Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​រន្ធត់​ណាស់​! ស្ត្រីជន​ជាតិចិន​ម្នាក់​បែក​ថ្នាំ​ស្រាត​ខោ​​ប្រកាច់​​ននៀល​​ពេញ​លើ​ថ្នល់​ចាប់​ពុំ​ឈ្នះ នៅក្បែរ​រង្វង់​មូល​តោ​ក្រុងព្រះសីហនុ (​វីដេអូ​)

spot_img

​សព្វថ្ងៃនេះ ឃើញថា​ជនជាតិ​ចិន​មួយចំនួនធំ ក្នុងចំណោម​ពួកគេ​ជាច្រើន​នាក់ បាននិងកំពុង​តែ​ល្បីល្បាញ​យ៉ាងខ្លាំង នៅលើ​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ ដោយ​ពួកគេ​បានចូលមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា ដោយ​មិន​ខ្លាចញញើត​ចិត្ត​ម្ចាស់​ទឹកដី​សូម្បី​បន្តិច​ឡើយ តាមរយៈ​ការបង្ក​ការអុកឡុក​ក្នុង​រូបភាព​ផ្សេងៗ និង​ជាពិសេស​ការប្រើប្រាស់​គ្រឿងញៀន​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។​

​បើទោះបី​មានការ​បង្ក្រាប​ពី​សមត្ថកិច្ច​កម្ពុជា​យ៉ាងណា ក៏​បាតុភាព​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ​នៅតែ​បន្ត​កើតមានឡើង​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ នៅតាម​ទីកន្លែង​សប្បាយៗ​ជាច្រើន ដែល​ពួកគេ​យក​ធ្វើជា​កន្លែង​លួច​ប្រើប្រាស់​គ្រឿងញៀន​… ។ ជាការ​ពិត ឥទ្ធិពល​នៃ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ទាំងនោះ ពុំ​ត្រឹមតែ​បង្ក​ឲ្យ​ពួកគេ​ឈានដល់​ការ​ព្រឹ​ត្ត​នូវ​អំពើហិង្សា​កាប់​ចាក់​គ្នា​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​​ជន​រង​គ្រោះ​ដោយ​សារ​គ្រឿង​ញៀន​នេះ​​ផង​ដែរ ។​

​ជាក់ស្តែង ថ្មីៗ​នេះ ស្ត្រីជន​ជាតិចិន​ម្នាក់​បានធ្វើ​ឲ្យ​មនុស្សម្នា​ភ្ញាក់ផ្អើល និង​រន្ធត់ចិត្ត​ជាខ្លាំង នៅពេល​ប្រទះឃើញ​នាង​ស្រាប់តែ​ប្រកាច់​ននៀល​ពេញ​លើ​ដងផ្លូវ រួច​​ក្រ​ឡាប់​​កាប់​ផ្ងារ​ខ្លួន​​​ឡើង​​លើ​ខឿន​នៃ​រង្វង់​មូល​តោ (​ក្រុងព្រះសីហនុ​) ស្ថិតក្នុង​ស្ថានភាព​អាក្រាត​គួរ​ឲ្យ​អាសូរ ។ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ មនុស្ស​ជាច្រើន​បាន​សន្ម​ត់​ថា ស្ត្រី​រូបនោះ​បែក​ថ្នាំ​តែម្តង ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ San Prum ដែល​បាន​បង្ហោះ​វីដេអូ​ចំនួន​២​អំពី​ហេតុការណ៍​នេះ ដោយបាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «#​ចិន​បែក​ថ្នាំ​នៅ​ក្រុងព្រះសីហនុ ក្នុងនាម​មនុស្សធម៌ យើង​គួរ​ប្រញាប់​ជួយសង្គ្រោះ​គាត់ ដោយ​មិន​គិតពី​ជាតិ​សាសន៍​….​ការ​បណ្តោយ​ឲ្យ​គាត់​ប្រកាច់ ត្រដរខ្យល់ ដោយ​មិន​ហៅ​យានយន្ត​ដឹក​ទៅ​ពេទ្យ​បន្ទាន់ អាច​នាំ​ឲ្យ​គាត់​ស្លាប់ ដូច​តារា​ខ្មែរ យើង​ម្នាក់​កាលពី​ប៉ុន្មាន​ខែ​មុន​..​។​ល​។​» ។​

​ទោះជា​យ៉ាងណា អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បាន​រិះគន់​ផងដែរ ចំពោះ​មនុស្ស​នៅ​ជុំវិញ​នោះ ពុំ​យកចិត្តទុកដាក់​ប្រញាប់ប្រញាល់​នាំយក​នាង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ទេ ដោយ​ម្នាក់ៗ​បែរជា​នាំគ្នា​ឈរ​មើល​នាង​ស្ថិតក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​អាម៉ាស់​បែបនេះ​ទៅវិញ ។ ប៉ុន្តែ ក្នុង​វីដេអូ​ យើង​បានលឺ​បុរស​ម្នាក់​ប្រហែលជា​ប្រជា​ការពារ​សណ្តាប់​ធ្លាប់​នៅ​ទីនោះ​និយាយថា ស្ត្រី​រូបនោះ​បាន​ប្រកាច់​ននៀល​លើដី​យ៉ាងខ្លាំង ចាប់​ពុំ​ឈ្នះ​នោះទេ ហេតុនេះ ពួកគេ​ក៏បណ្តោយ​ទុកឲ្យ​អស់​មួយខ្យល់​សិនទៅ ៕

ដោយ៖ ឧត្តម

spot_img
×