងមើល​គៀក​គឺ​វា​ស្រដៀង​នឹង​រូបសាក់​លើ​ដង្កៀប ហើយ​ប្រៀបដូចជា​គេ​ធ្វើ​ការបោះពុម្ព​លើ​ដង្កៀប​វា​អីចឹង Lindstrand ពោល​។​

​ប្រជា​នេសាទ​នៅ​លើ​នាវា​នេសាទ សុទ្ធសឹង​ពុំ​ធ្លាប់​ដែល​ឃើញ​រឿងរ៉ាវ​ស្រដៀង​នេះ​។ ពួកគេ​ពិភាក្សា​ជាមួយ​គ្នា​ស្វែងរក​មូលហេតុ​បង្ក​ឲ្យមាន​រូបសាក់​។ អ្នកខ្លះ​និយាយថា បង្កង​នេះ​អាច​លូតលាស់​នៅ​ខាងក្នុង​កំប៉ុង Pepsi ខណៈពេល​មនុស្ស​ដទៃ​ទៀត​និយាយថា វា​អាច​ជា​ផ្នែក​មួយ​នៃ​ប្រអប់​ក្រដាស​របស់ Pepsi ជាប់​ស្អិត​ទៅលើ​បង្កង​ប៉ាក​នេះ​។​

Lindstrand អ្នក​ចាប់​បាន​បង្កង​ប៉ាក មាន Logo Pepsi

ប៉ុន្តែ Lindstrand ពុំ​ឯកភាព​នឹង​ការលើកឡើង​ខាងលើ​ទេ ព្រោះ​នាង​គិត​ឃើញ​រូបភាព​នេះ​ត្រូវបាន​ពន្លេច​ចេញពី​ដង្កៀប ពុំ​មាន​សញ្ញា​ណាមួយ​នៃ​កំប៉ុង Pepsi ឡើយ​។ ចំណែក​ប្រអប់​ក្រដាស​Pepsi វិញ​ពិតជា​មាន​ទំហំ​ធំ​ណាស់​ប្រៀប​ទៅនឹង​ទំហំ​នៃ​រូបសាក់​នេះ​។​

Lindstrand និយាយថា រូបសាក់​នេះ​មើល​ទៅ​ប្រៀបដូចជា​ផ្ទាំងគំនូ​មួយ​អីចឹង ហើយ​ខ្ញុំ​កំពុង​គិត​មើល​ថា មូលហេតុ​អ្វី​ដែល​ពិតប្រាកដ​នោះ​។​

​នៅ​ខណៈពេលដែល​ចាប់​បាន​បង្កង​ប៉ាក​នេះ នាង​បាន​ថតរូប​មុនពេល​ដាក់​វា​ទៅ​ក្នុង​ទ្រុង​មុន​ពេល​យក​វា​ទៅ​លក់ ប៉ុន្តែ​នាង​មាន​វិប្បដិសារី​ចំពោះ​ការសម្រេចចិត្ត​នេះ​។ គួររំលឹកថា បង្កង​ប៉ាក​នេះ​ត្រូវបាន​រកឃើញ​ក្នុងស្ថានភាព ដែល​បរិមាណ​សំរាម​កំពុង​ពូតផ្តុំ​យ៉ាងច្រើន​ក្នុង​បាតសមុទ្រ តាម Guardian មាន​សំរាម​ប្លាក​ស្ទិក ពី ៥-13 លាន​តោន ត្រូវ​បាន​ទម្លាក់​ក្នុង​សមុទ្រ​រៀងរាល់ឆ្នាំ ហើយ​នេះ​អាច​ជា​មូលហេតុ​៕ ដោយ ៖ សូ​យ​ន​

spot_img
×